ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តឈ្មោះ ឃីក្លឹប ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្នើឲ្យអាជ្ញាធរពន្លឿនការផ្ដល់សំណងចំនួន២៥០០ដុល្លារ ជូនពួកគេឲ្យបានឆាប់ ។ ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថា ការផ្តល់សំណង់ត្រឹមតែ២៥០០ដុល្លារនេះគឺ មិនសមរម្យនោះទេ ។
ព័ត៌មានជាសំឡេង៖
ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់កាលពីសប្ដាហ៍មុន ដោយសារភ្លើងឆេះក្លឹបកម្សាន្តមួយកន្លែងក្នុងរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរជួយពន្លឿនរកដំណោះស្រាយផ្ដល់សំណងដល់ពួកគាត់ឲ្យបានលឿន ។អ្នកស្រី នួន សំអាត មានអាយុ៥៩ឆ្នាំ ត្រូវជាម្តាយរបស់ស្ត្រីរងគ្រោះម្នាក់ បានទទូចឲ្យអាជ្ញាធរឆាប់ផ្តល់សំណង់ឲ្យបានលឿន ដើម្បីយកទៅសងបំណុលថ្លៃធ្វើបុណ្យសពឲ្យកូនរបស់អ្នកស្រីដែលបានស្លាប់នោះ ។ អ្នកស្រីបញ្ជាក់ថា ចាប់តាំងពីថ្ងៃមានអគ្គិភ័យឆាបឆេះក្លឹមកម្សាន្តឃីក្លឹបនោះ អ្នកស្រីមិនទាន់ឃើញមានម្ចាស់ក្លឹប និងអាជ្ញាធរពាក់ព័ន្ធចេញមុខផ្តល់សំណងនៅឡើយទេ។ អ្នកស្រីត្អូញត្អែរថា អ្នកស្រីកំពុងតែមានការខ្វះខាតជីវភាពយ៉ាងខ្លាំង ក្រោយពីបាត់បង់ជំហរគ្រួសារម្នាក់ ។
អ្នកស្រីនួន សំអាត បន្ថែមថា អាជ្ញារធរបានប្រាប់អ្នកស្រីថា ម្ចាស់ក្លឹបកម្សាន្តឃីក្លឹមនោះ ព្រមផ្តល់សំណងត្រឹមតែ១៥០០ដុល្លារ ប៉ុន្តែអ្នកស្រីទាមទារប្រាក់ចំណងនោះចំនួន២៥០០ដុល្លារ។ អ្នកស្រីបានឲ្យដឹងថា «២៥០០ដុល្លារហ្នឹងបើយកមកបុណ្យកូន គ្រាន់តែល្មមតែបុណ្យកូនទេ វាអត់មានលុយសងរដ្ឋ ខ្ញុំមិនដឹងថាគិតយ៉ាងមេចទេ។ ខ្ញុំមើលទៅ ខ្ញុំសុំឡើងទៅមុខអត់រួចទេលុយហ្នឹង តាមមើលទៅ យើងអត់មានអ្នកទីពឹងអីផង យើងអ្នកទន់ខ្សោយ។ លំបាកច្រើនណាស់ បើអស់អ្នករក[លុយ]ហើយ ខ្ញុំមានអ្នកណារក[លុយ]ទៀត ។ ឪវាក៏ចាស់ ខ្ញុំមានធ្វើអីមិនកើត នៅតែផ្ទះមើលចៅ»។
ដូចគ្នានេះដែរ ជីតាជនរងគ្រោះម្នាក់ទៀត គឺលោក ស្វាយ វ៉ាន់ បានឲ្យដឹងថា លោកបានទាមទារសំណង់ចំនួន៥០០០ដុល្លារ ប៉ុន្តែម្ចាស់ក្លឹប ផ្តល់ឲ្យត្រឹមតែ ២៥០០ដុល្លារប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរឲ្យលោករង់ចាំពីរទៅបីថ្ងៃទៀតទើបម្ចាស់ក្លឹបម យកសំណងមកជូនលោក និងអ្នករងគ្រោះដទៃទៀត។ លោកថា « នៅ… ខ្ញុំទៅម្សិលមិញ ចាំមើលពីរបីថ្ងៃទៀត។ កាលខ្ញុំដាក់ថាយក ៥០០០ដុល្លារ ឥឡូវគេឲ្យតែ២៥០០ដុល្លារ ហើយអ្នក៤នាក់ គេទទួលខ្ញុំមិនទទួលវាមិនកើត»។
ជុំវិញបញ្ហានេះ លោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានឲ្យដឹងថា ការផ្តល់សំណង២៥០០ដុល្លារ មិនសមរម្យឡើយ ។ លោកបន្តថា ក្នុងករណីគ្រោះថ្នាក់ការងារគឺ ថៅកែក្លឹបជាអ្នកធានាចេញសងទាំងពិធីបុណ្យសព ទាំងសំណងផ្សេងៗទៀត ដល់ក្រុមគ្រួសារជនរងគ្រោះ ។ លោកបន្ថែមថា លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យឡើងនូវប្រព័ន្ធសុវត្ថិភាពឲ្យបានតឹងរ៉ឹងបន្ថែមទៀត។
លោកមានប្រសាស៍ថា« ក្នុងច្បាប់គេតម្រូវឲ្យនិយោជកចុះបញ្ជីជាមួយខាង ប ស ស បេឡាជាតិរបបសន្តិសុខសង្គម សម្រាប់ការពារហានិភ័យផ្សេងៗ។ ប្រសិននិយោជកលោកបានចុះបញ្ជីហើយ អញ្ចឹងការបូជាសព សំណងផ្សេងៗសម្រាប់ក្រុមគ្រួសារនៃសព គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម»។
បើតាមបណ្តាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា អាជ្ញាធរកំពុងតែស្វែងរកម្ចាស់ក្លឹបកម្សាន្តឃីក្លឹប ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះហេតុការណ៍ឆាបឆេះក្លឹបកាលពីថ្ងៃទី៧ខែកញ្ញាកន្លងទៅ ។ ការចុះផ្សាយនោះបានបញ្ជាក់ទៀតថា អាជ្ញាធរនឹងបិទទីតាំងក្លឹបនេះ មិនអនុញ្ញាតឲ្យបើកជាកន្លែងកម្សាន្តទៀតនោះទេ បើទោះបីជាម្ចាស់ទីតាំងបានចេញមុខទទួលខុសត្រូវ ចេញសំណងជូនជនរងគ្រោះតាមផ្លូវច្បាប់ក៏ដោយ ។
គួររំឭកថា កាលពីម៉ោង១០និង៤៥នាទី យប់ថ្ងៃទី៧ខែកញ្ញា អគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្តមួយកន្លែងដែលមានឈ្មោះថា ឃីក្លឹប ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សស្រី៥នាក់ស្លាប់ និងមនុស្សប្រុស២នាក់រងរបួសធ្ងន់។ ជនរងគ្រោះគឺជាបុគ្គលិកដែលបម្រើការងារនៅក្នុងក្លឹប និងមានភ្ញៀវដែលចូលទៅកម្សាន្តនៅក្នុងក្លឹបនេះផងដែរ ៕

Post Views: 376