loader

អ្នកវិភាគថាជើងឯកប្រជាធិបតេយ្យមកកាន់កម្ពុជានឹងមិនផ្ដល់​តម្លៃ​នយោ​បាយ​ដល់​កម្ពុជាឡើយ

សម្ដេច ហ៊ុន សែន ថ្លែងឱ្យដឹងនៅថ្ងៃ២៣ មេសាថា លោកស្រីអ៊ុងសាងស៊ូជី នឹងបំពេញទស្សនកិច្ច​មួយជាផ្លូវការលើកដំបូងនៅកម្ពុជានៅចុងខែមេសានេះ។ លោកស្រីអ៊ុងសាងស៊ូជី នរណាក៏ដឹងថា ជាមេដឹកនាំដ៏ឆ្នើមនិងជាជ័យលាភីប្រជាធិបតេយ្យ។តែអ្នកវិភាគសង្គម និង នយោបាយ លោកបុង ដែត យល់ថាដំណើរទស្សនកិច្ចធ្វើឡើងដោយលោកស្រីអ៊ុងសាងស៊ូជីនឹងមិនផ្សាភ្ជាប់តម្លៃនយោបា​យមួយណានៅកម្ពុជាទេ។

អត្ថបទ៖កញ្ញា ពៅ នីកា, រាយការណ៍ ៖ កញ្ញា ហេង នីទី

 

ក្នុងឆ្នាំ១៩៩១ លោកស្រីអ៊ុងសាងស៊ូជី ក្លាយជាមេដឹកនាំស្រ្ដីឆ្នើមទទួលជ័យលាភីផ្នែកប្រជាធិបតេយ្យដែលមានការកោតសរសើរជាខ្លាំងក្រោយពីការតាមដានសកម្មភាពដ៏ក្លៀវក្លាក្នុងក្រសែភ្នែកពិភពលោក។

មេដឹកនាំមួយមកពីតំបន់អាស៊ីអាគ្នេយ៍រូបនេះ នឹងមកធ្វើទស្សនកិច្ចលើកដំបូងនៅកម្ពុជានៅចុងខែមេសា ឆ្នាំ២០១៩។នេះបើ តាមការឱ្យដឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុនសែន។

តើដំណើរទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់ភូមារូបនេះអាចនឹងមានឥទ្ធិពលនយោបាយដល់ស្ថានភាពប្រទេសមួយកំពុងមានវិវាទនយោបាយ និង មានតម្លៃជាសារនយោបាយដែរឬទេ?

បើទោះបីជាអ្នកវិភាគនយោបាយ ក៏ដូចជា មជ្ឈដ្ឋានទូទៅទទួលស្គាល់អំពីវីរភាពរបស់លោកស្រីដែលមានតម្លៃខ្ពស់លើឆាកអន្ដរជាតិ ជាបុគ្គលមានសក្ដានុពលនយោបាយទៅកាន់ប្រទេសនានា ជាពិសេសគឺទាក់ទិនទៅនឹងសិទ្ធិមនុស្ស និង លទ្ធិប្រជាធិប តេយ្យ គឺក្នុងដំណើរទស្សនកិច្ចនៅពេលនេះមិនអាចភ្ជាប់តម្លៃជានយោបាយបាននោះទេ។

អ្នកវិភាគវ័យក្មេងម្នាក់គឺលោកបុងដែត បានពន្យល់ក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ត្រីថា បើតាម​ការ​យល់​ឃើញ​របស់​លោកគឺ​ ការធ្វើទស្សនកិច្ចរបស់ លោកស្រី អ៊ុង សានសូជី ដែល​គេ​ហៅ​ថា​ជា​អ្នកជើង​​ខាង​ប្រជា​ធិបតេយ្យដ៏ល្បីល្បាញ នៅលើពិភពលោក គឺមើល​ទៅមិន​អាច​ជួយកែ​ប្រែឬ​ធ្វើ​​អោយ​​តម្លៃ​នយោ​បាយ ​នៅកម្ពុជា មានភាពធូរស្រាល ឬមាន​មុខ​មាត់​ឡើង​វិញ​ទេនៅលើឆាក​អន្តរ​ជាតិ។ លោកថា ទស្សនកិច្ចនេះអាចគ្រាន់តែជាការពង្រឹងចំណងការទូតទ្វេភាគីប៉ុណ្ណោះ។ លោក​បញ្ជាក់ថា ការផ្សះផ្សានយោបាយនៅកម្ពុជា លុះត្រាសហភាពអឺរ៉ុបនិងភាគីបក្សកាន់អំណាច បើកចរចាគ្នាទើបអាចរកច្រកចេញរួច​។

សម្តេច ហ៊ុន សែន បានប្រកាសថា លោកស្រី អុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ដែលមានតួនាទីជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅចុងខែមេសា ឆ្នាំ២០១៩នេះ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។

                                                                                                   ​​សម្តេច ហ៊ុន សែន

 

នៅក្នុងឱកាសថ្លែងទៅកាន់ក្រុមនិស្សិត សម្ដេច នាយករដ្ឋមន្ត្រី ក្រៅពីបង្ហើប​អំពី​ទស្សន​កិច្ច​របស់ជើងឯកប្រជាធិបតេយ្យពិភពលោក ​គឺសម្ដេច បានឈ្លៀត វាយប្រហារ​ក្រុម​ប្រឆាំងនឹងសម្ដេច ដែលថាសម្ដេចស្គម ព្រោះមានជំងឺ។ ដោយខឹងនឹងពាក្យនេះ សម្ដេច​បានហៅក្រុមនោះថា អាចង្រៃ ដែលចង់តែបំផ្លាញសន្តិភាព។ សម្ដេចបដិសេធថា​សម្ដេច​មិនមានជំងឺទេ បើអ្នកឯងខ្លាំងមករត់ជាមួយ។

វោហាសាស្រ្តរបស់ នាយករដ្ឋមន្ត្រី ដែលប្រើពាក្យអាចង្រៃនេះ គឺជាសារ​នយោបាយ​មួយ​ទៀត ទៅកាន់ក្រុមប្រឆាំង​បន្ទាប់ពីចូលឆ្នាំរួចមកនេះ។ សារនេះ មិនមែនជា​ការបើក​ភ្លើង​​ឃើញទៅរកតុចរចានោះទេ។ ទោះជាសម្ដេចមិនបានថ្លែង​សារ​ចំអកអោយ​លោកសមរង្ស៊ី​ដូចថ្ងៃម្សិល​មិញក៏ដោយតែសារនយោបាយនៅថ្ងៃនេះ ក៏ធ្វើឡើងបន្ទាប់ពី លោកសមរង្ស៊ី អ្នកនយោបាយ ល្បីល្បាញនៃគណបក្សប្រឆាំង បានថ្លែងសន្យានៅចំពោះមុខ បាតុកររាប់​ពាន់​នាក់ដែលមកស្វាគមន៍លោក ក្នុងព្រឹត្តការណ៍បាតុកម្មភ្លើងទៀននៅក្នុងប្រទេសកូរ៉េ​ខាង​ត្បូង ថា លោកពិតជាមកកម្ពុជា វិញ គឺដឹកនាំកម្លាំងប្រជាជនចាប់សម្ដេចហ៊ុនសែន។

ទំនងដោយសារសាររបស់លោកសមរង្ស៊ីដូចនេះ បានជាសម្ដេចច្រើនហៅ លោក​សមរង្ស៊ី​ថា មនុស្សចង្រៃ។​

ជាការរំលឹកឡើងវិញ លោកស្រីអ៊ុងសានសូជី គឺជាមិត្តភក្តិជាមួយលោកសមរង្ស៊ីក្នុងការតស៊ូដើម្បី ប្រជាធិបតេយ្យ។ កាលពីដើម​ឆ្នាំ២០​១៣ លោកសមរង្ស៊ីបានទៅប្រទេសភូមា ដើម្បីចូលរួមសង្កេត​ការណ៍​​​នៃការធ្វើសមាជរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដឹកនាំដោយ​លោកស្រីអ៊ុង​សាន​សូជី។ ក្នុងឱកាសនោះ លោកសមរង្ស៊ីបានទៅ ទទួលអាហាររួមមួយជាមួយ លោកស្រីសូជី។

មេដឹកនាំបក្សប្រឆាំងពីររូបនេះ សន្យាជាមួយគ្នាថា នឹងជួយធ្វើតំបន់សមាគមអាស៊ានមាន​ប្រជាធិ​បតេយ្យ​មួយរឹងមាំ។

លោកស្រី អ៊ុង សាងស៊ូជី បានឆ្លងកាត់ព្យុះភ្លៀងនយោបាយរាប់មិនអស់

                                                                                       ​លោកស្រី អុងសាន ស៊ូជី

 

លោកស្រីជាអ្នកទាមទារសេរីភាពដល់ពលរដ្ឋភូមា នៅក្រោមការគ្រប់គ្រងដ៏តឹងរឹងរបស់ពួកយោធា។ ហេតុដែលដឹកនាំរើបម្រះនឹងរបបសឹកយោធា បង្កឱ្យលោកស្រីត្រូវបានជាប់ឃុំនៅគេហដ្ឋានអស់រយៈពេល២១ឆ្នាំ ពី ១៩៨៩ រហូតដល់ឆ្នាំ២០១០។ ខណៈលោកស្រីជាប្រធានគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ បានយកឈ្នះសម្លេងឆ្នោតជាង៨០%ក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០១៥សភា។ ដំណើរចាកចេញអំពីការឃុំខ្លួន២០ឆ្នាំក្នុងផ្ទះ គឺវិលត្រឡប់មកជាន់ដែនដីខាងក្រៅនៃសេរីភាពខ្លួន និង ភាពជោគជ័យមួយក្នុងវិស័យនយោបាយ។

ក្នុងឆ្នាំ២០១៦ លោកស្រី បានក្លាយជារដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យប្រធានាធិបតីនៃកិច្ចការបរទេស ការអប់រំ។

ក្រោយមកលោកស្រីបានលាលែងពីតំណែងទាំងពីរនេះ ហើយលោកប្រធានាធិបតី Htin Kyaw បានតែងតាំងលោកស្រីជាទីប្រឹក្សារដ្ឋ ដែលមានលក្ខណៈស្រដៀងនឹងនាយករដ្ឋមន្ត្រី។

តែយ៉ាងនេះក្ដីក្នុងរយៈពេល៣ឆ្នាំក្រោយ ការដឹកនាំរបស់លោកស្រីរងការរិះគន់ពីសំណាក់អន្ដរជាតិចំពោះករណីហិង្សាលើជាតិសាសន៍រ៉ូហ៊ីនយ៉ា។ ករណីនេះ ក៏បានពាក់ព័ន្ធជាខ្លាំងលើបញ្ហាសិទ្ធិមនុស្សខណៈលោកស្រីមានពានរង្វាន់ណូបែលផ្នែកប្រជាធិបតេយ្យ។ កិត្តិយសរបស់លោកស្រីនៅពេលនេះ បានធ្លាក់ចុះបន្ដិច ហេតុបានក្លាយជាប្រធានបទថ្មីថាលោកស្រីមិនអាចសំអាងបានទៀតទេក្នុងការតាំងខ្លួនថាជាមេដឹកនាំអ្នកគោរពសិទ្ធិមនុស្ស។

តែយ៉ាងណា លោកស្រីមិនមានឈ្មោះនៅក្នុងបញ្ជីខ្មៅនៃការរំលោភសិទិ្ធមនុស្ស នៃសហគមន៍ រូហីងយ៉ានោះទេគឺបុគ្គលដែលមានឈ្មោះគឺពួកឧត្តមសេនីយ៍យោធាចំនួន៦រូប ដែលអា​មេរិក និងសហភាពអឺរ៉ុប អូស្ត្រាលី កាណាដា បិទទិដ្ឋាការមិនអោយពួកគេជាន់ទឹកដី របស់​​លោកសេរីឡើយ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកជាធុងសំរាមប្រទេសអភិវឌ្ឍន៍

ថ្មីៗនេះកម្ពុជាភ្ញាក់ផ្អើលនឹងការមកដល់នូវសំរាម[...]

ប្រសិទ្ធភាពនៃការអនុវត្តច្បាប់អាមេរិក បង្កក ឬ រឹបអូសទ្រព្យសម្បត្តិជនបរទេស

អាមេរិក ជាមហាអំណាចធំជាងគេនៅពេលនេះ គឺមានអំណាចទ[...]

អ្នកវិភាគចង់ឃើញកម្ពុជាកែប្រែជំហរទាន់ពេលវេលាកុំឱ្យច្បាប់ដាក់ទណ្ឌកម្មចូលជាធរមាន តែអ្នកនាំពាក្យថាមិនខ្វល់ឡើយ

ភ្នំពេញ៖ អ្នកវិភាគចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត