ក្រោយពីលោកកឹមសុខា បានទៅជួបលោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ឧសភា នៅក្នុងពិធីបុណ្យ សពម្ដាយក្មេងរបស់លោកហ៊ុនសែន គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែអ្នកការទូត បរទេស នៃប្រទេសលោកសេរីបានបន្តមកជួបលោក កឹមសុខា ម្ដងទៀត នៅគេហដ្ឋានរបស់លោក ។ អ្នកវិភាគនយោបាយ ម្នាក់ គឺសាស្ត្រាចារ្យ ឯមសុវណ្ណារ៉ា មើលឃើញ ពីរចំនុចនៃជំនួបនេះ គឺទី១អ្នកការទូតស្វែងរកការពិត នៃជំនួបរវាងលោកកឹមសុខា និងលោកនាយករដ្ឋមន្ត្រី ថាតើបានពិភាក្សាអ្វីខ្លះ ចំពោះស្ថានភាពនយោបាយនៅកម្ពុជា និងទី២ ពង្រឹងជំហររបស់លោកកឹមសុខា ក្នុងភាពជាដៃគូនយោបាយជាមួយនឹងលោកសមរង្ស៊ី។ ប៉ុន្តែអ្នកវិភាគរូបនេះថា គ្មានបក្សឬអ្នកនយោបាយណា ផាត់លោកសមរង្ស៊ី បានទេគឺសហគមន៍អន្តរជាតិនឹងមិនទុកអោយលោកសមរង្ស៊ី ក្លាយជាអ្នកនយោបាយគ្មានទីលានប្រកួតនោះទេ។
ដើម្បីជ្រាប ! សូមស្ដាប់ ការបកស្រាយ របស់ អ្នកវិភាគ ឯមសុវណ្ណារ៉ា តាមរយៈការចោទរបស់លោកនួនបូរិន ដូចតទៅ៖