loader

ឥណ្ឌា សន្យាបន្ដជួយកម្ពុជា ឲ្យមានសមត្ថភាពខ្លាំងក្លាថែមទៀតក្នុងការរក្សាសន្ដិភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា បានជួបជាមួយសមភាគី ឥណ្ឌា ដើម្បីពិភាក្សាការងារមួយចំនួន ដែលក្នុងនោះភាគីឥណ្ឌាបានប្ដេជ្ញាថា ខ្លួននឹងនៅតែបន្ដគាំទ្រកម្ពុជា នឹងជួយពង្រឹងសមត្ថភាពកម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀតក្នុងការរក្សាសន្ដិភាព។

លោក លៀ ស៊ីណា រាយការណ៍ ៖

នេះជាជំនួបរវាងសម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា ជាមួយលោកស្រី ម៉ាទី ស៊ីថារ៉ាមាន រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា។ ក្រោយបញ្ចប់ជំនួប រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកបានសំណូមពរដល់មិត្ដឥណ្ឌា ឲ្យជួយកាន់តែសកម្មថែមទៀតនៅក្នុងការផ្ដល់ឧបករណ៍ទំនើបៗក្នុងការដោះមីន និងឧបករណ៍ផ្សេងៗទៀត សម្រាប់បម្រើឲ្យការចុះបំពេញបេសកកម្មនានាក្នុងប្រទេសមួយចំនួន។

សំណើររបស់លោករដ្ឋមន្រ្ដីក្រសួងការពារ ត្រូវបានភាគីឥណ្ឌាបង្ហាញការស្វាគមន៍ និងទទួលយក ដោយសន្យាថា ប្រទេសឥណ្ឌា នឹងនៅតែបន្ដជួយកម្ពុជា បន្ថែមទៀតលើការបណ្ដុះបណ្ដាលសមត្ថភាពក្នុងការរក្សាសន្ដិភាព ៖«គាត់គិតថា នឹងជួយឲ្យកម្ពុជាយើងគឺកាន់តែមានកម្លាំង កាន់តែមានសមត្ថភាពខ្លាំងក្លាថែមទៀត ខាងវិស័យរក្សាសន្ដិភាពនេះឯង»។

សម្ដេច ទៀ បាញ់ បន្ថែមទៀតថា ប្រទេសកម្ពុជា និងសាធារណរដ្ឋឥណ្ឌា គឺជាមិត្ដនិងគ្នាយូរណាស់មកហើយ ដែលបានសហការ ក្នុងការបំពេញការងារជាមួយគ្នាបានយ៉ាងល្អ និងជិតស្និតបំផុត។ លើសពីនេះសម្ដេចបន្ដថា កន្លងមកសាធារណរដ្ឋឥណ្ឌា បានជួយដល់កម្ពុជាជាច្រើនលើវិស័យការពារជាតិនេះ ដែលមានជាអាទិ៍ ការផ្ដល់គ្រឿងឧបករណ៍សម្រាប់ហ្វឹកហ្វឺនកងកម្លាំងការពារជាតិ រួមជាមួយគ្រូបង្វឹករាប់រយនាក់ផងដែរ ៖‍«យើងឃើញហើយ ការបានទទួលជាបន្ដបន្ទាប់ ក្នុងនោះគ្រឿងឧបករណ៍សម្រាប់ហ្វឹកហ្វឺន ក៏ដូចជាជួយកសាង ហើយសំខាន់បំផុតគឺចាត់បញ្ជូនយោធាចារ យ៉ាងច្រើនមកបណ្ដុះបណ្ដាលរាប់រាយនាក់ រហូតយើងទទួលបានជោគជ័យ»។

ទន្ទឹមនឹងការជួយកម្ពុជា លើវិស័យការពារជាតិ សាធារណរដ្ឋឥណ្ឌា កាលពីពេលថ្មីៗនេះ បានផ្ដល់ឲ្យនូវសត្វ សុនខ (ឆ្កែ) សម្រាប់ហិតក្លិនមាសចំនួន ១៥ក្បាល ។ សម្ដេចសង្កត់ធ្ងន់ថា នេះគឺជាលើកដំបូងដែលកម្ពុជាមានសត្វ សុនខ សម្រាប់ហិតមាស ធ្វើការងារបានល្អ៕

ព័ត៌មានទាក់ទង

ក្រសួងការបរទេសពន្យល់អាមេរិកថាសម្ដេចហ៊ុនសែនជាប់ឆ្នោតតាមរយៈការបោះឆ្នោត

កាលពីថ្ងៃទី១៦កក្កដា ក្រសួងការបរទេសកម្ពុជាបានច[...]

សមត្ថកិច្ចបង្ក្រាបការលួចនាំចូលសំរាមចំនួន១៦០០តោននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចពាក់ព័ន្ធបានបង្រ្កាបទាន់[...]

អ្នកនាំពាក្យសោកស្ដាយ ហើយសុំឱ្យអាមេរិកពិចារណាវិញអំពីច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដើម្បីបន្តទំនាក់ទំនងល្អ

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត