ឥណ្ឌា៖ មន្ត្រីអាកាសចរណ៍ឥណ្ឌា បានរាយការណ៍ប្រាប់សារព័ត៌មាន BBC ថា យន្តហោះយោធារបស់ឥណ្ឌាដោយមានផ្ទុកមនុស្សចំនួន ២០នាក់ បានខ្លួននៅពេលហោះហើររំលងឈូងសមុទ្រ Bengal។
យន្តហោះដឹកអ្នកដំណើរធុន Antonov-32 បានហោះចេញពីតំបន់ Chennai (Madras) នៅម៉ោង ០៨:៣០ នាទី ដោយធ្វើដំណើរឆ្ពោះទៅកំពង់ផែនៃប្រជុំកោះភាគខាងកើតនៃរដ្ឋ Andaman និងរដ្ឋ Nicobar។ យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌានេះ ត្រូវចុះចតនៅម៉ោង ១១: ៣០នាទី។
មន្ត្រីក្រសួងការពារជាតិឥណ្ឌាបាននិយាយថា យន្តហោះចំនួន ៤ គ្រឿង នាវាចំនួន ១២ គ្រឿង និង នាវាមុជទឹកមួយគ្រឿង ត្រូវបានពង្រាយ ដើម្បីស្វែងរកយន្តហោះដែលបាត់ខ្លួននោះ។
កងទ័ពអាកាសឥណ្ឌាចប្រមាណ ១០០នាក់ បានប្រតិបត្តិការស្វែងរកយន្តហោះAntonov-32ដែលបាត់នេះ។
អ្នកនាំពាក្យរបស់កងទ័ពជើងទឹកមួយរូប បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា យន្តហោះឈ្លបយកការណ៍ និងនាវាកំពុងតែស្វែងរកយន្តហោះបាត់ខ្លួននៅជិតច្រកម៉ាឡាកាដែលជាកន្លែងមូល ដ្ឋានយោធាមួយរបស់ប្រទេសឥណ្ឌា៕
ប្រភព៖BBC