loader

អ្នកវិភាគ​ ៖​ បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ អាច​បាត់បង់​ឱកាស​ជា​បក្ស​មួយ​ស្អាតស្អំ​

ខណៈ នេះ ការ ចុះបញ្ជី បក្សនយោបាយ និង បេក្ខជន តំណាងរាស្ត្រ បាន ចាប់ផ្ដើម ហើយ ។ បក្ស ប្រជាធិបតេយ្យ មូលដ្ឋាន ដែល បាន ចូល ទៅ យក អាសនៈ ក្រុមប្រឹក្សា ឃុំ ក្នុង ការ បោះ ឆ្នោត កាលពី ខែមិថុនា ឆ្នាំ ២១០១៧ ដែល អ្នកសង្កេតការ ជាតិ និង អន្តរជាតិ ចាត់ ទុក ថា ធ្វើ ឡើង ដោយ តម្លាភាព និង ត្រឹម ត្រូវជា ខ្លាំង គឺ បក្ស នេះ មិន ដណ្ដើម មេឃុំ បាន មួយ ឡើយ ទោះជា ខ្លួន ដាក់ បេក្ខជន យ៉ាងតិច បំផុត ក្ដី ។ តែ នៅ ពេល បោះ ឆ្នោត សភា ខាង មុខ បក្ស នេះ ហាក់ ចិញ្ចឹមចិត្ត ចង់ ចូលរួម ការ បោះ ឆ្នោត ក្នុង បរិយាកាស ប្រជាធិបតេយ្យ ត្រូវ គេ មើលឃើញ ថា អាប់អួរ ជា ខ្លាំង ។ អ្នកវិភាគ ព្រមាន ថា បក្ស នេះ អាច បាត់បង់ ឱកាស ជា បក្សនយោបាយ មួយ ស្អាតស្អំ បើ ចូល ទៅ បោះ ឆ្នោត ខណៈ ការ បោះ ឆ្នោត ស្ថិត ក្នុង បរិយាកាស មួយ ពិបាក ទទួលយក ។

លោក រឿ ន ឬ ទិ្ធ ជូន សេចក្ដី លម្អិត ៖

តាម ផ្នត់គំនិត និង វប្បធម៌ របស់ ខ្មែរ បើ ដល់ ពេល ស្អប់ បុគ្គល ណា ហើយ គឺ ពិតជា លែងអោយ តម្លៃ លើ បុគ្គល ឬ ក្រុម នោះ ទៀត ហើយ ទោះបី បុគ្គល ក្រុម នោះ ខំ កែខ្លួន យ៉ាងណា ក៏ ដោយ ។ យ៉ាងណាមិញ នៅ ក្នុង សង្គម ជាក់ស្ដែង គេ តែងតែ អាណិត ជន ណា ក្រុម ណា ដែល រង គ្រោះ នៃ សង្គម ។ នៅ ក្នុង ជីវភាព នយោបាយ វិញ គេ មិន ចង់ រាប់រក ទេ បក្សនយោបាយ ណា ដែល ទៅ ចូលរួម បំពេញ ភាព ចន្លោះ ប្រហោង អោយ បក្ស មួយទៀត ។ គេ ថា បក្ស នេះ ហាក់ដូចជា ត្រូវ បាន គេ អូស ទាញ ក្នុង ស្ថានភាព ដែល ខ្លួន មិន គួរ យក ខ្លួន ទៅ ហក់ ចូល ប្រឡូក ក្នុង បរិយាកាស មិន ទទួល បានការ គាំទ្រ ជា ទូទៅ នោះ ។ នេះ ជា ទស្សនៈ របស់ អ្នកវិភាគ ដែល វិទ្យុ ស្ត្រី បាន សុំ សម្ភាស ទាក់ទង នឹង បក្ស ប្រជា ជ ធិ ប តេ យ្យ មូលដ្ឋាន ដែល ប្រកាស ចូលរួម ដណ្ដើម អាសនៈ សភា នៅ ក្នុង ការ បោះ ឆ្នោត ចុងខែ កក្កដា ខាង មុខ នេះ ។

លោក ហង្ស ពិ ទូ ប្រធាន ក្រុម អ្នកវិភាគ វ័យក្មេង ពិនិត្យ ឃើញ ថា ចំណុច វិជ្ជមាន ទំនង មាន តិចតួច ណាស់ សម្រាប់ គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន តែ ចំណុច គុណវិបត្តិ អាច ច្រើន ហើយ អាច ធ្វើ អោយ បក្ស នេះ ភ្ល ស់រស ជាតិ ជូរ ចត់ ទៀត ផង ។ លោក យល់ ថា ការ ចូលរួម របស់ បក្ស នេះ នៅ ក្នុង ការ បោះ ឆ្នោត ដែល សហគមន៍ អន្តរជាតិ មួយ ចំនួន មិន អោយ តម្លៃ គឺ ធ្វើ អោយ តម្លៃ របស់ បក្ស អាប់ឱន ហើយ បាត់ ភាព ស្អាត់ស្អំ ជា បក្សនយោបាយ លែង មាន ទំនុកចិត្ត ពី ពលរដ្ឋ និង អាច ត្រូវ មើលឃើញ ថា ជា ឧបករណ៍ នយោបាយ របស់ បក្ស កាន់ អំណាច ។

នៅ ក្នុង ពិធី មួយ កាលពី ព្រឹក ថ្ងៃ ចន្ទ ទី ៧ ឧសភា នេះ សម្ដេច នាយក រដ្ឋមន្ត្រី ប្រកាស ស្វាគមន៍ គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន ដែល សម្រេច ចូលរួម ការ បោះ ឆ្នោត ។ គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន បង្កើត ឡើង កាលពី ឆ្នាំ ២០១៥ ដែល មាន ស្ថាបនិក មក ពី ថ្នាក់ ដឹកនាំ អង្គការ សង្គម ស៊ី វិល និង អ្នក ស្រាវជ្រាវ ការ អភិវឌ្ឍន៍ សង្គម ក្នុង នោះ ក៏ មាន លោក បណ្ឌិត កែម ឡី ដែរ ។ គណបក្ស នេះ កើតឡើង ចំ ពេល គណបក្ស សង្គ្រោះ ជាតិ សម្រេច ចូល ប្រជុំ សភា បន្ទាប់ ពី មាន កិច្ច ព្រមព្រៀង នយោបាយ ជាមួយ គណបក្ស ប្រជាជន កម្ពុជា ។ មជ្ឈដ្ឋាន មួយ ចំនួន គិត ថា ដោយសារ មិន ពេញចិត្ត នឹង បក្ស សង្គ្រោះ ជាតិ ចូល ប្រជុំ សភា ទើប បក្ស នេះ ត្រូវ បាន បង្កើត ឡើង ។ តែ រូបភាព នៃ ការ ចូលរួម របស់ បក្ស តូច នេះ គឺ ដូច អ្វី ដែល គេ ថា ឆ្លៀតឱកាស បក្ស ប្រឆាំង បាត់ ក្នុង សង្វៀន ខ្លួន ក៏ សាកល្បង ដោយ ភ្លេច គិត ខ្លួន ជា អ្នក កែទម្រង់ បក្ស សង្គ្រោះ ជាតិ ។

លោក សន ជ័យ អ្នក សង្កេតការណ៍ និង ជានា យក អង្គការ សម្ព័ន្ធ គណ និ យ្យ ភាព សង្គម កម្ពុជា មិន បាន មើលឃើញ ថា បក្ស ប្រជាធិបតេយ្យ ទទួល បាន អ សនៈ ក្នុង ការ បោះ ឆ្នោត នោះ ទេ ។ លោក ថា ការ ចូលរួម គឺជា សិ ទិ្ធ របស់ បក្ស នេះ ពិតមែន តែ ពលរដ្ឋ ទំនង មិន អោយ តម្លៃ លើ បក្ស នេះ ទេ ក្នុង កាលៈទេសៈ សព្វថ្ងៃ នេះ ។ នៅ ក្នុង កិច្ចប្រជុំ កាលពី ព្រឹក ថ្ងៃអាទិត្យ ទី ៦ ឧសភា នៅ ស្នាក់ ការ កណ្តាល ដែល ស្ថិត នៅ ក្នុង ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ មាន អ្នកចូលរួម ពី ថ្នាក់ដឹកនាំ ថ្នាក់ ជាតិ និង អ្នកតំណាង ខេត្ត នៃ គណបក្ស នេះ ប្រមាណ ១០០ នាក់ ។ លទ្ធផល នៃ ការ បោះ ឆ្នោត សមាជិក គណៈកម្មាធិការ នាយក ៣២ រូប មាន សំឡេង គាំទ្រ ៣១ និង មិន គាំទ្រ ចំនួន ១ សំឡេង ដែល អនុ ញ្ញ ត អោយ បក្ស ចុះបញ្ជី ឈ្មោះ ដើម្បី ការ បោះ ឆ្នោត សភា ថ្ងៃ ទី ២៩ កក្កដា ឆ្នាំ ២០១៨ នេះ ។ ក្រោយ ការ បោះ ឆ្នោត ប្រធាន គណៈកម្មាធិការ នាយក លោក យ៉ង សាំង កុមារ មាន ប្រសាសន៍ ថា ផ្អែក លើ សន្ទុះ នៃ ការ គាំទ្រ គឺ គណបក្ស លោក នឹង ទទួល បាន អាសនៈ ប៉ុន្តែ លោក ថា មិន ទាន់ អាច បញ្ជាក់ ថា ទទួល បាន អាសនៈ ប៉ុន្មាន ទេ ។ អ្នកវិភាគ វ័យ ក្មេង ម្នាក់ ទៀត កញ្ញា លី ស្រី ស្រស់ ដែល ជា និស្សិត រៀន នៅ សាកលវិទ្យាល័យ ចំនួន ២ នៅ ពេល ដំណាលគ្នា យល់ ឃើញ ថា ការ ចូលរួម របស់ បក្ស ប្រជា ជា ធិ ប តេ យ្យ មូលដ្ឋាន មិន ឆ្លើយ តប តុល្យភាព អំណាច នៃ ប៉ូ ល នយោបាយ បាន នោះ ទេ ។ កញ្ញា ថា បក្ស នេះ មិន អាច កែប្រែ ប្រជាធិបតេយ្យ នៅ កម្ពុជា ល្អ ប្រសើរ វិញ បាន ទេ ។ កញ្ញា យល់ ថា ក្រៅពី បក្ស សង្គ្រោះ ជាតិ គឺ គ្មាន បក្ស ណា អាច ធ្វើ អោយ គុណភាព នៃ ការ ប្រកួតប្រជែង ជាមួយ បក្ស កាន់ អ ណា ច បាន ទេ ។

សម្ដេច នាយក រដ្ឋមន្ត្រី សង្ឃឹមថា នឹង មាន បក្សនយោបាយ យ៉ាងតិច ជាង ២០ ចូលរួម ការ បោះ ឆ្នោត ហើយ ការ ចូលរួម នេះ នឹង នាំ អោយ មាន បរិ កាស មួយ គឺ ពហុបក្ស ទោះជា គ្មាន បក្ស ប្រឆាំង ក៏ ដោយ៕

ព័ត៌មានទាក់ទង

បក្ស​កុ​ម្មុ​យ​និស្តចិន​ ស្ថិត​ក្នុង​ស្ថានភាព​បែកបាក់​ ដោយសា​រសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ អា​មេ​រិ​ក​

គេហទំព័រ​បរទេស​មួយ​ឈ្មោះ​ថា​ Times​ of​ Oman​[...]

ហ្សិ​ម​បា​វ៉េ​៖​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​៧៥​ភាគរយ​ បេក្ខជន​ពីរ​រូប​ដេញ​ប្រគៀក​គ្នា​យ៉ាង​ខ្លាំង​

ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ហ្សិ​ម​បា​វេ​ បាន​បិទ[...]

បណ្ឌិតមហាធាប្រកាសថាគណៈរដ្ឋមន្ត្រីរបស់លោកគឺជាស្ថាប័នស្អាតស្អំ(មានសំឡេង)

បន្ទាប់ពីចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រីណាជីពយក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត