អ្នកជំនាញរបស់ប្រទេសស្រីលង្កា ឱ្យដឹងថា ផ្នូរដ៏ធំមួយត្រូវបានរកឃើញគ្រោងឆ្នឹងមនុស្ស ជាង២០០ នៅដើមឆ្នាំនេះ ក្នុងទីក្រុង Mannar ភាគពាយ័ព្យបានក្លាយជាផ្នូរធំបំផុតសម្រាប់ប្រទេសនេះ។នេះបើតាមបណ្តាញផ្សាយព័ត៌មាន BBC ។
បណ្តាញផ្សាយព័ត៌មាន BBC ឱ្យដឹងទៀតថា គ្រោងឆ្អឹងជាង ២៣០ ប្រទះឃើញនៅក្នុងផ្នូរមួយដែលជាតំបន់អតីតសង្គ្រាមកើតឡើងនៅ អំឡុងខែ សីហា ឆ្នាំ ១៩៩០។
ក្រុមសិទ្ធិមនុស្សបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២ម៉ឺននាក់ បានបាត់ខ្លួនអំឡុងពេល សង្គ្រាមស៊ីវិលដែលត្រូវបានបញ្ចប់កាលពីឆ្នាំ ២០០៩។
សង្គ្រាមស៊ីវិលអូសបន្លាយអស់រយៈពេល ២៦ ឆ្នាំ រវាងកងទ័ព និងពួកឧទ្ទាមផ្តាច់ខ្លួនតាមីល ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១សែននាក់។
គ្រោងឆ្អឹងដែលគេរកឃើញទាំងនោះនៅមិនទាន់ច្បាស់ថានរណាជាជនរងគ្រោះ ហើយស្លាប់ដោយរបៀបណានៅឡើយទេ។ ប្រភព៖ BBC