loader

អ្នកវិភាគសង្ស័យរឿងពុករលួយ ករណីកម្ពុជារកចំណូលទេសចរណ៍បានចំណាត់ថ្នាក់លេខ៧ក្នុងតារាងអាស៊ាន

របាយការណ៍របស់UNWTO ឬ អង្គការទេសចរណ៍ពិភពលោកអង្គការ សហប្រជាជាតិបានបង្ហាញនូវលំដាប់ប្រទេសក្នុងអាស៊ានដែលទទួលបានចំណូលទេសចរណ៍អន្ដរជាតិឆ្នាំ២០១៨។ក្នុងនោះកម្ពុជាជាប់លំដាប់ថ្នាក់លេខ៧ ខណៈប្រទេសថៃជាប់លំដាប់ទី១។តាមរយៈការតាមដានកន្លងមក អ្នកសិក្សាសង្គមសង្ស័យថាអាចមានករណីពុករលួយពីការប្រមូលថវិកាព្រោះចំនួនលុយទទួលបាននេះមិនសមនឹងតួលេខឡើយ។យ៉ាងណា លោក ប៉ាចន្ទរឿន យកកត្តាទាក់ទាញទេសចរណ៍ប្រទេសថៃមកធ្វើការវែកញែកជាគម្រូ។

កញ្ញា ឆោមពៅនិការាយការណ៍៖

ប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានភាពល្អឯកផ្សេងៗគ្នានៃទេសចរណ៍ក្នុងទម្រង់វប្បធម៌ស្រដៀងគ្នា។ តាមគេហទំព័រ Farandwide.com តំបន់អាស៊ានបានក្លាយជាគោលដៅទេសចរណ៍អន្ដរជាតិលំដាប់ទី៣ក្នុងពិភពលោក។ស្របពេលជាមួយគ្នានេះ គឺថ្មីៗនេះ UNWTO បានចេញតារាងលំដាប់ពិន្ទុអំពីលំដាប់ចំណូលជាតិនៃបណ្ដាប្រទេសអាស៊ានទាំង១០បានមកពីវិស័យទេសចរណ៍នៃការស្រូបទាញភ្ញៀវបរទេសមកទស្សនាប្រទេស។​​បើតាមតារាងដដែលដែលរៀបរៀងបន្ថែមដោយទំព័រហ្វេសប៊ុក ASEAN Skyline ប្រទេសជាប់លំដាប់ទី១ រកចំណូលបានច្រើនជាងគេគឺប្រទេសថៃ ប្រមាណ៦៣លានដុល្លារ ស្របពេលដែលប្រទេសមីយ៉ាន់ម៉ាមិនមានទិន្នន័យផ្ដល់ឱ្យ។ចំណែកប្រទេសសិង្ហបុរីដែលមានភាពស៊ីវិល័យនៃនគរូបនីយកម្ម រកបានចំណូលជាប្រចាំឆ្នាំ២០១៨ ប្រមាណ២០លានដុល្លារតាមដោយម៉ាឡេស៊ី ១៩លានដុល្លារ ពីមុខ ប្រទេសឥណ្ឌូនេស៊ីដែលទទួលបានត្រឹម១៤លានដុល្លារ ខណៈវៀតណាម រកចំណូលបាន១០លានដុល្លារក្នុងឆ្នាំដដែលនោះ។ ចំណែកប្រទេសកោះ ហ្វីលីពីន វិញ រកបានប្រមាណ៧លានដុល្លារ។ ដោយឡែក ប្រទេសកម្ពុជាដែលមានសំណង់ស្ថាបត្យកម្មបុរាណ ប្រាសាទអង្គរវត្តជាប់ក្នុងអច្ឆរយៈទាំង៧លើពិភពលោក និង បានធ្លាប់ជាប់ជាប្រទេសមានឆ្នេរខ្សាច់សស្អាតជាង គេ រកចំណូលបានត្រឹម៤លានដុល្លារតែប៉ុណ្ណោះនិងជាប់ជាប្រទេសរកចំណូលទេសចរណ៍បានចំណាត់ថ្នាក់លេខ៧ក្នុងតំបន់។ក៏ប៉ុន្ដែបើធៀបទៅនឹងឆ្នាំ២០១៧ កម្ពុជា រក​ចំណូល​សរុប​ពី​វិស័យ​ទេសចរណ៍​បាន ៣,៦៣ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ហើយនេះគឺ​កើនឡើង​១៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។

នៅក្នុងទិន្នន័យយ៉ាងដូច្នេះ លោក ប៉ាចន្ទរឿន អ្នកសិក្សាសង្គម និង ជាសាស្រ្ដាចារ្យទស្សនវិជ្ជាមួយរូប បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ពីចំណូលជាតិបានពីវិស័យទេសចរណ៍កម្ពុជា ទាំងភាពជាក់ស្ដែង និង តាមរយៈការផ្ដល់ព័ត៌មានពីក្រសួងទេសចរណ៍។ លោកសាស្រ្ដាចារ្យមិនមានទំនុកចិត្តឡើយលើប្រព័ន្ធគ្រប់គ្រង និង រកចំណូលថវិកាជាតិ និង សង្ស័យថាអាចមានបាតុភាពពុករលួយ។

ដោយមានមន្ទិលក្នុងការផ្ដល់ឱ្យនូវតួលេខរបស់រដ្ឋាភិបាលបែបនេះ លោកសាស្រ្ដាចារ្យរំពឹងថា នឹងមានការបើកយ៉ាងតម្លាភាពនូវទិន្នន័យដែលក្រសួងបានប្រមូលបាន ដោយធ្វើការតម្លើងទិន្នន័យជាទៀងទាត់ ជាប្រចាំថ្ងៃ សប្ដាហ៍ ខែ ត្រីមាស ឆមាស រហូតដល់ពេញមួយឆ្នាំ។

បើនិយាយពីទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្ដ និង វប្បធម៌ ថ្វីបើកម្ពុជាមានភាពចំណាស់និងគួរឱ្យចាប់អារម្មណ៍ប៉ុន្ដែនៅខ្វះកត្តាទាក់ទាញជាច្រើនដែលបង្កភាពងាយស្រួលដល់ទេសចរ។ទាក់ទិនទៅនឹងចំណុចទាំងនេះ លោកប៉ាចន្ទរឿនបានយកប្រទេសថៃជាឧទាហរណ៍ដោយហេតុថៃបានជាប់ជាប្រទេសរកចំណូលបានលំដាប់លេខមួយមានភ្ញៀវទេសចរណ៍មិនតិចជាង៣០ទៅ៤០លានក្នុងមួយឆ្នាំ ព្រោះកត្តាទាក់ទាញនិង សម្រួលដល់ទេសចរណ៍បីយ៉ាង៖

ទាក់ទិនទៅនឹងបញ្ហាទាំងអស់ខាងលើ វិទ្យុស្រ្ដីបានធ្វើការទំនាក់ទំនងទៅកាន់ក្រសួងទេសចរណ៍ជាច្រើនលើកដើម្បីសុំធ្វើការឆ្លើយតបប៉ុន្ដែទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល។

បណ្ដាប្រទេសនីមួយៗនៃអាស៊ាន មានពាក្យស្លោកទេសចរណ៍ជាតិរៀងៗខ្លួន ក្នងនោះ ប្រទេសថៃ មានពាក្យស្លោកថា ថៃដ៏អស្ចារ្យ តែងតែធ្វើឱ្យអ្នកស្ងើបចិត្តជានិច្ច ចំណែក ប្រទេសកម្ពុជាបានប្រកាន់ពាក្យស្លោកថា​កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ចំពោះ​វៀតណាមមានពាក្យស្លោកថា មន្ដស្នេហ៍ជាប់ជានិច្ច។

បើតាមរបាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា អ្នកទេសចរ​បរទេស​ទៅ​ទស្សនា​តំបន់​អង្គរ បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង ៧​ភាគរយ រយៈពេល ៥​ខែ​នៅ ដើម​ឆ្នាំ​២០១៩។ អាជ្ញាធរ​អប្សរា​អះអាង​ថា អាជ្ញាធរ​បាន​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ជាង ៥០​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ខែ​។ ក្រៅពី​ជនជាតិ​ចិន ជន​ជាតិ​កូរ៉េខាងត្បូង និង​អាមេរិក គឺជា​ទេសចរ​ផ្ដល់​ប្រាក់ចំណូល​ច្រើន​ជាងគេ។ ​ កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ៦​លាន​នាក់ ដែល​ក្នុង​នោះ​មាន ២​លាន​នាក់​មកពី​ប្រទេស​ចិន ហើយ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជិត ​១៣​ភាគរយ​នៃ​ផលទុន​សរុប​ GDP ​របស់​កម្ពុជា។ តាមរយៈសម្ភាសកន្លងមករបស់វិទ្យុស្រ្ដីនិង ក្រុម​មគ្គុទ្ទេសក៍ ពួកគេបាន​អះអាង​ថា ទេសចរ​ចិន មិនបាន​ផ្ដល់​ផល​​ចម្រើន​​ដល់​​ប្រព័ន្ធ​​សេដ្ឋកិច្ច​​ក្នុង​​ស្រុក​​ឡើយ ព្រោះ​ចិន​មាន​ភ្នាក់ងារ​ក្នុងស្រុក​របស់​គេ បម្រើ​សេវា​កម្ម​ទេសចរ​ជនជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា និង​មានតម្លៃសីលធម៌មួយធ្វើឱ្យខើចការទស្សនាកម្ពុជារបស់ពួកបស្ចឹមប្រទេស។ ពោលគឺ ក្នុងឆ្នាំ២០១៨ នៃរបាយការណ៍នោះ ចំនួនភ្ញៀវទេសចរចិនមានការកើនឡើងស្របពេលដែលចំនួនភ្ញៀវទេសចរណ៍ពីអឺរ៉ុបនិងអាមេរិកមានការធ្លាក់ចុះចំនួន ៤និង៥ភាគរយ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត