loader

​តំណាង​ UN​ ប្រចាំ​កម្ពុជា​ដែល​ទើប​ដល់​ថ្មី​ ចាប់អារម្មណ៍​បញ្ហា​សិទ្ធិ​មនុស្ស​ដូច​អ្នក​មុនៗ​ដែរ​

150925-dara-news-01

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​លើក​ដំបូង​របស់​ខ្លួន​មក​កម្ពុជា​ លោកស្រី​រ៉ូ​ណា​ ស្មី​ត​ ដែល​ជា​មនុស្ស​ទី​៦​ ដែល​ធ្វើ​ជា​អ្នករាយការណ៍​ពិសេស​ របស់​អង្គការសហប្រជាជាតិ​ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សម្ដែង​ការ​ចាប់អារម្មណ៍​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដូច​បុ​ព្វា​ធិ​ការី​របស់​លោកស្រី​ដែរ​។​ លោកស្រី​ថា​ កម្ពុជា​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​នូវ​នីតិរដ្ឋ​ ការ​អភិវឌ្ឍ​ និង​ឯករាជ្យ​ភាព​របស់​តុលាការ​ ដើម្បី​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​មនុស្ស​ ។​ ទាក់ទង​បញ្ហា​នេះ​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​អះអាង​ថា​ លោកស្រី​រ៉ូ​ណា​ ស្មី​ត​ បាន​ទទួលស្គាល់​នូវ​ការ​រីក​ចម្រើន​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការក្រៅរដ្ឋាភិបាល​ គាំទ្រ​ការ​ចាប់អារម្មណ៍​របស់​លោកស្រី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ទើបតែ​បាន​បញ្ចប់​បេសកកម្ម​លើក​ដំបូង​របស់​ខ្លួន​មក​កាន់​ប្រទេស​នេះ​ បាន​ចាប់អារម្មណ៍​លើ​ការ​លើក​ស្ទួយ​ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដូច​អ្នក​ជំនាន់​មុនៗ​ដែរ​ ។​
ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោកស្រី​រ៉ូ​ណា​ ស្មី​ត​ នៅ​ថ្ងៃ​ព្រហស្បត្តិ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បញ្ជាក់​ថា​ លោកស្រី​មាន​គម្រោង​បន្តការងារ​របស់​អ្នក​ជំនាន់​មុន​លោកស្រី​ទាំង​ប្រាំ​នាក់​ ដែល​បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​ក្នុង​ការ​លើក​ស្ទួយ​ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ ។​ ក្នុង​នោះ​លោកស្រី​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​នូវ​នីតិរដ្ឋ​ ការ​អភិវឌ្ឍ​ និង​ធានា​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​តុលាការ​ ដែល​មាន​តួនាទី​ជាក់លាក់​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ សម្រាប់​កសាង​ប្រទេស​ជាតិ​បែប​ប្រជាធិបតេយ្យ​ មាន​ស្ថេ​រ​ភាព​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចង់​រស់នៅ​។​​សេចក្ដីថ្លែងការណ៍​របស់​លោកស្រី​បន្ថែម​ថា​ កម្ពុជា​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​បាន​សម​ស្រប​នូវ​ស្ថានភាព​នានា​ ដែល​បាន​បង្កើត​ឲ្យ​មានការ​មិន​ពេញ​ចិត្តជា​ទូទៅ​ រួម​ទាំង​បញ្ហា​វិវាទ​ដីធ្លី​ និង​វិវាទ​ការងារ​ផង​ដែរ​។​​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោកស្រី​រ៉ូ​ណា​ ស្មី​ត​ លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ គឺ​លោក​ម៉ក់​ សម្បត្តិ​ មាន​ប្រសាសន៍​ថា​ ពេល​លោកស្រី​រ៉ូ​ណា​ ស្មី​ត​ មក​ដល់​កម្ពុជា​ លោកស្រី​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ មន្ត្រី​ទូត​ និង​សង្គម​ស៊ី​វិល​ផ្សេងៗ​ ដើម្បី​ទទួល​ព័ត៌មាន​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ។​

​លោក​ម៉ក់​ សម្បត្តិ​ មាន​ប្រសាសន៍​បន្ត​ថា​ លោកស្រី​រ៉ូ​ណា​ ស្មី​ត​ បាន​ទទួលស្គាល់​នូវ​កា​រវិ​វ​ឌ្ឍ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ថា​មានការ​រីក​ចម្រើន​ ហើយ​សេរីភាព​សារព័ត៌មាន​ក៏​ប្រសើរ​ផង​ដែរ​ «​ទី​១​ គាត់​បាន​ទទួលស្គាល់​ថា​ ប្រទេស​កម្ពុជា​ហ្នឹង​វា​មានកា​រវិ​វ​ឌ្ឍ​ហើយ​ ហួស​ពី​ការ​រំពឹង​ទុក​ទៀត​ បើ​យើង​ប្រៀបធៀប​ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ាន​ ហើយ​និង​ពិភពលោក​ ចំណុច​ទី​១​ ។​ ហើយ​ចំណុច​ទី​២​ គាត់​ឲ្យ​យើង​ថា​ ក្រោយ​ពី​យើង​ជួប​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៅ​ បាន​ន័យ​ថា​ ថ្នាក់ដឹកនាំ​យើង​មួយ​ចំនួន​តាម​ស្ថាប័ន​មួយៗ​ហ្នឹង​ គាត់​បាន​ប្ដេជ្ញា​ចិត្តនឹង​មានការ​កែទម្រង់​បន្ត​ទៀត​ ដោយ​ការ​ទទួលខុសត្រូវ​ ។​ គាត់​បាន​ដាក់​ចឹ​ង​ណ៎ះ​!​ ហើយ​ទី​៣​ គាត់​បាន​សរសើរ​ដែរ​នូវ​ការ​រីក​ច​ម្រើ​នៃ​សេរីភាព​ សេរីភាព​សារព័ត៌មាន​ ហើយ​និង​ខាង​សង្គម​ស៊ី​វិល​ ដែល​មានការ​រីក​ដុះដាល​ដូច​ផ្សិត​អី​អ៊ីចឹង​ណា៎​!»។

​លោក​ម៉ក់​ សម្បត្តិ​បន្ថែម​ថា​ ការ​ធ្វើ​កំណែទម្រង់​នីតិប្រតិបត្តិ​ គឺ​រដ្ឋាភិបាល​កំពុង​ធ្វើ​ទៅ​តាម​គោលនយោបាយ​របស់​ខ្លួន​ ។​ លោក​ក៏​បញ្ជាក់​ដែរ​ថា​ ស្ថាប័ន​នីតិបញ្ញត្តិ​ និង​ស្ថាប័ន​តុលាការ​ ជា​រឿង​ដោយឡែក​ មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ទេ​។​

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ហៅ​កាត់​ថា​ (CHRAC)​ លោក​ សួន​ ប៊ុ​ន​ស័ក្តិ​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​បាន​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ លោក​ឯកភាព​ គាំទ្រ​នូវ​អ្វី​ដែល​លោកស្រី​រ៉ូ​ណា​ ស្មី​ត​ បាន​រក​ឃើញ​ និង​បាន​លើក​ឡើង​ ។​ លោក​ថា​ អ្វី​ដែល​លោកស្រី​រ៉ូ​ណា​ ស្មី​ត​ មើលឃើញ​នោះ​ជា​ការ​ត្រឹមត្រូវ​ ព្រោះ​កម្ពុជា​ត្រូវការ​ពង្រឹង​នីតិរដ្ឋ​បន្ថែម​ទៀត​ ។​ លោក​បន្ថែម​ថា​ តាម​ទម្រង់​ច្បាប់​បច្ចុប្បន្ន​ ច្បាប់​មូលដ្ឋាន​គ្រឹះ​ស្ដី​ពី​វិស័យ​តុលាការ​ មិនមែន​ជា​ប្រព័ន្ធ​ច្បាប់​ ដែល​ធានា​នូវ​នីតិរដ្ឋ​ ជា​ពិសេស​គឺ​ធានា​នូវ​ឯករាជ្យ​ភាព​ ភាព​ឥត​លម្អៀង​របស់​តុលាការ​បាន​ទេ​។​

​សូម​រំឭក​ថា​ មួយ​ថ្ងៃមុន​លោកស្រី​រ៉ូ​ណា​ ស្មី​ត​ ចេញ​សេចក្ដីថ្លែងការណ៍​បញ្ចប់​បេសកកម្ម​លើក​ដំបូង​កម្ពុជា​ គឺ​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោកស្រី​បាន​ជួប​ជាមួយ​លោក​ កឹ​ម​ សុខា​ ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ។​ ក្នុង​ជំនួប​នោះ​លោក​កឹ​ម​ សុខា​ បាន​ស្នើ​សុំ​លោកស្រី​រ៉ូ​ណា​ ស្មី​ត​ ឲ្យ​ជួយ​ពង្រឹង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាប័ន​នេះ​មាន​ឯករាជ្យ​ ។​
​យ៉ាងណា​ក៏​ដោយ​ ទាំង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ទាំង​មន្ត្រី​រដ្ឋាភិបាល​ ក៏​ដូច​ជា​មន្ត្រី​តុលាការ​ សុទ្ធតែ​អះអាង​ជា​រឿយៗ​ថា​ ស្ថាប័ន​តុលាការ​កម្ពុជា​ គឺ​ឯករាជ្យ​ មិន​ស្ថិត​ក្រោម​ចំណុះ​រដ្ឋាភិបាល​ឡើយ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត