loader

អ្នក​ដាក់​គ្រាប់​បែក អាច​មិន​មែន​ជា​ជន​ជាតិ​ថៃ

ជន​សង្ស័យ​​ក្នុង​ការ​បន្ទុះ​គ្រាប់​បែក​នៅ​កន្លែង​ទី​សក្ការៈ​អីរាវ៉ាន ​(Erawan) ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ថៃដែលបានធ្វើ​ឲ្យ​​មនុស្សស្លាប់​ ២០ ​នាក់​ហើយនឹង​​បង្ក​របួស​ស្នាម ​១២០​នាក់​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទទី១៧ ខែសីហា នេះ អាច​បង្កឡើ​ង​ដោយ​ជន​បរទេស។ នេះ​បើ​តាម​ដី​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​របស់​តុលាការ​ថៃ​ ។

លោក កាសីម ភូសូវ៉ាន់ (Kasem Pooksuwan) ក្នុង​វ័យ​ ៤៧ ​ឆ្នាំ​ដែល​ជា​អ្នក​រត់​ម៉ូតូ​ប្រមាណ​​ពីរ​ឆ្នាំ បាន​ប្រាប់ ​CNN ​ឲ្យ​ដឹង​ថា លោក​​បាន​ដឹក​ជន​សង្ស័យ​នោះ​ ប៉ុន្តែ​បន្តិច​ក្រោយ​​មក​ក៏ស្រាប់តែ​មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​កើត​ឡើង​។ លោក ភូសូវ៉ាន​ បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ជា​មួយ​​គាត់ ខណៈ​នោះ​ដែរ បុរស​នោះ​កំពុង​និយាយ​ទូរស័ព្ទដោយប្រើ​​ភាសា​ដែល​គាត់​ស្តាប់ពុំយល់​។ បុរស​នោះ​មិន​បាន​និយាយ​ជា​មួយ​គាត់​ទេ ដោយ​គ្រាន់​តែ​បង្ហាញ​ក្រដាស់​មួយ​សន្លឹក​ដែល​មាន​ឈ្មោះ​ទីតាំងចំណត​កណ្តាល​ទី​ក្រុង​ដែល​សរសេរ​ជា​ភាសា​អង់​គ្លេស បន្ទាប់​មក​លោក​ក៏​ដាក់​បុរស​នោះចុះ​នៅ​ឧទ្យាន​លម្ពីនី (Lumpini) ​ដោយ​គិត​ថា បុរស​នោះ​មិន​សម​ជា​ជន​ជាតិ​ថៃ​ទេ​។

Untitled-3

លោក ភូសូ​វ៉ាន ​មាន​ប្រសាសន៍​ថា៖​ «​នៅ​ពេល​ដែល​ខ្ញុំ​ដាក់​គាត់​ចុះ គាត់​មើល​ទៅ​បុរសនោះមានសភាពស្ងៀម​ស្ងាត់​ដូច​ភ្ញៀវ​ធម្មតា ​មិន​​ប្រញាប់​ទៅ​ណា​សោះ​»​។ លោក​ក៏​បន្ថែម​ទៀត​ថា​ ជន​សង្ស័យ​នោះ​មិន​មែន​ជា​ជន​ជាតិ​ថៃ​ទេ បើ​ទោះ​បី​ជា​លោក​មិន​បាន​ឃើញ​មុខ​មាត់​ពេញ​លេញ​របស់​បុរស​នោះ​ក៏​ដោយ ក៏​​លោក​គ្រាន់​តែ​ចាំ​ថា​បុរស​នោះ​មាន​ចង្កា​វែង​និង​ស្បែក​ស​ប៉ុណ្ណោះ​។

1169664ប៉ូលីស​ថៃ​ បាន​រាយការណ៍​​ថា ការ​ផ្ទុះ​នេះ គឺ​បង្ក​ឡើង​ដោយ​គ្រាប់​​បែក​បំពង់​ដែល​អ្នក​ស៊ើប​អង្កេត​គិត​ថា វា​ជា​ឧបករណ៍​ដែល​អាចបង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ ព្រោះ​ថា​មួយ​ចំណែក​​ធំ​​នៃ​ធាតុ​ផ្សំ ដូច​ជា​បំពង់​ជា​ដើម គឺ​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ​​។

ប៉ូលីស​ថៃ​បាន​ថ្លែង​បន្តថា​ ពួក​គេ​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​​នៃ​ជន​សង្ស័យ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​គេ​គ្រាន់​តែ​ដឹង​ថា អ្នក​ប្រព្រឹត្តិ​នោះ​គឺ​ជា​ជន​បរទេស​។ មន្ត្រីប៉ូ​លីស​ថៃ​កំពុង​តែ​ព្យាយាម​តាម​ប្រមាញ់​បុរស​ ​ដែល​​បាន​ដាក់​កាតាប​នៅ​ក្រោម​បង់​​តាម​ទី​សាធារណៈ​នៅ​ក្នុង​ទី​សក្ការៈ​បូជា​អីរាវ៉ាន ហើយ​ដើរ​ចេញ​ទៅ តែ​បន្តិច​ក្រោយ​មក​ការ​ផ្ទុះក៏​កើត​ឡើង​។

នៅ​ក្នុង​វី​ដេអូ​ឃ្លាំ​មើល​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​នោះ ពាក់អាវ​ពណ៌​លឿង​និងពាក់​វ៉ែន​តា​ខ្មៅ អង្គុយ​នៅ​បង់​សាធារណៈ​នៅ​ក្នុង​ទី​សក្ការៈ​​បូជា​អំឡុង​ម៉ោង​ ៦ ​និង​ ២៥​ នាទី​ កាល​ពី​ថ្ងៃ​ច័ន្ទ​ហើយ​បាន​លាក់​នូវ​កាបូប​នៅ​ពី​ក្រោម​បង់​នោះ​។

ប៉ូលីស​ថៃ​ជឿ​ថា​ជន​សង្ស័យ​នោះ​បាន​យក​គ្រាប់​បែក​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​ទៅ​កាន់​ទី​កន្លែង​​​​សំខាន់​របស់​រាជ​ធានី​ថៃ ដែល​មាន​ការ​ជួយ​យ៉ាង​តិច​ពីរ​នាក់​ទៀត​ គឺ​ម្នាក់​ពាក់​អាវដៃ​ខ្លី​ពណ៌​ក្រហម ហើយ​ម្នាក់​ទៀត​ជា​មួយ​នឹង​អាវ​យឺត​ពណ៌​ខ្មៅ ដែលអ្នកទាំងពីរ​ឈរ​នៅ​ពី​មុខ​ជន​សង្ស័យ​ដែល​កំពុង​តែ​លួច​ដាក់​កាតាប​ដែល​មាន​គ្រាប់​បែក​នោះ​។ លុះ​បន្តិច​ក្រោយ​មក​ក៏​មាន​ការ​បន្ទុះ​គ្រាប់​បែក​កើត​ឡើង​។​

BKP
​ទី​សក្ការៈ​អីរាវ៉ាន​ (Erawan) ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ថៃ ជាកន្លែងដែលត្រូវបានគេដាក់បន្ទុះ​គ្រាប់​បែក​

យោង​តាម​លោក​ ប៊ប ប៊ែរ (Bob Baer) ជា​អ្នក​វិភាគ​ផ្នែក​សុវត្ថិភាព​និង​ការ​ស៊ើបការណ៍​ជា​សម្ងាត់​​បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ដែរ​​ថា​ គ្រាប់​​បែក​នោះ​គឺ​មានលក្ខណៈមិន​ធម្មតា​ដោយ​សារ​តែ​វាអាចសម្លាប់​បាន​ជា​ច្រើននាក់ ​ហើយ​បង្ក​នូវ​ការ​ខូច​ខាត​យ៉ាង​ក្រាស់​ក្រៃ​។​

នាយក​រដ្ឋម​ន្ត្រី​ថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា (Prayuth Chan-Ocha) បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ពុធ​ ឲ្យ​ស្វែង​រក​ជន​សង្ស័យ​នោះ​ទៅបង្ហាញ​​ខ្លួន​ឲ្យ​អាជ្ញារ​ធរ​។ លោក​បាន​បន្ត​ទៀត​ថា​ លោកខ្លាច​ថា​ជន​សង្ស័យ​នោះ​អាច​នឹង​ត្រូវ​បាត់​ខ្លួន​ដោយ​​គេ​សម្លាប់ ដូច្នេះ​ហើយ​ប្រសិន​បើ​គេ​ចង់​មាន​សុវត្ថិភាព ដាច់ខាត​ត្រូវ​តែ​ចូល​ខ្លួន​ចុះ​ចាញ់​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាក់​រង្វាន់​មួយ​លាន​បាត​ ស្មើនឹង ២៨០០០​ដុល្លា​ នឹង​​ត្រូវ​​បាន​ផ្តល់​ឲ្យ​អ្នក​ដែល​អាច​ផ្តល់​ពត៌​មានពិតប្រាកដដល់​ប៉ូលីសដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ​បាន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន[...]

ទូកនេសាទចិន៨រយគ្រឿងបណ្ដែតពេញពេញសមុទ្រចិនខាងត្បូង នាំឱ្យវៀតណាមហ្វីលីពីនស្រឡាំងកាំង

ដុំពកខ្មៅបានគ្របដណ្ដប់លើផ្ទៃសមុទ្រចិនខាងត្បូង[...]

អតីតបក្សCNRP ប្រកាសថាលោកសមរង្ស៊ីដឹកនាំមន្ត្រី បក្សចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកា២០១៩

អតីតគណបក្សសង្រ្គោះជាតិបានចេញសេចក្ដីប្រកាសព័ត៌[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត