loader

អ្នកនាំពាក្យ​បក្ស ​CPP​​ ស្វាគមន៍​ការ​បោះ​ឆ្នោត​នៅ​ម៉ា​ឡេ​ស៊ី​ដោយ​ចាត់ទុកជា​ឆន្ទៈ​របស់​ប្រជាជន​ប្រទេស​នោះ​

​ភ្នំពេញ​ ៖​ ការ​បោះ​ឆ្នោត​សភា​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​៩​ឧសភា​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​ចាត់​ទុក​ថា​ធ្វើ​ឡើង​ ដោយ​ត្រឹមត្រូវ​សម​នឹង​ទទួលយក​បាន​។​ តែ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ បក្ស​ប្រឆាំង​ បាន​ឈ្នះ​បក្ស​កាន់​អំណាច​ BN​ របស់​នាយក​រដ្ឋមន្ត្រី​ណា​ជិ​ព​រ៉ា​ហ្ស៉ា​ក់​ ជា​លើក​ដំបូង​។​ ពិភពលោក​សាទរ​ នាយក​រដ្ឋមន្ត្រី​ថ្មី​លោក​មហា​ធា​មហាម៉ាត​។​ ចំណែក​ បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ វិញ​ ក៏​បាន​សាទរ​ ជ័យជម្នះ​របស់​ លោក​មហា​ធា​ដែរ​។​ ស្រប​ពេល​នេះ​ដែរ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កម្ពុជា​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដើម្បី​វាយតម្លៃ​ស្ថានការណ៍​បោះ​ឆ្នោត​នៅ​ម៉ា​ឡេ​ស៊ី​នេះ​ដែរ​។​

​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​ និង​មេដឹកនាំ​ថ្មី​ បាន​បញ្ចប់​ដោយ​បក្ស​ប្រឆាំង​របស់​ប្រទេស​នេះ​ ទទួល​ជ័យជម្នះ​ ។​ ទន្ទឹម​នឹង​នេះ​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ​ អង្គការ​ អន្ដរជាតិ​ វាយតម្លៃ​ថា​ ការ​បោះ​ឆ្នោត​នេះ​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ និង​ស្ថាប័ន​បោះ​ឆ្នោត​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

​បន្ទាប់​ពី​លោក​មហា​ធា​មហាម៉ាត​បាន​ស្បថ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ គេ​សង្កេត​ឃើញ​ ប្រទេស​ជា​ច្រើន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បន្តបន្ទាប់​គ្នា​ដោយ​ ចាត់​ទុក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ ឆ្លុះ​ប​ញ្ជាំ​ង​ពី​ឆន្ទៈ​របស់​ប្រជាជន​។​ ដោយឡែក​ កម្ពុជា​ ក៏​បាន​សាទរ​ការ​បោះ​ឆ្នោត​នេះ​ដែរ​។​ អ្នក​នាំពា​ក្ស​បក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ​ឥ​សាន្ត​បាន​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ក្នុង​នាម​លោក​ជា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ លោក​ក៏​សូម​ចូលរួម​ជាមួយ​ប្រទេស​ ដទៃ​ អបអរសាទរ​ឆន្ទៈ​របស់​ប្រជាជន​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ​ដែរ​។​

​ចំណែក​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កម្ពុជា​(​គ​ ជ​ ប​)​ ដែល​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ម៉ា​ឡេ​ស៊ី​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ធ្វើការ​វាយតម្លៃ​ ស្ថានការណ៍​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ​ដែរ​។​
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កម្ពុជា​បាន​ហៅ​ការ​បោះ​ឆ្នោត​សភា​នៅ​ម៉ា​ឡេ​ស៊ី​ សម​នឹង​ទទួលយក​បាន​ បើ​ទោះជា​ មិន​អាច​វាស់វែង​ថា​ត្រូវ​ស្តង់​កម្រិត​ណា​នោះ​ទេ​គឺ​អាស្រ័យ​លើ​ បទដ្ឋាន​ ច្បាប់​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ សម្រាប់​ គ​.​ ជ​.​ ប​ កម្ពុជា​ ថា​ ការ​បោះ​ឆ្នោត​សភា​ នៅ​ចុងខែ​កក្កដា​ ក៏​កម្ពុជា​ ត្រូវ​ ធ្វើ​អោយ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ល្អ​ប្រសើរ​ហើយ​មាន​អ្នក​សង្កេតការណ៍​ប្រទេស​ម៉ា​ឡេ​ស៊ី​ ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែរ​។​

​ទាក់ទិន​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ​ នាយក​ប្រតិបត្ដិ​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​មួយ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​ ស្ថានភាព​មិនជា​ល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ ពោល​គឺ​មាន​ទំនាស់​ នយោបាយ​ជា​ច្រើន​បាន​កើតឡើង​។​ ប៉ុន្ដែ​អ្នកនយោបាយ​ប្រទេស​នេះ​ បាន​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ នាំ​ឲ្យ​មាន​ឯកភាព​ជាតិ​។​

​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​ អង្គការ​ និក​ហ្វិ​ច​ ដែល​ជា​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​មួយ​នៅ​កម្ពុជា​ ចង់​ឲ្យ​អ្នកនយោបាយ​​នៅ​កម្ពុជា​ គួរ​យក​គំរូ​នៃ​ការ​ឯកភាព​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ មក​អនុវត្ដន៍​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​។​

​លោក​ សំ​ គ​ន្ធា​មី​ ៖«​មានការ​ប្រទូសរ៉ាយ​គ្នា​ខ្លះ​ដែរ​កាល​មុន​ដំណាក់កាល​បោះ​ឆ្នោត​។​ ប៉ុន្ដែ​គេ​ចេះ​រៀប​ ចេះ​រួបរួម​គ្នា​ ចេះ​និយាយ​គ្នា​ទៅ​ ដំណើរការ​ហ្នឹង​វារ​លូន​ទៅ​វិញ​ វា​អត់​មានការ​ប្ដឹង​តវ៉ា​ធ្វើ​បាតុកម្ម​អី​អ​ញ្ចឹ​ង​។​ យើង​ធ្លាប់​បាន​ធ្វើ​ម្ដង​ហើយ​វប្បធម៌​សន្ទនា​ហ្នឹង​ ដំណើរការ​បាន​រលូន​ហើយ​ ប៉ុន្ដែ​មិនជា​យ៉ាងម៉េច​បានជា​យើង​បោះ​ឆ្នោត​វប្បធម៌​សន្ទនា​ចោល​ បែរជា​មក​ប្រឈម​មុខ​ដាក់​គ្នា​ មិន​ព្រម​និយាយ​គ្នា​សោះ​អ​ញ្ចឹ​ង​។​ យើង​ចង់​ឲ្យ​បាន​ដូច​គេ​អ​ញ្ចឹ​ង​»​។​

​តែ​អ្វី​ដែល​ លោក​សំ​ គ​ន្ធា​មី​ បាន​លើក​ឡើង​ ហាក​មិន​ទទួល​បានការ​ស្វាគមន៍​ពី​មន្ត្រី​បក្ស​កា​នម់​អំណាច​នៅ​កម្ពុជា​នោះ​ទេ​។​ លោក​សុខ​ឥ​សាន្ត​ អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​ ចាត់​ទុក​ការ​យល់​ឃើញ​របស់​ មន្ត្រី​សង្គម​ស៊ី​វិល​រូប​នេះ​ថា​ មិន​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ទិដ្ឋភាព​ ច្បាប់​នៅ​កម្ពុជា​។​ លោក​ថា​ បក្ស​កាន់​អំណាច​តែង​ធ្វើ​អ្វីៗ​ដើម្បី​ផលប្រយោជន៍​ជាតិ​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ម៉ា​ឡេ​ស៊ី​ កាលពី​ថ្ងៃ​ទី​៩​ឧ​ភា​ ជ័យជម្នះ​បាន​ទៅ​លើ​បក្ស​ប្រឆាំង​រួបរួម​របស់​លោក​មហា​ធា​មហាម៉ាត​ និង​លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម​ ដោយ​បាន​១១៥​អាសនៈ​ នៃ​អាសនៈ​សរុប​ ២២២​ ។​ ចំណែក​បក្ស​កាន់​អំណាច​របស់​លោក​នាក​យក​រដ្ឋមន្ត្រី​ណា​ជីព​បាន​ ៧៩​អាសនៈ​ ដោយ​បាត់បង់​ អាសនៈ​ដែល​ខ្លួន​គ្រប់គ្រង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ចំនួន​ ៥៤​អាសនៈ​៕​

ព័ត៌មានទាក់ទង

អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក VAJPAYEE ទទួលមរណៈភាព

អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក VAJPAYEE ទទួលមរណៈភាព

ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨

ក្រុងញ៉ូវដេលី៖ អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក AT[...]

សម្តេចក្រុមព្រះសម្រេចបញ្ចប់តំណែងមន្រ្តីជាន់ខ្ពស់ ៤រូប

ភ្នំពេញ)៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះ[...]

ព្រះមហាក្សត្រតែងតាំង សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត