loader

អ្នកវិភាគ៖មេដឹកនាំសិង្ហបុរីប្រកាន់សច្ចភាពប្រវត្តិសាស្ត្រករណីថាវៀតណាមចូលឈ្លានពានកម្ពុជា

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញ ថ្នាក់ដឹកនាំកម្ពុជា បានបញ្ចេញប្រតិកម្ម ទៅ នឹងពាក្យ សំដី របស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ការពារជាតិសិង្ហបុរី ប្រើពាក្យវៀតណាមឈ្លាន ពាន និងកាន់កាប់កម្ពុជា ដែលមេដឹកនាំសិង្ហបុរីសរសេរជាភាសាអង់គ្លេសថា Vietnamese invasion and occupation។ ថា្នក់ដឹកនាំកម្ពុជា ចាត់ទុកការប្រើពាក្យពេចន៍ដូចនេះ គឺជាមិនផ្ដល់ សច្ចភាព និងយុត្តិធម៌ទៅប្រទេសវៀតណាមដែលមករំដោះពលរដ្ឋកម្ពុជាចេញពីរបបប៉ុលពត។ ដូចគ្នានេះ ក្រសួងការបរទេសវៀតណាមក៏ប្រតិកម្មដែរ។ តែសម្រាប់អ្នកវិទ្យាសាស្ត្រ នយោបាយ ចាត់ទុកពាក្យថា«ឈ្លានពានគឺជាសច្ចភាពនៃប្រត្តិសាស្ត្រអន្តរជាតិនិងភូមិ សាស្ត្រ យោបាយតំបន់»

កញ្ញា ឆោម ពៅនិកាជូនសេចក្ដីលំអិត ៖

រឿងរ៉ាវនាំអោយថា្នក់ដឹកនាំកម្ពុជា ប្រតិកម្ម នឹងមេដឹកនាំសិង្ហបុរី គឺត្រង់ពាក្យថា« វៀតណាម ឈ្លាន ពានកម្ពុជា» ។ លិខិតរបស់លោកនាយករដ្ឋមន្ត្រីលីស៊ាងឡុងផ្ញើជូនសមភាគី ថៃ ប្រាយុទ្ធចាន់អូចាអំពីការចូលរួមរំលែកមរណៈទុក្ខ អតីតនាយករដ្ឋមន្ត្រី Prem Tinsulanonda។

ពាក្យពេចន៍ ក្នុងលិខិតនេះ លោកនាយករដ្ឋមន្ត្រី លីស៊ាងឡុង បានរំលឹកពីគុណសម្បត្តិរបស់ មេដឹកនាំថៃរូបនេះ ដែលបានខិតខំជាខ្លាំង ការពារតម្លៃប្រជាធិបតេយ្យ ក្នុងតំបន់ ខណៈ ពេលនោះ សង្រ្គាមត្រជាក់កំពុងវាយលុកជាខ្លាំង។ ប៉ុន្តែកថាខណ្ឌចំនួនពីរនៃលិខិត របស់ លោកលី មួយគ្នាបានហៅប្រទេសថៃនៅគ្រានោះថា ជារណសិរ្សមួយទប់ ទល់នឹង កងកម្លាំង វៀតណាម នៅតាមព្រំដែនថៃ ហើយសហការជាមួយសមាជិកអាស៊ានផ្សេងទៀត ប្រឆាំងនឹងឈ្លានពាន របស់វៀតណាម ចូលកម្ពុជា។ លោកថាឧត្តមសេនីយិ៍ថៃរូបនេះតែងតែប្រឆាំងជំទាស់ ការគ្រប់គ្រងរបស់វៀតណាម នៅ កម្ពុជា នៅវេទិកាអន្តរជាតិ។

ដោយពាក្យពេចន៍នេះ គេសង្កេតឃើញ ថា្នក់ដឹកនាំកម្ពុជា គឺមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារជាតិ សម្ដេចទៀបាញ់ និងលោកហ៊ុនម៉ានីជាសមាជិកសភា ជាកូន ប្រុស សម្ដេច នាយករដ្ឋមន្ត្រីក៏បានប្រតិកម្មដែរ។ សម្ដេចទៀបាញប្រតិកម្មនឹងលោករដ្ឋមន្ត្រី ការពារ ជាតិសិង្ហបុរីលោក Ng Eng Hen ដែលប្រើពាក្យវៀតណាមឈ្លានពាន។

លោក ទៀ បាញ់ បាន ប្រតិកម្មនៅចំពោះមុខ អ្នក សារព័ត៌មាន បន្ទាប់ ពី វិល ត្រលប់ ពី កិច្ច ប្រជុំ កំពូល សន្តិសុខ អាស៊ី លើក ទី១៨ នៅ ប្រទេស សិង្ហបុរី កាល ពី ថ្ងៃទី៣មិថុនាថា រដ្ឋមន្ត្រី ការពារ ជាតិ សិង្ហបុរី លោក Ng Eng Hen បាន ថ្លែង ដូចនេះគឺដោយ គ្មាន សច្ចធម៌ ។

ចំណែក កូន ប្រុស សម្ដេច ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី បាន សរសេរ នៅ លើ ហ្វេសប៊ុក លោក ថានាយករដ្ឋមន្ត្រី សិង្ហបុរី លោក Lee Hsien Loong  បាន លើក ឡើង តែ ជ្រុង មួយ នៃ ប្រវត្តិសាស្ត្រ ដោយ បាន បំភ្លេច ពី ការ ឈឺ ចាប់ របស់ ប្រជាជន ខ្មែរ រាប់ លាន នាក់ ក្រោម ការ ដឹក នាំ របស់ ខ្មែរ ក្រហម។

ជាមួយគ្នានេះ ក្រសួងការបរទេសវៀតណាម តាមរយៈអ្នកនាំពាក្យ ក៏បានប្រតិកម្មដែរ ។ សារ របស់អ្នកនាំពាក្យចាត់ទុកជាការកត់សម្គាល់របស់មេដឹកនាំសិង្ហបុរីថាមិនបានឆ្លុះបញ្ចាំងអំពីប្រវត្តិស្ត្រពិតៗហើយបង្កអោយមានផលប៉ះពាល់ជាអវិជ្ជមានលើទស្សនៈសាធារណៈជន។

តើអ្នកវិទ្យាសាស្ត្រនយោបាយ យល់ឃើញដូចម្ដេចដែរ ?

នៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី នៅថ្ងៃពុធទី៥មីថុនានេះ លោកឯកសុវណ្ណារ៉ា អ្នកវិទ្យា សាស្ត្រ នយោបាយនិងជាអ្នកវិភាគជើងចាស់ម្នាក់នៅកម្ពុជា មានទស្សនៈថា អ្វីដែល នាយក រដ្ឋមន្ត្រីសិង្ហបុរី ប្រកាន់ពាក្យថាវៀតណាមឈ្លានពានកម្ពុជា ព្រោះតែ សិង្ហបុរីបាន សហការ ជាមួយ លោកខាងលិចប្រឆាំងនឹងសង្រ្គាមត្រជាក់នៅក្នុងតំបន់។

សូមស្ដាប់ ការបកស្រាយរបស់លោកឯកសុវណ្ណារ៉ាតាមរយៈការចោទសួររបស់លោក នួនបូរិន ដូចតទៅ ៖———ចាក់បទសម្ភាស————

សូមជំរាបថា សង្រ្គាមកម្ពុជានៃកងទ័ពរបបកម្ពុជាប្រជាធិបតេយ្យ នៃពួកខ្មែរក្រហម ជាមួយ វៀតណាម ចាប់ផ្ដើមផ្ទុះឡើង ទ្រង់ទ្រាយតូចៗនៅតាមព្រំដែនកម្ពុជា វៀតណាម។ តែក្រោយ មក កាន់ តែរាលដាល ហើយក៏ចាប់ផ្ដើមទ្រង់ទ្រាយធំ។ កងទ័ពនៃប្រទេសទាំងពីរ វាយ លុកទៅវិញ ទៅមក។ ។នេះបើតាមការអោយដឹងរបស់អតីតកម្មាភិ បាលខ្មែរក្រហមដែល ជាប្រធានគុកទួលស្លែងលោ ក កាំហ្គិច អ៊ាវហៅសមមិត្តឌុច ដែលបាននិយាយបំភ្លឺក្នុង សវនការ នៃសាលាក្ដីខ្មែរក្រហម។ តែយ៉ាងណាវៀតនាំទ័ព ចូលកម្ពុជា បញ្ចប់ របបកម្ពុជា ប្រជាធិបតេយ្យ នៅ ពេល របបនោះ ត្រូវពួកលោកខាងលិចមានអាមេរិក ជាអាថ៍ចោទថាចូលឈ្លានកម្ពុជា។ បែបនេះក្ដី អ្នកវិភាគដែលមាននិន្នាការនឹងបក្សកាន់អំណាច បានហៅវៀតណាមនាំទ័ព ចូល កម្ពុជានៅគ្រានោះ ថាជាការមករំដោះពលរដ្ឋកម្ពុជាអោយចេញផុត ពីរណ្ដៅមរណៈ នៃ របប កម្ពុជាប្រជាធិបតេយ្យ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

កម្ពុជានឹងធ្វើសមយុទ្ធបាញ់ទ្រង់ទ្រាយធំមុនមួយថ្ងៃនៃការមកដល់របស់លោក សម រង្សី

ក្រុងភ្នំពេញ៖ កម្ពុជានឹងធ្វើសមយុទ្ធបាញ់គ្រាប់[...]

ផ្សាទំនើបសូរិយាអំពាវនាវឲ្យសារធារណៈជនចូលរួមការសម្តែងសិល្បៈវង់ភ្លេងអារក្សដោយសេរី

ក្រុងភ្នំពេញ៖ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត