រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូកនេះ គឺជាទំនៀមទម្លាប់របស់ប្រទេសកម្ពុជាតាំងបូរាណកាលមកម្ល៉េះ។ ការប្រារព្ធពិធីបុណ្យអុំទូក គឺដើម្បីរម្លឹកនឹកគុណដល់កងទ័ពជើងទឹកដ៏អង់អាចក្លាយហ៊ានរបស់ខ្មែរកាលពីសម័យមុនដែលច្បាំងយកជ័យជម្នះ បង្ក្រាបអស់សត្រូវទាំងពួងនៅលើផ្ទៃទឹកដែលមកឈ្លានពានទឹកដីកម្ពុជា។ លោកសាស្ត្រាចារ្យពន្យល់ថា កងទ័ពជើងទឹកកម្ពុជាដែលមានឬទិ្ធខ្លាំងពូកែ គឺកងទ័ពជើងទឹកនៃសម័យ អង្គរ នៃមហាកំពូលបុរសខ្មែរ គឺព្រះបាទជ័យវរ្ម័នទី ៧ ។
រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org លោកសាស្ដ្រាចារ្យឲ្យដឹងទៀតថា ការប្រារព្ធព្រះរាជពិធីបុណ្យអ៊ុំទូកនេះ ដើម្បីស្វែងរកអ្នកដែលមានថ្វីដៃអុំទូកខ្លាំងជាងគេមកធ្វើជាទ័ពជើងទឹកដើម្បីច្បាំជាមួយសត្រូវ។ នៅសម័យសង្គ្រាមផ្ទៃកម្ពុជា រវាងព្រះបាទ ច័ន្ទរាជា និង សេ្ដច កន គឺ ព្រះបាទ ច័ន្ទរាជា ក៏ប្រើកងទ័ពជើងទឹកដែរ តែតិចជាងកងទ័ពជើងគោក ។
រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org បន្ថែមពីនេះលោកថា ព្រះរាជពិធីនេះមានអត្ថន័យយ៉ាងធំធេងណាស់ សម្រាប់ប្រទេសកម្ពុជា ដែលបង្ហាញពីការទទួលពរជ័យពីទឹកអម្រិតដែលហូរចាកពីភ្នំគូលែនមកប្រោះព្រហ្មដល់ប្រជាពលរដ្ឋខ្មែរ។ ជាងនេះក៏បង្ហាញពីអត្ថន័យសាមគ្គីភាពគ្នាក្នុងសង្គម ហើយក៏មានអត្ថន័យជាប្រវត្ដិ សាស្ដ្រពីការរូបរួមគ្នារវាងថ្នាក់លើនិងថ្នាក់ក្រោមក្នុងការការពារប្រទេសជាតិផងដែរ។
រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org តទៅសូមស្ដាប់បទសម្ភាសន៍វគ្គមួយ រវាងលោក លៀ ស៊ីណា ជាមួយលោកសាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា ដូចតទៅ៖
