loader

​ក្រសួងសុខាភិបាល​ព្រមាន​ហា​នី​ភ័យ​ដល់​អាយុជីវិត​ការ​ប្រើ​ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទ​

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​ដល់​សុខភាព​ និង​ អាយុជីវិត​ចំពោះ​អ្នក​ប្រើប្រាស់​ឱសថ​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស​ និង​នារី ​ដោយសារ​ឱសថ​នេះ​មិន​ទាន់​មានការ​ត្រួតពិនិត្យ​ និង​ ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​យោង​តាម​សេចក្តីជូនដំណឹង​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ មេ​សា​នេះ​ ក្រសួងសុខាភិបាល​បាន​ព្រមាន​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុល​ឈ្មោះ​ LOL​ Fashion​ ដែល​បាន​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទ​បុរស​នារី​ ដោយ​បំផ្លើស​ហួស​ពី​ការ​ពិត​ហើយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ និង​គ្មាន​ច្បាប់​អនុញ្ញាត​ដោយ​ពុំ​ចុះបញ្ជី​កា​ត្រឹមត្រូវ​។​

​ករណី​នេះ​ ក្រសួង​បញ្ជា​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​បញ្ឈប់​ការ​ចេក​ចាយ​លក់​និង​ផ្សាយ​ផ្សាយ​ជា​បន្ទាន់​ ហើយ​ក្រសួង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​មាន​បី​ប្រភេទ​ Blue​ Titan​ Gel​ និង​ Passion​ Tongkat​ Ali​ ។​
​ក្រសួងសុខាភិបាល​ អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រា​ល​ផលិតផល​នេះ​ ដើម្បី​ជៀសវាង​ការ​ខាតបង់​ថវិការ​ ការ​ប៉ះពាល់​សុខភាព​ និង​អាច​ប៉ះពាល់​អាយ​ជីវិត​៕

ព័ត៌មានទាក់ទង

ក្រសួងសុខាភិបាល​៖​ ព្រមាន​អំពី​ការ​រាតត្បាត​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​នេះ​

ក្រសួងសុខាភិបាល​ព្រមាន​អំពី​ការ​រាតត្បាត​ជំងឺ[...]

​ក្រសួងមហាផ្ទៃ​កម្ទេច​ផលិតផល​ក្លែងក្លាយ​ជាង​១០០​តោន​

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្[...]

​ស្ត្រី​សម្រាលកូន​ដោយ​ឆ្មប​បូរាណ​មានការ​ធ្លាក់​ចុះ​ខណៈ​មានការ​យកចិត្តទុកដាក់​ច្រើន​ដល់​សុខភាព​មាតា​និង​ទារក​

ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា​ស្ត្រី​សម្រាលកូន​ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត