loader

អ្នកវិភាគ៖លោកកឹមសុខាអាចបែកបាក់គ្នាពីលោកសមរង្ស៊ីមុនបង្កើតបក្សថ្មីហើយបើមានបក្សចាស់ក៏ពុំមានលោកសមរង្ស៊ីដែរ

ខណៈស្ថានការណ៍នយោបាយនៅកម្ពុជា បានកំពុងទៅរកការវិវត្តន៍ជាថ្មីម្ដងទៀត សារព័ត៌មាន Fresh News បានបញ្ចេញ សារសន្ទនា រវាងសម្ដេចហ៊ុនសែន និងលោកកឹមសុខា  សារសន្ទនារវាង សម្ដេចហ៊ុនសែន និងលោកម៉ៅមូនីវណ្ណ និង ការបញ្ជេស សំឡេង លោកហ៊ីងសុខសាន្តវាយប្រហារទៅលើ លោកសមរង្ស៊ី។ អ្នកវិភាគ ជើងចាសម្នាក់ យល់ថា គឺចំណុចនៃការកំរើកនយោបាយឡើងវិញ។

ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី អ្នកវិភាគឯមសុវណារ៉ា ដែលជាអ្នកជំនាញខាងកិច្ចការ នយោបាយ និងសង្គម មិនបានមើលឃើញ អំពីការរស់ឡើងវិញ នៃកម្លាំងសាមគ្គីគ្នា រវាងក្រុមលោកសមរង្ស៊ីនិងក្រុមលោកកឹមសុខានោះទេ។

លោកបញ្ជាក់ថា ទោះជា បក្សសង្រ្គោះជាតិរស់ឡើងវិញក៏ដោយ គឺសង្រ្គោះជាតិ ក្រោយនេះ ពុំមានអ្នកនយោបាយល្បីៗខាងលោកសមរង្ស៊ីចូលរួមនោះទេ ជាពិសេស លោកសមរង្ស៊ីគឺគ្មានវត្តមានក្នុងបក្សនេះឡើយ។

លោកបន្តថា បក្សកាន់អំណាច ពិតជាមិនចង់អោយសង្រ្គោះជាតិរស់ឡើងវិញនោះទេ តែចង់ឃើញលោកកឹមសុខា បែកបាក់ពីលោកសមរង្ស៊ី ហើយចង់ឃើញលោកកឹមសុខាក្លាយជាប្រធានបក្សថ្មីមួយទៀតដែលមានសមាសភាពតែក្រុមអតីតគណបក្សសិទ្ធិមនុស្សប៉ុណ្ណោះ។

តែយ៉ាងណា លោកថា ទំនងមិនអាចរារាំងការវិលមកវិញរបស់លោកសមរង្ស៊ីនោះទេ ព្រោះ សហគមន៍អន្តរជាតិ ត្រូវការ លោកសមរង្ស៊ី នៅឡើយទេ។ លោកព្យាករណ័ថា បើលោកកឹមសុខា ជាប្រធានបក្សថ្មី គឺបក្សនេះ ពុំមានកម្លាំងគាំទ្រខ្លាំងដូចខាងលោកសមរង្ស៊ីនោះទេ។

ដើម្បីជ្រាប !សូមស្ដាប់បទសម្ភាសដែលរៀបរាងដោយលោកនួនបូរិន ជាមួយអ្នកវិភាគឯមសុវណ្ណារ៉ាដូចតទៅ៖


0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ជំងឺកូវីដ-19 មិនមែនជាឧបសគ្គនៃការធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រីនោះទេ

យុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រី បានធ្វើឡើ[...]

អ្នកវិភាគ៖បើបក្សប្រជាធិបតេយ្យជាប់ឆ្នោត នៅអាមេរិកការជំរុញឱ្យមានប្រជាធិបតេយ្យរឹងមាំ នៅក្នុងតំបន់ជាពិសេសនៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងបក្សសាធារណរដ្ឋ

នៅសល់តែប៉ុន្មានទៀតប៉ុណ្ណោះការបោះឆ្នោតប្រធានាធ[...]

អ្នកច្បាប់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ និងករណីបើកបុកដោយចេតនាគឺមានស្ថានទម្ងន់ទោស និងបទចោទខុសគ្នា

(ភ្នំពេញ)៖ នាងកញ្ញា លោក លោកស្រីអ្នកស្តាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x