ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ត្រូវនឹងឆ្នាំវក សង្រ្កាន្តឆ្នាំថ្មីនឹងចូលមកដល់នៅថ្ងៃពុធ ទី ១៣ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង ៨ យប់ ដោយបុត្រីទីបួន របស់កបិលមហាព្រហ្មព្រះនាម មណ្ឌាទេវី សោយទឹកដោះស្រស់ អម្ពរពណ៌ខៀវខ្ចីស្រស់ស្រទន់ ជិះសត្វលាជាយាន្តជំនិះ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំថ្មីនេះ មានរយៈពេល ០៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា។ បើគិតតាមដំណើរច័ន្ទគតិ គឺថ្ងៃមហាសង្រ្កាន ០១ ថ្ងៃ, ថ្ងៃវិរៈវ័នបត ០២ ថ្ងៃ, និងថ្ងៃឡើងស័ក ០១ ថ្ងៃ។
ក្នុងឆ្នាំវកនេះ សង្គ្រាននឹងចូលមកដល់នៅថ្ងៃពុធ ចំពោះគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី មានដូចជា៖ រានទេវតាមួយដែលក្រាលសំពត់ពណ៌ស , បាយសីប្រាំថ្នាក់មួយគូ , បាយសីបីថ្នាក់មួយគូ , បាយសីប៉ាឆាមមួយគូ , ស្លាធម៌មួយគូ , ទៀនប្រាំ , ធូបប្រាំ , ផ្កាប្រាំ , ស្លាធម៌កូនចេកមួយគូ , ដូងឡៅមួយគូ , ចេកនួន ឬ ចេកណាំវ៉ាមួយគូ , ទឹកស្អាតពីរកែវ ផ្លែឈើមួួយមុខៗ មួយគូ។
ក្នុងឆ្នាំនេះ គួរមានទឹកដោះស្រស់ទទួលទេវតាផងដែរ ព្រោះជាភក្សាហាររបស់ទេពធីតា ៕