loader

​គ​.​ជ​.​ប​ ថា​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​កុំព្យូទ័រ​នឹង​អាច​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​

គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រកាស​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ សម្រាប់​ប៉ាន់ស្មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​ ។​ ក្នុង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​នេះ​ មន្ត្រី​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ បាន​ផ្តល់​យោបល់​មួយ​ចំនួន​ ដើម្បី​ឱ្យ​ដំណើរ​នេះ​ ប្រកបដោយ​ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​ដឹង​ថា​ គ​.​ជ​.​ប​ នឹង​ចាប់ផ្តើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​ ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ។

150918-Nata-News-01-dara-ed

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​របស់​ គ​.​ជ​.​ប​ បានឱ្យ​ដឹង​ថា​ ដំណើរការ​ចុះ​ឈ្មោះ​សាកល្បង​នេះ​ ខុស​ពី​ការ​ចុះ​ឈ្មោះ​កន្លង​ទៅ​យ៉ាង​ហោច​ណាស់​២​ចំណុច​។​ «​បញ្ហា​ការ​ខុស​អក្ខរាវិរុទ្ធ​ពី​ឃុំ​មក​ដល់​ គ​.​ជ​.​ប​ ភ្នំពេញ​នេះ​ គឺ​អត់​មាន​ខុស​ទៀត​ទេ​ ពីព្រោះ​អក្សរ​ដើម​ទាំងមូល​ត្រូវ​បាន​បញ្ជូន​មក​ភ្នំពេញ​តែ​ម្តង​ ។​ ហើយពី​មុន​មក​សរសេរ​ដៃ​ ឥលូវ​យើង​វ៉ៃ​កុំ​ព្យួ​ទ័​រហើយ​ ហើយ​ក្នុង​ការ​ចុះ​ឈ្មោះ​មាន​កុំព្យូទ័រ​មួយ​គ្រឿង​ សម្រាប់​ការីកុំព្យូទ័រ​ ហើយ​នៅ​មុខ​កុំព្យូទ័រ​ហ្នឹង​ មាន​ដាក់​ថែម​អេ​ក្រង់​មួយទៀត​ ដូច​កាល​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​អ​ញ្ចឹ​ង​ មាន​ថែម​អេ​ក្រង់​មួយទៀត​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​លោក​ពិនិត្យ​ ផ្ទៀងផ្ទាត់​នូវ​ឈ្មោះ​ និង​ទិន្នន័យ​របស់​ខ្លួន​ផ្ទាល់​»​ ។​

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​បាន​ធ្វើការ​ណែនាំ​ ដល់​ប្រធាន​លេខាធិការដ្ឋាន​រាជធានី​ ខេត្ត​ រៀបចំ​ការ​បោះ​ឆ្នោត​ទាំងអស់​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ ខេត្ត​ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ និង​ភូមិ​ពាក់ព័ន្ធ​ ធ្វើការ​ប្រមូល​ទិន្នន័យ​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​តាម​ភូមិ​ ដើម្បី​កំណត់​ចំនួន​អ្នក​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​ ចំនួន​និង​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ និង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ។​

150914-dara-news-01
អ្នកនាំពាក្យ​របស់​ គ​.​ជ​.​ប ​លោក​ ហង្ស​ ពុទ្ធា​

​សេចក្តី​ប្រកាស​ដដែល​បាន​ណែនាំ​បន្ត​ថា​ ប្រធាន​លេខាធិការដ្ឋាន​រាជធានី​ ខេត្ត​ រៀបចំ​ការ​បោះ​ឆ្នោត​ទាំងអស់​ ត្រូវ​សហការ​ និង​សម្របសម្រួល​ដោយ​ផ្ទាល់​ជាមួយ​មេឃុំ​ ចៅសង្កាត់​ពាក់ព័ន្ធ​ ក្នុង​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ ដើម្បី​ត្រៀម​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​ និង​ណែនាំ​ដល់​ក្រុមប្រឹក្សា​ និង​ស្មៀន​ ឃុំ​ សង្កាត់​ ឱ្យ​យល់​ដឹង​ពី​ខ្លឹមសារ​ និង​គោលបំណង​នៃ​ការ​ស្រង់​ស្ថិតិ​ សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​។​

​ពាក់ព័ន្ធ​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ លោក​ គល់​ បញ្ញា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ថា​ លោក​គាំទ្រ​ដំណើរការ​ចុះ​ឈ្មោះ​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​ ហើយ​លោក​កំពុង​តាមដាន​មើល​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ​ ថា​វា​ដំណើរការ​ទៅ​យ៉ាងម៉េច​ និង​ថា​តើ​នីតិវិធី​ដែល​ គ​.​ជ​.​ប​ កំពុង​ធ្វើ​នេះ​ អនុវត្ត​បាន​ត្រឹមត្រូវ​ដែរ​ឬទេ​ ។

​លោក​គល់​ បញ្ញា​ បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ការ​រៀបចំ​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ​នេះ​ លោក​ក៏​បាន​ផ្តល់​យោបល់​ច្រើន​ដែរ​ដល់​ គ​.​ជ​.​ប​ ដើម្បី​ឱ្យ​ការ​ចុះ​ឈ្មោះ​នេះ​ ដំណើរការ​ទៅ​ដោយ​មាន​តម្លាភាព​ និង​ធានា​ថា​ មិន​មានឈ្មោះ​ស្ទួន​ មិន​មានឈ្មោះ​ខ្មោច​ មានឈ្មោះ​មិន​ខុស​ទិន្នន័យ​ និង​ត្រូវធ្វើ​ម៉េច​ដើម្បី​ឱ្យ​ដំណើរការ​នេះ​មាន​លក្ខណៈ​ស្តង់ដារ​ ត្រឹមត្រូវ​ឱ្យ​បាន​៩៨%​។

150918-Nata-News-01-dara-ed-coverនាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជារូបនេះបាន​​បន្តប្រាប់​ថា​ ដើម្បី​ធានា​ពី​ភាព​ត្រឹមត្រូវ​ លោក​ក៏​បាន​ផ្តល់​យោបល់​ផង​ដែរ​ចំពោះ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គួរតែ​ផ្ទៀងផ្ទាត់​ឈ្មោះ​ភ្លាមៗ​ជាមួយនឹង​មន្ត្រី​ចុះ​ឈ្មោះ​ និង​ឯកសារ​ដែល​គាត់​យក​មក​ចុះ​ឈ្មោះ​ នៅ​កន្លែង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​  ដើម្បី​ធានា​ថា​ទិន្នន័យ​ដែល​គាត់​មាននៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រឹម​ឬ​យ៉ាងណា​។

​លោក​គល់​ បញ្ហា​ បន្ថែម​ថា​ «​នីតិវិធី​យើង​ធ្វើ​ម៉េច​ឱ្យ​មានការ​សម្រួល​ ឱ្យ​មាន​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ការ​បោះ​ឆ្នោត​ហ្នឹង​ ឱ្យ​បាន​ទាន់​ពេលវេលា​នៅ​ក្នុងអំឡុងពេល​ចុះ​ឈ្មោះ​។​ ប្រព័ន្ធ​ត្រួតពិនិត្យ​ ទិន្នន័យ​ស្ទួន​អីហ្នឹង​ឱ្យធ្វើ​ម៉េច​ឱ្យ​រៀបចំ​ប្រព័ន្ធ​ហ្នឹង​ ឱ្យ​បាន​ច្បាស់លាស់​នៅ​ឃុំ​សង្កាត់​ ហើយ​កុំព្យូទ័រ​ទេ​ការ​បញ្ចូល​ទិន្នន័យ​គេ​ហៅ​ថា​Biometrics​ ឬ​ក៏​ជីវមាត្រ​ ដើម្បី​ផ្ទៀត​ផ្ទាត់​ក្រ​យ៉ៅ​ដៃ​ជីវមាត្រ​ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់​អ​ញ្ចឹ​ង​ទៅ​»​។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ហង្ស​ ពុទ្ធា​បានឱ្យ​ដឹង​ថា​ នៅ​អំឡុង​ពេល​ដែល​គាត់​កំពុង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​ គឺ​គាត់​នៅ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ ដែល​គាត់​ពិនិត្យ​មើល​ទិន្នន័យ​ភា្ល​មៗ​ក្នុង​កុំព្យូទ័រ​បាន​ ។​

​សេចក្តីជូនដំណឹង​របស់​ គ​.​ជ​.​ប​ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​កន្លង​ទៅ​បានឱ្យ​ដឹង​ថា​ ដំណើរ​នៃ​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៨០​ម៉ឺន​ដុល្លារ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត