ភ្នំពេញ៖ ចាប់តាំងពីជំលោះដីធ្លីតំបន់បឹងកក់កើតឡើងក្នុងអំឡុងឆ្នាំ២០១១មក ប្រជាពលរដ្ឋ រស់នៅតំបន់នោះបាននាំគ្នាចេញមកតវ៉ាយ៉ាងសកម្ម។
ក្រុមស្ត្រីដែលសកម្មមានដូចជា អ្នកស្រី ទេព វន្នី លោក យាយ ង៉ែត ឃុន (ហៅម៉ាមី) អ្នកស្រី ប៊ូវ សោភា អ្នកស្រី សុង ស្រីលាភ ជាដើម។ ក្រៅពីបញ្ហាបឹងកក់ ពួកគាត់ក៏បានចូលរួមក្នុងការទាមទារយុត្តិធម៌ផ្សេងៗជាច្រើនជាពិសេសការរំលោភដីធ្លី។
ដោយឡែកអ្នកស្រី ទេព វន្នី ដែលជាសមាជិកមួយរូបនៃស្ត្រីបឹងកក់ មានសកម្មភាពខ្លាំងជាងគេក្នុងការតវ៉ា។ អ្នកស្រី បានទទួលពានរង្វាន់ស្ត្រីជាមេដឹកនាំពិភពលោករបស់អង្គការ វ៉ាយថលវ៉យស៍(Vital Voices)របស់អាមេរិកឆ្នាំ២០១៣។ តែយ៉ាងណាក៏ដោយអ្នកស្រី ទេព វន្នី ហាក់ពិសេសជាងគេ ដោយអ្នកស្រី បានជាប់ពន្ធនាគារ ២ដងហើយ។នេះជាលើកទី៣ហើយ ដែលស្ត្រីឆ្នើមរូបនេះ ត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ។
ដើម្បីជ្រាប សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖