loader

អ្នកវិភាគ៖ កម្ពុជាត្រូវឈរនៅក្នុងចំណុចភូមិសាស្រ្ដនយោបាយអព្យាក្រឹត្យទើបអាចទប់ទល់ឥទ្ធិពលពួកមហាអំណាចបាន

នៅរយៈពេលចុងក្រោយនេះ រាជាណាចក្រកម្ពុជា ស្ថិតក្នុង រូបភាពមួយដែលអ្នកវិទ្យាសាស្រ្ដនយោបាយព្រួយបារម្ភពីការធ្លាក់ក្រោមឥទ្ធិពលមហាអំណាចចិន ដែលកំពុងតែធ្វើការបោះទន់វិនិយោគដោយភ្ជាប់នឹងរូបភាពឥទ្ធិពលសន្ដិសុខជាតិទៀតផង។ ករណីកម្ពុជាឈានទៅដល់ការបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះ អ៊ី​ប៊ីអេរបស់សហភាពអឺរ៉ុប ក៏ផ្ដើមឱ្យមានការចោទសួរ ថាតើកម្ពុជាត្រូវបោះបង់លោកខាងលិចចោលឬ ដូចម្ដេចនៅពេលនេះ បើកម្ពុជាមិនស្ដាយស្រណោះការបាត់បង់ប្រព័ន្ធពន្ធអ៊ីប៊ីអេនោះ។ អ្នកវិភាគ យល់ថា ដំណាក់កាលចុងក្រោយនេះ កម្ពុជាងាកទៅរកចិន ហើយបានទទូចឱ្យស្ថិតក្នុងចំណុចភូមិសាស្រ្ដនយោបាយអព្យាក្រិត្យ។ យ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា កម្ពុជាមានរដ្ឋធម្មនុញ្ញហើយគ្មានក្រោមឥទ្ធិពលមហាអំណាចណាមួយឡើយ។

កញ្ញាហេង នីទី ជូនសេចក្ដីប្រែសម្រួល៖

 

កាលពីថ្ងៃទី១២ កុម្ភៈ ការិយាល័យអ្នកនាំពាក្យ ​រាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ជាចំហ ដោយឆ្លើយតប នឹង សហភាពអឺរ៉ុបដែលបានសម្រេច ដំណើរការនីតិវិធី នៃការឈានទៅដល់ការដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺ EBA ដែលករណីនេះ កម្ពុជាមានការសោកស្ដាយជាខ្លាំងហើយចាត់ទុកថា សហភាពអឺរ៉ុបកំពុងតែធ្វើឱ្យកម្ពុជាស្ថិតក្នុងភូមិសាស្រ្ដនយោបាយមួយក្រោមឥទ្ធិពលរបស់ខ្លួនគឺមិនអាចទទួលយកបាន។

ក្នុងកថាខណ្ឌទី២ នៃសេចក្ដីថ្លែងការណ៍នេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ ចពោះកិច្ចសហប្រតិបត្តិការ រវាងសហគមន៍អឺរ៉ុប និង កម្ពុជាអស់រយៈពេល២ទសវត្តសកន្លងមក ប្រកមដោយផលវិជ្ជមាន។ តែសេចក្ដីថ្លែងការណ៍នេះក៏បង្ហាញឱ្យឃើញនូវភាពខកចិត្ត និង សោកស្ដាយបំផុត ដែលសហគមន៍អឺរ៉ុបបានចាប់ផ្ដើមនៃដំណើរការព្យួរ ជាបណ្ដោះអាសន្ននៃការអនុគ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុប អ្វីៗទាំងអស់លើកលែងតែ សព្វាវុធ។ រដ្ឋាភិបាលមានជំនឿជាក់ថា ការសម្រេចចិត្តនេះ មានទិដ្ឋភាពនៃហេតុផលនយោបាយនៅពីក្រោយ ដែលចាប់បង្ខំឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងសមរភូមិ នៃភូមិសាស្រ្ដនយោបាយ។ ដូច្នេះ កម្ពុជាសូមបង្ហាញជំហរ ថាការពារខ្លួនជាដាច់ខាតក្នុងជម្រើសជាតួអង្គ បម្រើភូមិសាស្រ្ដនយោបាយ ទោះបជីជាស្ថិតក្នុងសម្ពាធ ជាយថាហេតុ នៃរូបភាពណាមួយក៏ដោយ។

ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយវិទ្យុស្រ្ដី លោក ផៃស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាល  បានធ្វើការពន្យល់នូវប្រយោគខាងដើមនេះ៖

យ៉ាងណា នៅពេលសួរថាតើកម្ពុជាក្រោមឥទ្ធិពលរបស់ចិននាពេលបច្ចុប្បន្ននេះ លោកផៃស៊ីផានបានបកស្រាយដូចនេះថា៖

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលត្រូវបានអ្នកវិភាគយល់ថា កម្ពុជាកំពុងតែឆ្លើយតបដោយន័យការទូត ប៉ុន្ដែពុំមានការទទួលខុសត្រូវច្រើនទេ។ លោកឯមសុវណ្ណារ៉ាអ្នកវិភាគបញ្ហានយោបាយយល់ថា កម្ពុជានៅពេលនេះ ក៏ស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសមហាអំណាចមួយរួចទៅហើយ។ លោក ទទូចថា ដើម្បីឱ្យកម្ពុជាគេចពីសម្ពាធរបស់មហាអំណាចផ្សេងទៀតគឺកម្ពុជាត្រូវឈរនៅចំនុចកណ្ដាលនៃភូមិសាស្រ្ដនយោបាយក្នុងតំបន់។

កាលពីថ្មីៗនេះ អត្ថបទស៊ើបអង្កេតមួយ របស់សារព័ត៌មាន បរទេស ASIAN TIME បានចុះផ្សាយថា ឆកសមុទ្រកម្ពុជានៅខេត្តកោះកុងអាចចនឹងក្លាយជាទីតាំងមូលដ្ឋានកងទ័ពចិន។ កាសែតនេះបានបញ្ជាក់ទៀតថា កម្ពុជាកំពុងរងឥទ្ធិពលសេដ្ឋកិច្ចនយោបាយពីសំណាក់ប្រទេសមហាអំនាចចិនដោយការផ្ដល់ដីសម្បទានរាប់ម៉ឺនហិចតាជាការតបមកវិញនូវការទទួលបានប្រាក់កម្ចីរាប់ពាន់រាប់រយលានដុល្លារ។ យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងការបរទេសកម្ពុជាបានទាត់ចោលរបាយការណ៍របស់សារព័ត៌មានអន្ដរជាតិនេះ ដោយអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាមិនផ្ដល់ឱ្យបរទេសការកសាងមូលដ្ឋានកងទ័ពលើទឹកដីកម្ពុជាបានឡើយ៕

អត្ថបទ ដោយពៅនិកា និង ហេងនីទី  

ព័ត៌មានទាក់ទង

បក្សធំពីរនៅថៃត្រូវការអាប់ភីស៊ីតជានាយករដ្ឋមន្ត្រីដើម្បីរាំងខ្ទប់លោកបា្រយុទ្ធមិនឱ្យធ្វើ ជា​នាយ​ក​រដ្ឋមន្ត្រី

  លទ្ធផលបោះឆ្នោតសភាប្រទេសថៃ បានប្រកាសជាផ[...]

ឯកសារប្រវត្តិសាស្រ្ដ៖ ព្រះបាទយសោវរ្ម័ន ជាព្រះរាជាល្អឥតខ្ចោះ ជាព្រះអាទិត្យ

ចក្រភពអង្គរដ៏រុងរឿងត្រូវបានកសាងដោយព្រះរាជាជាច[...]

វិភាគ៖ អន្តរកាលនេះគេមិនត្រូវឱ្យលោកសមរង្ស៊ីឈប់ធ្វើជាប្រធានស្ដីទីអតីតCNRPបានទេ

នកគាំទ្រគណបក្សសង្គ្រោះជាតិ  ដែលត្រូវបានតុលាកា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត