ភ្នំពេញ៖ មនុស្សម្នាក់ៗមានបំណងប្រាថ្នានៅក្នុងជីវិតផ្សេងៗគ្នា ជួនកាលពីក្មេងចង់ធ្វើជាគ្រូពេទ្យដល់ធំឡើងបែរក្លាយជាធ្វើគ្រូបង្រៀន ឬដឹកនាំស្ថាប័នអ្វីមួយទៅវិញក៏មាន។ ក្នុងនាមជាស្ត្រីម្នាក់ លោកស្រី រស់ សុភាព បានធ្វើការងារជាច្រើនចូលរួមលើកកម្ពស់ដល់ស្ត្រីឲ្យមានការយល់ដឹងពីសិទ្ធិរបស់ខ្លួនទាំងក្នុងគ្រួសារនិងក្នុងសង្គម។ លោកស្រី រស់ សុភាព បច្ចុប្បន្នជានាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា។ រហូតមកដល់ពេលនេះលោកស្រីបានចំណាយពេលវេលា ១៦ ឆ្នាំ ធ្វើការងារខាងលើក្នុងទិសដៅលើកស្ទួយស្ត្រីនៅក្នុងសង្គម និង ធ្វើឱ្យមានសមភាពយេនឌ័ររវាងស្ត្រីនិងបុរស។ លោកស្រីមានប្រសាសសន៍ថា ជីវិតចុងក្រោយរបស់លោកស្រី គឺត្រូវជួយកុមារកម្ពុជាក្រីក្រឱ្យមានគំនិតឆ្នៃប្រឌិត ដើម្បីជួយគ្រួសារពួកគេនិងសង្គមជាតិ ។
គោរពឪពុកម្តាយនិងស្វាមី មិនហ៊ានមាត់ក មិនហ៊ានតបតឆ្លងឆ្លើយ បើទោះជាខ្លួនជួបការលំបាកក៏ដោយ ឬមិនមានកំហុសសោះក៏ត្រូវបិទភ្នែកទទួលយកថា «ខ្លួនជាអ្នកខុស»។ នេះជាគំនាបដែលគាបសង្កត់ទៅលើផ្នត់គំនិតកូនស្រីខ្មែរ ត្រូវចងចាំនិងគោរពគ្រប់ពេលវេលា ។ ត្រង់ចំណុចនេះគឺគ្រាន់តែជារឿងអតីតកាលតែពេលនេះ ស្ត្រីខ្មែរមានសិទ្ធិក្នុងការធ្វើអ្វីដែលខ្លួនប្រាថ្នាប៉ុន្តែមិនឱ្យដើរហួសគន្លងប្រណៃណីជាតិឡើយ ។ នេះជាការលើកឡើងរបស់លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា រួមចំណែកក្នុងការងារលើកកម្ពស់សិទ្ធិស្រី្តក្នុងសង្គម។ លោកស្រី រស់ សុភាព មានស្រុកកំណើតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
លោកស្រី រស់ សុភាព បានរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនក្រោយពីសម័យ ប៉ុល ពត បានបញ្ចប់ថា លោកស្រី រស់ សុភាព មករៀននិងរស់នៅក្នុងតីក្រុងភ្នំពេញ ដោយស្នាក់នៅជាមួយម្តាយមីង ព្រោះគ្រូសារជីវភាពគ្រួសាក្រីក្រយ៉ាងខ្លាំង។ លោកស្រីក៏ចូលរៀននៅសាលានយោបាយរណសិរ្ស ដែលបច្ចុប្បន្នជាសាលាភាសាបរទេស បន្ទាប់មកសាលានោះក៏ចាត់តាំង ឱ្យលោកស្រីធ្វើការនៅទីភ្នាក់ងារសាព័ត៌មាន SPK ផ្នែកបណ្ណាល័យរូបភាព ហើយក៏បានទៅបន្តការសិក្សានៅប្រទេសវៀតណាមផ្នែកថតរូប។
លោកស្រី រស់ សុភាព បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័ភូមិន្ទភ្នំពេញនៅក្នុងឆ្នាំ ១៩៩៤ ។ លោកស្រីថានាពេលនោះ លោកស្រីក៏បានចូលបំរើកាងារក្នុងអង្គការមួយឲ្យអង្គការប្រឆាំងអំពើរហិង្សាក្នុងគ្រួសារ ដោយលោកស្រីបានចុះបង្រៀនប្រជាពលរដ្ឋនៅតាមសហគមន៍។ បើទោះជាកាងារថ្មីនេះ លំបាកប៉ុន្តែលោកស្រីសម្ដែងការពេញចិត្ត ។ លោកស្រីចាប់អាម្មណ៍ការងារទាំងនោះនិងយល់កាន់តែច្បាស់ពីតម្លៃរបស់ស្ត្រី ខណៈនោះលោកស្រីក៏ទទួលរងការរិះគន់ថា ស្រី្តចេះដឹងគឺចេះតស៊ូមតិប្រឆាំងបុរស ។
ទោះបីមានការបង្អាប់បន្តុះពីមជ្ឈដ្ឋានជុំវិញយ៉ាងណាក្តី ក៏លោកស្រី រស់ សុភាព នៅតែបន្តការងារលើកម្ពស់ស្ត្រីដដែល។ ដោយសារស្រឡាញ់កិច្ចការដែលខ្លួនធ្វើក្នុងពេលកន្លង លោកស្រីបានបង្កើតអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាឡើងក្នុងឆ្នាំ ២០០០ ក្រោមទស្សនវិស័យលើស្ទួយដល់ស្ត្រីព្រមទាំងមានសកម្មភាពផ្សេងៗជាច្រើន។
ការងាក្នុងអង្គការនេះ លោកស្រី សុភាព មានប្រសាសន៍ថា ការលំបាកមួយចំនួនដោយសារកន្លងទៅ លោកស្រីធ្លាប់បានគេគំរាមកំហែងក្នុងសកម្មភាពដើម្បីលើកកម្ពស់ពីសិទ្ធិស្ត្រីនៅក្នុងសង្គម។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកស្រីមិនបានបោះបង់ចោលកិច្ចការទាំងនោះឡើយ ព្រោះលោកស្រីសប្បាយក្នុងការងារនេះ។
លោកស្រី រស់ សុភាព បានឱ្យដឹងថា លោកស្រីមិនដែលមានបំណងធ្វើជាអ្នកនបាយទេ ទោះបីគាត់ធ្លាប់ឆ្លងកាត់សិក្សាពីសាលានយោបាយក៏ដោយ ។ គោលបំណងរបស់លោកស្ត្រីទៅពេលខាងមុខ គឺចង់បង្កើតសមាគមជួយស្ត្រីនិងកុមារតាមសហគន៍ឱ្យមានគំនិតច្នៃប្រឌិតផ្សេងៗ ដោយសង្ឃឹមថា ពួកគេនឹងអាចមានឱកាសការងារ ឬ ជំនាញមួយពិតប្រាកដដើម្បីចិញ្ចឹមជីវិត។
ជុំវិញសម្មភាពស្ត្រីធ្វើកិច្ចការនៅក្នុងសង្គម លោក រស់ រ៉ាវុធ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា វត្តមានស្ត្រីធ្វើកិច្ចការងារនៅក្នុងសង្គម ជាប្រការល្អមួយដែលស្ត្រីមានឱកាសចូលរួមច្រើនក្នុងសកម្មភាពស្រុកទេស ព្រោះស្ត្រីជាការកម្លាំងចលកររុញឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍។ លោកបន្តថា ស្ត្រីមិនមែនបង្វិលចង្ក្រានមិនជុំដូចការជំនាន់មុននោះទេ។
គួរកត់សម្គាល់ថា ស្ត្រីគឺជាកម្លាំងមួយដែលមិនអាចខ្វះបានដែលមនុស្សគ្រប់រូបត្រូវតែឲ្យតម្លៃ។ នាពេលបច្ចុប្បន្ន ស្ត្រីខ្មែរមួយចំនួនហាក់ដូចជាយល់ដឹងពីសិទ្ធិរបស់ខ្លួនច្រើន ហើយក៏ឃើញមានការលើកកម្ពស់ស្ត្រីក្នុងវិស័យផ្សេងទាំងឯកជននិងរដ្ឋ។
ចំណែកអង្គការដែលធ្វើការលើកស្ទួយស្ត្រីគឺមួយចំនួនដូចជា អង្គការសីលកា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អង្គការបន្ទាយស្ត្រីជាដើម។ បច្ចុប្បន្ន ស្ត្រីបានចូលខ្លួនប្រឡូកជាច្រើនវិស័យក្នុងសង្គម គឺពួកគេផ្ដើមចេញពីការតស៊ូដើម្បីសេរីភាពនិងសមភាពសង្គម។ ស្ត្រីបានក្លាយជាមន្ត្រីជាន់ខ្ពស់ ទាំងស្ដាប័នរដ្ឋ អង្គការ សង្គមស៊ីវិល ក្រុមហ៊ុន និងមានជាមេឃុំ មេភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ជាដើម៕