ភ្នំពេញ៖ អ្នកប្រវត្តិសាស្ត្រ សំបូរ ម៉ាណារ៉ា ដែលបានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី នៅថ្ងៃនេះ បាន ពន្យល់និងបកស្រាយជាច្រើន នូវការចោទសួរ អំពីកត្តាអ្វីខ្លះនាំឱ្យមានកំហុសប្រវត្តិសាស្ត្រហើយមេដឹកនាំកម្រិតណាជាអ្នកធ្វើឱ្យមានកំហុសប្រវត្តិសាស្ត្រ។
លោកសាស្ត្រាចារ្យ ពន្យល់ថា កំហុសប្រវត្តិសាស្ត្រ ពិតជាគេត្រូវស្ដីបន្ទោស លើមេដឹកនាំ កំពូលរបស់ប្រទេស ហើយក្រោយមកគឺ គេត្រូវស្ដីបន្ទោសទៀតទៅលើ អ្នកគាំទ្រ ឬគេហៅថា ជារចនាសម្ព័ន្ធ ថ្នាក់ក្រោម។
លោកបន្តថា មេដឹកនាំកំពូល ត្រូវមានសតិប្រាជ្ញាញាណខ្ពស់ ក្នុងការដឹកនាំប្រទេស ដោយធ្វើសេចក្ដីសម្រេចត្រូវមានការចូលរួម ជាមួយថ្នាក់ក្រោម គឺមេដឹកនាំនោះជៀសផុតពីការស្ដីបន្ទោសកំហុសប្រវត្តិសាស្ត្រ។
យ៉ាងណាក៏ដោយ លោកទទូចឱ្យអ្នកជំនាន់នេះ ត្រូវចេះវិភាគ អំពីរឿងរ៉ាវអតីតកាល ឱ្យបានម៉ត់ចត់ ថាតើកំហុសអ្វីខ្លះដែលមិនត្រូវអនុវត្តតាមហើយ អ្វីខ្លះត្រូវ ចាត់ទុកថា ជាមេរៀនល្អសម្រាប់ការដឹកនាំប្រទេស។
ដើម្បីជ្រាប ថែមទៀត សូមលោក អ្នកនាង មកតាមដានស្ដាប់បទសម្ភាសន៍ រវាង លោក លៀ ស៊ីណា និងអ្នកប្រវត្តិសាស្ត្រ សំបូរ ម៉ាណារ៉ា ដូចតទៅនេះ៖