ក្រុងហ្សឺណែវ៖ កូរ៉េខាងជើងអះអាងថាខ្លួនគ្មានអ្វីនឹងត្រូវព្រួយបារម្ភពីការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកទោះជាមានការរាំងខ្ទប់ ប្រព័ន្ធហិរញ្ញវត្ថុ របស់ក្រុងព្យុងយ៉ាងក៏ដោយ។
លោក Choe Myong Nam តំណាងបេសកកម្មការទូត របស់កូរ៉េខាងជើង ដែលមានបេសកកម្មនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណេវ បាននិយាយថាវិធានការនេះ មិនធ្វើឱ្យប៉ះពាល់ដល់ សមត្ថភាព ការវិវឌ្ឍកាំជ្រួចបាញ់រំលងទ្វីបរបស់ខ្លួនឡើយ។
ទីភ្នាក់ងារ Reuters បានសម្រង់សំដីរដ្ឋមន្ត្រីសហរដ្ឋអាមេរិកមកនយិយាយ កាលពីថ្ងៃចន្ទថារដ្ឋបាល របស់លោកប្រធានាធិបតី លោក Trump កំពុងពិចារណាបន្ថែមកម្លាំងទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង ដែលជាផ្នែកមួយប្រឆាំងកូរ៉េខាងជើង ដែល បន្តបាញ់អាវុធនុយក្លែអ៊ែរ។
លោក Choe បានប្រាប់ភ្នាក់ងា Reutersថា៖ « ខ្ញុំគិតថា ទោះជាដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ទៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និង ប្រទេសចិន រួចទៅហើយនោះ គឺពួកយើងគ្មានអ្វីដែលគួរឲ្យបារម្ភ ទាល់តែសោះ»។
សម្រាប់តំណាងកូរ៉េខាងជើងរូបនេះ ការដាក់ទណ្ឌកមុ្ម លើ ក្រុងព្យុងយ៉ាងគឺជា រឿងអមនុស្សធម៌ទៅវិញទេ៕ CNA