ការរំលាយអាហារមានឥទ្ធពលសំខាន់ចំពោះការសម្រកទម្ងន់។ជាការពិតការរំលាយអាហារអាស្រ័យទៅលើសុខភាពរាងកាយរបស់មនុស្សម្នាក់ៗ អាយុ ភេទ ប៉ុន្តែជាទូទៅអាហារមួយចំនួនត្រូវការពេលយូរក្នុងការរំលាយអាហារ និងមួយប្រភេទទៀតរំលាយលឿន។ តើអ្នកគួរស្វែងយល់យ៉ាងណា ចំពោះអាហាររបស់អ្នកដែលទទួលទានប្រចំាថ្ងៃ?
លោកធូវីរះ ជូនសេចក្ដីប្រែសម្រួល!
ជាការពិតការរំលាយអាហារអាស្រ័យទៅលើសុខភាពរាងកាយរបស់មនុស្សម្នាក់ៗ អាយុ ភេទ ប៉ុន្តែជាទូទៅអាហារមួយចំនួនត្រូវការពេលយូរក្នុងការរំលាយអាហារ និងមួយប្រភេទទៀតរំលាយលឿន។photo: taken from Bright Side web side
យោងតាមគេហទំព័រសុខភាព Bright Side ពន្យល់ថា ការរំលាយជាការបំបែកចំណីអាហារជាភាគល្អិតតូចៗ ហើយបំលែងជាសារធាតុចិញ្ចឹមទៅក្នុងចរន្តឈាម។ វាមានសារសំខាន់ណាស់ ដែលអ្នកត្រូវស្វែងយល់ ព្រោះ វាជួយរក្សានូវតុល្យភាពទម្ងន់របស់អ្នកបានល្អ។
ប្រភេទអាហារមួយចំនួនអាចជួយជំរុញកម្លាំងថាមពលយ៉ាងឆាប់រហ័ស ហើយអាហារខ្លះក៏ជួយកម្រិតជាតិស្ករ ឬគ្លុយកូសធ្លាក់ចុះផងដែរ។ ទោះបីយ៉ាងណា ការបង្កើនកម្លាំងថាមពលក៏ល្អដែរ។ ប្រសិនបើរាងកាយរបស់អ្នកមានជាតិស្ករច្រើនដោយមិនបានរំលាយអស់នោះវានឹងក្លាយទៅជាខ្លាញ់។
អាហាររលាយយឺតៗបានបង្កើនកម្រិតស្ករក្នុងឈាមក៏យឺតៗ ហើយផ្តល់ថាមពលមានស្ថេរភាព និងតុល្យភាពជាងមុន។ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារយឺតៗនឹងធ្វើប្រព័ន្ធរំលាយអាហារមានដំណើរការជាប្រចាំនាំឱ្យការរំលាយអាហារមានតុល្យភាពល្អ។
យោងគេហទំព័រសុខភាព Bright Side បញ្ជាក់ថា អ្នកឯកទេសណែនាំកុំឱ្យទទួលទានអាហាររំលាយលឿន និងអាហាររំលាយយឺតចូលគ្នា ហើយកុំទទួលទានអាហារប្រភេទរំលាយលឿន រួចបន្ទាប់មកបរិភោគអាហារប្រភេទរំលាយយឺតវិញ ព្រោះដំណើរការរំលាយអាហារមិនទាន់ចប់។ ដូច្នេះមិនត្រូវបរិភោគអាហារលើសចំណុះនោះទេ។
តើអាហារដែលអ្នកទទួលទានដូចជាត្រី សាច់ និងបន្លែងផ្លែឈើ មួយណាមានជាប្រភេទអាហាររំលាយលឿន ឬក៏យឺត?
គេហទំព័រសុខភាព Bright Side បង្ហាញថា ទឹកផឹកភ្លាមរំលាយភ្លាមនៅពេលចូលទៅក្នុងពោះ។ បន្លែផ្លែឈើត្រូវចំណាយពេលពី ១៥ នាទី ទៅ ២០ នាទី ដើម្បីរំលាយ។ ចំណែកឯបន្លែឆៅអាចប្រើពេលវេលារំលាយចាប់ពី ៣០ នាទី ទៅ ៤០ នាទី តែចំពោះបន្ថែឆ្អិនក្រពះចំណាយពេលរំលាយ ៤០ នាទី។ ត្រីជាអាហាររំលាយលឿនក្នុងចំណោមសាច់គោ ជ្រូក ឬ សាច់ចៀម។ អាហារចំអិនពីត្រីត្រូវចំណាយពេលចន្លោះ ៤៥ នាទី ទៅ ៦០នាទីក្នុងការរំលាយ។
ចំពោះគ្រាប់ធញ្ញាជាតិដូច អង្ករ ពោត សណ្តែក ត្រូវចំណាយពេល ២ ម៉ោង ដើម្បីរំលាយ។ ចំណែកសាច់មាន់រំលាយក្នុងរយៈពេល១ម៉ោងកន្លះ ទៅ ២ម៉ោង។ សាច់គោរំលាយក្នុងរយៈពេល៣ម៉ោង។ សាច់ចៀម ៤ម៉ោង និង សាច់ជ្រូករំលាយអស់ក្នុងរយៈពេល៥ម៉ោង
ពេលវេលាល្អបំផុតសម្រាប់ការដំណើរការរំលាយអាហារគឺនៅពេលអាហារថ្ងៃត្រង់ព្រោះប្រព័ន្ធរំលាយអាហាររបស់មនុស្សធ្វើការខ្លាំងនៅពេលនេះ។ អាហារពេលព្រឹក និងអាហារពេលល្ងាចគួរតែសាមញ្ញហើយជាប្រភទេអាហារងាយរំលាយលឿន ដែលអាចបង្កើនថាមពលបន្ទាប់ពីអាហារពេលព្រឹក បន្ទាប់មកក្រពះមានពេលសម្រាកក្នុងការរំលាយអាហរនៅពេលយប់៕ អត្ថបទបកប្រែក្រៅផ្លូវការ