loader

​តំណាង​សហគមន៍​ព្រៃឈើ​ស្រុក​ក្រគរ​ប្តឹង​មេ​ភូមិ​២​រូប​ឃុបឃិត​គ្នា​ឈូស​ឆាយ​យក​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែកញ្ញា​នេះ​ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ព្រៃឈើ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ចំនួន​ ៦​នាក់​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៤០០​wmcNewslogoគ្រួសារបាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ រដ្ឋសភា​ជាតិ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្តឹង​មេ​ភូមិ​២​រូប​ពី​បទ​ ឃុបឃិត​គ្នា​ឈូស​ឆាយ​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ។​ ជុំវិញ​បញ្ហា​នេះ​ មន្ត្រី​ការពារ​សិទ្ធ​មនុស្ស​ចាត់​ទុក​អំពើ​ឈូស​ឆាយដី​ព្រៃ​នេះ​ថា​ បាន​ល្មើស​និង​ច្បាប់​។​ ចំណែក​មេ​ភូមិ​ម្នាក់​ក្នុង​ចំណោម​២​នាក់​នោះ​ បា​នប​ដិ​សេ​ដ​ថា​ ខ្លួន​ពុំ​បាន​ឈូស​ឆាយ​ និង​គ្មាន​ឈ្មោះ​កាន់កាប់​ដី​ព្រៃ​នោះ​ ដូច​ការ​ចោទប្រកាន់​ឡើយ​។​

លោក​ គុ​ជ​ វ៉េ​ង​ តំណាង​សហគមន៍​ព្រៃឈើ​បាន​ឲ្យ​ដឹង​នៅ​ព្រឹ​ង​ថ្ងៃ​ទី​២១​ កញ្ញា​នេះ​ថា​ «​ពាក្យបណ្តឹង​នោះ​ ប្តឹង​ពី​បទ​បំផ្លេចបំផ្លាញ​ដី​ព្រៃ​ ដើម្បី​ទាមទារ​សម្រាប់​ទុក​ឃ្វាលគោ​ ក្របី​ រក្សា​ព្រៃឈើ​ ឲ្យ​នៅ​យូរអង្វែង​ទុក​ប្រើ​ជា​លក្ខណៈ​ប្រពៃណី​របស់​អ្នក​ភូមិ​»​។​ កន្លង​មក​សហគមន៍​លោក​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​មន្ទី​បរិស្ថាន​ខេត្ត​ម្តង​ជា​ពី​ដង​រួច​មក​ហើយ​ តែ​មិនឃើញ​មាន​ដំណោះស្រាយ​អ្វី​នោះ​ឡើយ​។​ ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​ដូច្នេះ​ ទើប​សហគមន៍​លោក​ឡើង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ ដូច​ជា​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ រដ្ឋសភា​ជាតិ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជាដើម​ ដើម្បី​ស្នើ​សុំ​អន្តរា​គម​ឲ្យ​ដកហូត​ដី​ព្រៃ​នោះ​មក​វិញ​ សម្រាប់​ទុកជា​សម្បត្តិ​របស់​សហគមន៍​អាស្រ័យ​ផល​រួម​គ្នា​បន្ត​ទៀត​។​

​លោក​ថា​ជុំវិញ​ការ​ដាក់​ពាក្យបណ្តឹង​ពី​ក្រុម​តំណាង​សហគមន៍​ព្រៃឈើ​នេះ​ វិទ្យុ​ស្ត្រី​ នៃ​WMC​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ លោក​ កុ​ល​ សុ​គន​ ជា​មេ​ភូមិ​ក្បាល​ទា​ហ៊ាន​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ បាន​នោះ​ទេ​ នៅ​រសៀល​ថ្ងៃនេះ​។

​ចំណែក​ មេ​ភូមិ​អ​ន្សា​ចំបក់​ ឃុំ​ស្វាយស​ ស្រុក​ក្រគរ​ លោក​ ក្លឹ​ម​ ពៅ​ បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​ប្រជា​សហគមន៍​ព្រៃឈើ​ ដោយ​លោក​លើក​ឡើង​ថា​ មិន​បាន​ឈូស​ឆាយដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ​។​ លោក​បន្ត​ថា​ ការ​ឈូស​ឆាយ​កន្លង​មក​គឺជា​ សកម្មភាព​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​នៅ​ក្បែរ​ភ្នំ​ជាប់​និង​ជើងព្រៃ​សហគមន៍​នោះ​ ធ្វើការ​ឈូស​ទៅ​តាម​ក្បាលដី​ ដើម្បី​ធ្វើការ​បង្ករ​បង្កើន​ផល​ប៉ុណ្ណោះ​។​ «​បើសិន​គេ​ប្តឹង​អ​ញ្ចឹ​ង​ ជា​រឿង​របស់​គេ​។​ គេ​ប្តឹង​ទៅ​ឲ្យ​វា​ពិតប្រាកដ​ ឲ្យ​វា​ជាក់ស្តែង​ទៅ​តាម​ដែល​ខ្ញុំ​ប្រព្រឹត្ត​។​ តែ​ខ្ញុំ​អត់​ប្រព្រឹត្ត​ផង​ បើ​ប្តឹង​ពី​ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​ ខ្ញុំ​គ្មាន​សិទ្ធិ​អី​ទៅ​តវ៉ា​ជាមួយ​បងប្អូន​ទេ​។​ ខ្ញុំ​អត់​មានឈ្មោះ​ដី​នៅ​ក្នុង​ហ្នឹង​ទេ​ ដី​ហ្នឹង​ជា​ដី​របស់​ប្រជាពលរដ្ឋ​អស់ហើយ​ ខ្ញុំ​ក៏​គ្មាន​សិទ្ធិ​អី​ទៅ​កាន់កាប់​របស់​ពួក​គាត់​អី​ទៀត​ដែរ​»​។

​ជុំវិញ​បញ្ហា​នេះ​ លោក​ ផួ​ង​ សុធា​ មន្ត្រី​សម្របសម្រួល​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ប្រចាំ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ លោក​សង្កេត​ឃើញ​ថា​អាជ្ញាធរ​ភូមិ​បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​នោះ​ ដោយ​គ្មាន​ការ​ទប់ស្កាត់​ឡើយ​។​ លោក​ សុធា​បន្ត​ថា​ ការ​ឈូស​ឆាយដី​ព្រៃ​នេះ​គឺ​ ខុស​ទៅ​និង​ច្បាប់​ ព្រោះ​ដី​នោះ​ជា​របស់​រដ្ឋ​។​ លោក​បន្ថែម​ផង​ដែរ​ថា​ ការ​មិន​អើពើ​ និង​រាយការណ៍​ទៅ​ថ្នាក់លើ​អំពី​ការ​ឈូស​ឆាយ​បំផ្លិច​ប​ផ្លាញ​ដី​ព្រៃរបស់​អាជ្ញាធរ​ពាក់ព័ន្ធ​នេះ​ មាន​ន័យ​ថា​ជា​ការ​ឃុបឃិត​គ្នា​ ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​ លោក​មាន​ប្រសាសន៍​ថា​ «​និយាយ​ទៅ​ការ​ឈូស​ឆាយដី​ព្រៃ​គឺ​ ខុសច្បាប់​ ព្រោះ​ជា​ដី​ព្រៃរបស់​រដ្ឋ​ ហើយ​គ្មាន​ការ​ទប់ស្កាត់​អី​សោះតែ​ម្តង​»​។

​សូម​បញ្ជាក់​ថា​ ពាក្យបណ្តឹង​ដែល​ក្រុម​តំណាង​សហគមន៍​បាន​ដាក់​ទៅ​ស្ថាប័ន​ធំៗ​ទាំង​៣​ រួម​មាន​៖​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ស្ថាប័នរដ្ឋ​សភាជាតិ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ទទួល​រួចរាល់​ហើយ​ នៅ​ព្រឹក​មិ​ញ​នេះ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត