loader

អ្នកវិភាគ៖ភាពតានតឹងកម្ពុជា-អាមេរិក៖ កម្ពុជា គួរទំលាក់ចោលខ្លះពាក្យថាអធិបតេយ្យភាពករណីមូលដ្ឋានទ័ពជើងទឹករាម

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បានចេញសេចក្ដីថ្លែងការណ៍ដោយលើកឡើងថា​ ​យោធា​កម្ពុជា​ពុំបាន​ផ្តល់​ភាព​​ពេញ​លេញ​​ដល់​​ដំណើរ​​ទស្សនកិច្ច​មន្ត្រីសេនានុព័ន្ធយោធា​របស់ស្ថានទូត ​ក្នុង​ការពិនិត្យ​មើល​មូលដ្ឋាន​កងទ័ពជើងទឹក​រាមកាលពីថ្ងៃទី១១មិថុនា​ ដែលនាំអោយមានសង្ស័យថាកម្ពុជានៅតែលាក់បាំង ការសង្ស័យថាមួលដ្ឋាននេះ អនាគតអាចជាទីតាំងរបស់កងទ័ពចិន។

ដោយប្រតិកម្ម និងស្ថានទូតអាមេរិក  ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​សម្តែង​ការ​សោកស្ដាយ​ចោទថាស្ថាន​ទូត​​អាមេរិក​​ថា ​ព្យាយាម​​បង្កើត​​បញ្ហា​ថ្មី​ ​និង​​បំភ្លៃ​ការពិត​​ជុំវិញ​​លទ្ធផល​​ដំណើរ​​ទស្សនកិច្ច​​នៅ​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​​រាមរបស់មន្ត្រីយោធាស្ថាទូតអាមេរិក។​​

សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួង​ការពារ​ជាតិ​អះអាង ​ថា ​ខាង​ភាគី​​អាមេរិក​មិនបាន​បញ្ជាក់​អំពី​ទីតាំង​ដែលកងទ័ព​កម្ពុជាហាមឃាត់​ប្រតិភូ​យោធា​ ​អាមេរិក​មិន​ឲ្យ​ចូល​នោះ​ទេ​។​

ជុំវិញ រឿងនេះ វិទ្យុស្ត្រីទទួលបានការយល់ព្រមផ្ដល់បទសម្ភាសន៍ ពីលោកឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយនិងសង្គម។ តាមលោក ឯមសុវណ្ណារ៉ា ករណីនេះមិនដាច់ស្រេចទេ លុះតា្រតែកម្ពុជា ទំលាក់ចោលខ្លះពាក្យថាអធិបតេយ្យភាពករណីមូលដ្ឋានទ័ពជើងទឹករាម គឺមានន័យបើកចិត្តអោយទំលាយថែមទៀត។

លោកផ្ដល់អនុសាសន៍ថា កម្ពុជាគួរឈរលើគោលការណ៍ពហុសំឡេង រវាងមហាអំណាចសម្ព័ន្ធមិត្តអាមេរិក និងមហាអំណាចចិនដែលមានសំឡេងតែមួយ។ដើម្បីជ្រាប់! សូមស្ដាប់ បទសម្ភាស រវាងលោកនួនបូរិន ជាមួយលោកឯមសុវណ្ណារ៉ាដូចតទៅ៖

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកសារព័ត៌មានវ័យក្មេង បានហ្វឹកហ្វឺនសរសេរព័ត៌មានលើកកម្ពស់ស្ត្រី និងយុវជន

កាលពីព្រឹកថ្ងៃពុធ​  ទី ២៨ ខែកក្កដា ឆ្នាំ២០២១ [...]

សុនខកម្ពុជាបង្វឹកដោយគ្រូជំនាញអាចហិតរកវីរុសកូវីដ១៩បានជោគជ័យដំណាក់កាលទី១

នៅពេលវីរុសកូវីដ១៩ រាតត្បាតកាន់តែខ្លាំង ប្រទេស[...]

កម្ពុជាត្រៀមអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរលើកដំបូងខណៈសង្គមស៊ីវិលស្នើឱ្យអនុវត្តដោយតម្លាភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមអនុវត្តសាកល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x