loader

អ្នក​ស្រាវជ្រាវ​កសិកម្ម​ថា​ កសិករ​កម្ពុជា​ដែល​មាន​ដី​តិចតួច​មាន​បញ្ហា​ប្រឈម​ច្រើន​

​អ្នក​ស្រាវជ្រាវ​កសិកម្ម​កម្ពុជា​ថា​ ការងារ​កសិកម្ម​ខ្នាត​តូច​មាន​សារៈសំខាន់​ណាស់​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​នេះ​ក៏​មាន​ មាន​បញ្ហា​ប្រឈម​ច្រើន​ផង​ដែរ​។​

?​យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​ «​ការ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​គាំទ្រ​គ្រួសារ​កសិករ​ ដែល​មាន​ដីធ្លី​តូចតាច​»​ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ដើម្បី​អភិវឌ្ឍន៍​កសិកម្ម​ និង​ប្រព័ន្ធ​

ចិញ្ចឹមជីវិត​ ហៅ​កាត់​សិន​ដរ​ បានឱ្យ​ដឹង​ថា​  មាន​បញ្ហា​ប្រឈម​ជា​ច្រើន​សម្រាប់​កសិករ​ ដែល​មាន​ដីធ្លី​តូចតាច​ ដោយសារ​កសិករ​ទាំងនោះ​បាន​បោះបង់​មុខរបរ​កសិកម្ម​ ទៅ​ចាប់​មុខ​មួយ​ផ្សេង​ទៀត​ក្រៅពី​កសិកម្ម​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្តី​ពី​ការ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​គាំទ្រ​គ្រួសារ​កសិករ​ ដែល​មាន​ដីធ្លី​តូចតាច​ នា​ថ្ងៃ​ទី​២០​ ខែតុលា​នេះ​ នាយក​អង្គការ​សិន​ដរ​ លោក​សួន​ សេង​ មាន​ប្រសាសន៍​ថា​ ការងារ​កសិកម្ម​ខ្នាត​តូច​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​ និង​រដ្ឋាភិបាល​ ដែល​វា​ជួយ​បង្កើន​ការងារ​ និង​ផលិត​ស្បៀង​។​

​លោក​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ស្ថានភាព​កសិករ​ខ្នាត​តូច​ មាន​បញ្ហា​ប្រឈម​ និង​ការ​លំបាក​មួយ​ចំនួន​ បើ​ប្រៀបធៀប​ជាមួយ​កសិករ​ប្រទេស​ជិតខាង​។​ លោក​ថា​ បញ្ហា​ដែល​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា​កំពុង​ជួប​ប្រទះ​មាន​ដូច​ជា​ បញ្ហា​ទីផ្សារ​លក់​ផលិតផល​ ចំណេះដឹង​ និង​បច្ចេកវិទ្យា​នៅ​មាន​កម្រិត​ទាប​ ទុន​តិច​ ការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​អាកាសធាតុ​នៅ​មាន​កម្រិត​ តម្លៃ​វត្ថុធាតុដើម​ដូច​ជា​តម្លៃ​ពូជ​ ជី​ ប្រព័ន្ធ​ស្រោចស្រព​ មាន​តម្លៃ​ថ្លៃ​ មួយវិញទៀត​កសិករ​មិន​ទាន់​យល់​ពី​តម្រូវការ​របស់​អតិថិជន​។​

នាយក​ប្រតិបត្តិ​ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា លោក​តឹក​ វ​ណ្ណា​រ៉ា​
នាយក​ប្រតិបត្តិ​ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា លោក​តឹក​ វ​ណ្ណា​រ៉ា​

លោក​សួន​ សេង​ បន្ថែម​ថា​ តាម​រយៈ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ឃើញ​ថា​ ការ​គាំទ្រ​ទៅ​វិស័យ​កសិកម្ម​មាន​វិធីសាស្ត្រ​ច្រើន​ លោក​ចង់ឱ្យ​អ្នក​ដែល​អន្តរាគមន៍​ទៅ​លើ​វិស័យ​កសិកម្ម​ រួម​មាន​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​  ក៏​ដូច​ជា​កសិករ​ខ្លួនឯង​ផ្ទាល់​ ជ្រើស​យក​វិធីសាស្ត្រ​ណាមួយ​ដែល​សម​ស្រប​ ក្នុង​ការ​អភិវឌ្ឍ​មុខ​កសិកម្ម​របស់​ពួក​គាត់​។​

​នាយក​អង្គការ​សិន​ដរ​ រូប​នេះ​បាន​បន្ត​ផង​ដែរ​ថា​ ដើម្បី​ឲ្យ​កសិករ​ខ្នាត​តូច​ អាច​ចូលរួម​ក្នុង​ទីផ្សារ​ និង​ទទួល​បាន​ផល​ពី​ទីផ្សារ​ កសិករ​គួរតែ​ចងក្រង​គ្នា​ជា​សហគមន៍​ ព្រោះថា​ កាលណា​បង្កើត​ជា​សហ​គម​កសិកម្ម​ ធ្វើ​ឱ្យ​ការ​ផលិត​របស់​កសិករ​មាន​លក្ខណៈ​ប្រមូលផ្តុំ​ ងាយស្រួល​ទិញ​វត្ថុធាតុដើម​ និង​លក់​ផលិតផល​។​
​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា​ បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដូច​ជា​ រដ្ឋាភិបាល​ គួរតែ​ស្វែងរក​ទីផ្សារ​ឱ្យ​កសិករ​ ផ្តល់​ជំនាញ​សមត្ថភាព​  និង​ការ​ផ្សព្វផ្សាយ​ដល់​កសិករ​ខ្នាត​តូច​ ត្រូវ​ផ្តល់​ធនធាន​ ធ្វើ​យ៉ាង​ឱ្យ​កសិករ​ខ្នាត​តូច​អាច​ប្រើប្រាស់​ធនធាន​នោះ​បាន​ ក្នុង​ការ​ធ្វើ​កសិកម្ម​ រីឯ​វត្ថុ​ធាតុ​ក្នុង​ការ​ផលិត​កសិកម្ម​ដូច​ជា​ ជី​ ទឹក​ ឧបករណ៍​កសិកម្ម​ជាដើម​ គួរតែ​មាន​តម្លៃ​សម​ស្រប​ ដើម្បី​អាច​ធ្វើ​ឱ្យ​កសិករ​ទទួល​បាន​ផល​ចំណេញ​ និង​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​។​

​សូម​បញ្ជាក់​ថា​ ការ​សិក្សា​ស្រាវជ្រាវ​ ស្តី​ពី​ «​ការ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​គាំទ្រ​គ្រួសារ​កសិករ​ដែល​មាន​ដីធ្លី​តូចតាច​»​ បាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ខែមករា​ ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៥​ ដោយ​ធ្វើការ​សិក្សា​ទៅ​ខេត្ត​៤​គឺ​ស្វាយ​រៀង​ ត្បូងឃ្មុំ​ កំពង់ឆ្នាំង​ និង​តាកែវ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត