loader

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះបានចុះផ្សាយសម្ដីរបស់ឯកអគ្គរដ្ឋទូត វេណេហ្សូអេឡាប្រចាំប្រទេសអេហ្ស៊ីប គឺ លោក Wilmer Omar Barrientos ថា វេណេហ្សូអេឡា បានបាត់បង់ចំណូលជាតិប្រមាណ៣០០០០លានដុល្លារក្នុងរយៈពេលបីខែកន្លងនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្ដរជាតិ។

ដោយយោងតាមសម្ដីលោក Barrientosគឺចាប់តាំងតែពីអាមេរិកគាំទ្រពេញទំហឹងទៅលើមេដឹកនាំ គណបក្សប្រឆាំងលោកជួនហ្គៃដូ អ្នកនយោបាយវ័យក្មេងរូបនេះបានអះអាងខ្លួនឯងលោកជា ប្រមុខរដ្ឋស្ដីទីរបស់ប្រទេសនេះតាំងពីខែកុម្ភៈមក ធនាគារជាតិអាមេរិក និង សហភាពអឺរ៉ុប បង្កកលុយរាប់លានដុល្លារពីគណនីធនាគាររដ្ឋាភិបាលវេណេហ្សូអេឡាមួយចំនួនដែលមាននៅក្រៅប្រទេស។ ជាការកត់សម្គាល់  សហរដ្ឋអាមេរិក បានហ៊ុមព័ទ្ធទៅលើចំណូលប្រេងលើប្រទេស វេណេហ្សូអេឡាតាមរយៈការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងរបស់រដ្ឋ PDVSA ។

សម្ដីទាំងស្រុងរបស់លោក Barrientos បានសេចក្ដីដូច្នេះថា៖ ភ្ជាប់ទៅនឹងទណ្ឌកម្មក៏ដូចជាការហ៊ុមព័ទ្ធនេះ ប្រទេសរបស់យើងបានបាត់បង់នូវប្រាក់ចំណូលសេដ្ឋកិច្ចប្រមាណ៣០ពាន់លានដុល្លារក្នុងរយៈពេលបីខែកន្លងទៅ។ នេះបណ្ដាលឱ្យមាននូវវិបាកដ៏ធ្ងន់ធ្ងរក្នុងការផ្គត់ផ្គង់ទំនិញ ផលិតផល សំខាន់ៗរួមនឹងឱសថផងដែរនៅក្នុងប្រទេស។

ដោយផ្អែកលើប្រសាសន៍របស់ឯកអគ្គរដ្ឋទូតរូបនោះទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកធ្វើឱ្យអន់ថយនូវប្រព័ន្ធសុខាភិបាលប្រទេសនេះផងដែរដោយបណ្ដាលអោយអ្នកជំងឺប្រមាណ១៥០០០នាក់រងគ្រោះដោយការខ្វះថ្នាំព្យាបាលឯកអគ្គរដ្ឋទូតរូបនោះបន្ថែមទៀតថាដោយយោងលើរបាយការណ៍ខែមេសាស្រាវជ្រាវដោយអ្នកជំនាញអាមេរិកពីររូបគឺលោក Sachs និង Weisbrot ទណ្ឌកម្មទាំងនោះបានបណ្ដាលឱ្យមនុស្សប្រមាណ ៤០ពាន់ស្លាប់ ហើយកាន់តែធ្ងន់ធ្ងរទៅទៀតក្រោយសកម្មភាពរបស់ជួនហ្គៃដូកាន់តែផុសផុលឡើង។

វេណេហ្សូអេឡាបាននឹងកំពុងរងទុក្ខវេទនាក្នុងវិបត្តិសេដ្ឋកិច្ចខណៈចលាចលនយោបាយអូសបន្លាយរ៉ាំរ៉ៃ គួបនឹងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកបានចូលជាធរមាននៅខែមីនាតាំងពីឆ្នាំ២០១៥ គឺនៅពេលដែលប្រធានាធិបតីបារ៉ាក់អូបាមាបានដាក់មន្រ្ដីមួយចំនួនក្នុងបញ្ចីអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។

យ៉ាងណា ក្រុមប្រទេសអារ៉ាប់ត្រូវបានឱ្យដឹងតាមរយៈឯករដ្ឋអគ្គទូតប្រចាំប្រទេសអេហ្ស៊ីបរបស់ វេណេហ្សូអេឡាថា ប្រទេសទាំងនោះបានចាត់ទុកលោកម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់ ទោះមានវិបត្តិនយោបាយបែបណានៅវេណេហ្សូអេឡាក៏ដោយ។

ក្នុងនោះដែរក៏មានប្រទេសធំៗ និង សង្គមនិយម មួយចំនួនដូចជា រុស្ស៊ី ចិន​គុយបា ទួកគី ។ការគាំទ្ររបស់ប្រទេសទាំងនោះបានក្លាយជាបំពងសម្លេងដ៏រឹងមាំមួយសម្រាប់លោកម៉ាឌូរ៉ូជាប្រធានាធិបតីតែមួយស្របច្បាប់របស់ប្រទេសនេះ។

​ចិនដែលជាប្រទេសមហាអំណាច និងនាំចូលប្រេងវេណេហ្សូអេឡា៣សែន៤ម៉ឺនធុងក្នុងមួយថ្ងៃ ក៏បានប្រកាសជំហរថា នឹងធ្វើយ៉ាងឱ្យមានដំណោះស្រាយសម្រាប់វេណេហ្សូអេឡាខាងតែបាន ថែមទាំងរលឹកជាចំហនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ស្រដៀងគ្នានេះដែរ រុស្ស៊ីឯណោះវិញ ទាមទារឱ្យអាមេរិកកុំអោយធ្វើរដ្ឋប្រហារ និង ដោះស្រាយយ៉ាងណាប្រកបដោយសន្ដិវិធី។

រហូតមកដល់ពេលនេះ វិបត្តិនយោបាយនៅវេណេហ្សូអេឡា ទំនងដោះស្រាយមិនដោយសន្ដិវិធីបាន នោះទេ ទោះបីជាមានការចរចារវាងក្រុមលោកម៉ាឌូរ៉ូ និង គណបក្សប្រឆាំងក៏ដោយ។ ការចរចានេះកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស ណ័រវេស។ លោក ម៉ាឌូរ៉ូ សាទរការចាប់ផ្ដើមដំណើរការ រកដំណោះស្រាយនេះ តែមេបក្សប្រឆាំងជួនហ្គៃដូមិនបានបង្ហាញសង្ឃឹមថា ការចរចា ទោះជា សម្របសម្រួលដោយសហភាពអឺរ៉ុបក៏ដោយ ហើយក្នុងនោះមានប្រទេសចិនផងដែរ គឺមិនអាចមានដំណោះស្រាយភ្លាមបានទេ។ ចំណែកឯសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រក្រុមប្រឆាំងយ៉ាង ខ្លាំងក្លា ក៏មិនបានសាទរការចរចានេះដែរ។ ទាំងសហរដ្ឋអាមេរិក ទាំងប្រទេសកាណាដា បានព្រមានថា ដំណោះស្រាយមានតែមួយគត់គឺលោកម៉ាឌូរ៉ូត្រូវតែ ចាកចេញពី តំណែងហើយ រៀបចំការបោះឆ្នោតប្រធានាធិបតីឡើងវិញ។ យ៉ាងណាក៏ដោយគំរោងការនាំទ័ពអាមេរិកដើម្បីបញ្ចប់របបលោកម៉ាឌូរ៉ូនៅតែស្ថិតនៅក្នុងការប្រុងប្រៀបជានិច្ច។ កាលពីសប្ដាហ៍មុនលោកជួនហ្គៃដូក្នុងនាមជាប្រមុខរដ្ឋស្ដីទីបានសរសេរលិខិតស្នើទៅមេទ័ពអាមេរិកម្នាក់ គឺតាមរយៈសេតវិមានឱ្យនាំទ័ពមករំដោះប្រជាជនចេញពីរបបផ្ដាច់ការលោកម៉ាឌូរ៉ូភ្លាមៗតាមដែលអាចធ្វើទៅបាន។ អ្នកសង្កេតការណ៍មើលឃើញថា មកដល់ពេលនេះ ទោះបីជាលោកម៉ាឌូរ៉ូបង្ក្រាបក្រុមប្រឆាំងបាន ជោគជ័យក៏ដោយកាលពីថ្ងៃ៣០មេសាតែមិនសង្ឃឹមថាលោកម៉ាឌូរ៉ូអាចបន្ដក្រាញអំណាចបានយូរអង្វែងទៀតនោះទេ គឺសូម្បីតែរុស្ស៊ីជាខ្នងបង្អែកដ៏ខ្លាំងរបស់លោកម៉ាឌូរ៉ូក៏មិនសង្ឃឹមថាលោកម៉ាឌូរ៉ូអាច បន្ដកាន់អំណាចយូរអង្វែងបានទៀត៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន[...]

ទូកនេសាទចិន៨រយគ្រឿងបណ្ដែតពេញពេញសមុទ្រចិនខាងត្បូង នាំឱ្យវៀតណាមហ្វីលីពីនស្រឡាំងកាំង

ដុំពកខ្មៅបានគ្របដណ្ដប់លើផ្ទៃសមុទ្រចិនខាងត្បូង[...]

អតីតបក្សCNRP ប្រកាសថាលោកសមរង្ស៊ីដឹកនាំមន្ត្រី បក្សចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកា២០១៩

អតីតគណបក្សសង្រ្គោះជាតិបានចេញសេចក្ដីប្រកាសព័ត៌[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត