loader

អ្នកជំនាញBarry Desker ៖អាស៊ានជាអ្នករុញឱ្យមានការដកទ័ពវៀតណាមចេញពីកម្ពុជា

 

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៌ បង្កើតឡើងនៅឆ្នាំ ១៩៦៧ដោយប្រទេសចំនួន៥គឺសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ប៉ុន្តែអាស៊ានកើតពេលនោះ គឺជា អង្គការ មួយ ដើម្បីទប់ទល់សង្រ្គាមត្រជាក់ឬឥទ្ធិពលកុម្មុយនិស្តក្នុងតំបន់ ព្រោះប្រទេស៥នេះ ជារដ្ឋប្រជាធិបតេយ្យនិយម។

យ៉ាងណា បើតាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ម្នាក់គឺ Barry Deskerនៃ វិទ្យា សា្ថន កិច្ច ការ អន្តរជាតិនៅសិង្ហបុរី គឺអាស៊ាននេះហើយជាអ្នករុញអោយមាន សម្ពាធអន្តរជាតិដាក់លើ វៀតណាម ដក កងទ័ពនិងការកាន់កាប់ចេញពីកម្ពុជា។

សូមស្ដាប់ការប្រែសម្រួលដោយកញ្ញា ឆោមពៅនិកា ដូចតទៅ៖

សង្រ្គាមការទូតកម្ពុជា វៀតណាម ជាមួយសង្ហបុរីនៅពេលចុងក្រោយនេះ បាននាំ អោយអ្នក សារ ព័ត៌ មានទាំងក្នុងប្រទេស និងក្រៅប្រទេសចាប់អារម្មណ៍ឡើងវិញអំពីវត្តមានកងទ័ពវៀតណាម និង ការ គ្រប់គ្រងរបស់វៀតណាមនៅកម្ពុជាកាលពីទសវត្ស១៩៨០។ ដើមហេតុដំបូង គឺដោយសារនាយករដ្ឋមន្ត្រីសិង្ហបុរីលីស៊ានឡុងថ្លែងសុន្ទរកថានៅឯកិច្ចប្រចាំប្រចាំឆ្នាំ ស្ដីពី សន្តិសុខតំបន់កាលពីថ្ងៃអាទិត្យទី៩មីថុនា ឆ្នាំ២០១៩នេះ បានលើកឡើ់ងអំពី ប្រទេស វៀត ណាមលើកទ័ពចូលកម្ពុជានៅចុងឆ្នាំ១៩៧៨ ដែលលោកលីបានហៅថាជាការឈ្លានពាន កម្ពុជាពីសំណាក់ប្រទេសវៀតណាម។ ដោយសារពាក្យសំដីនេះ ធ្វើមេដឹកនាំខ្មែរច្រើន រូបប្រតិកម្ម ក្នុងនោះមានទាំងក្រសួងការបរទេសកម្ពុជានិង សម្ដេចហ៊ុនសែនផងដែរ។ សេចក្ដី ថ្លែងការណ៍របស់កម្ពុជាបានទាមទារឱ្យមេដឹកនាំសិង្ហបរី ទទួលស្គាល់គុណបំណាចវៀតណាម ដែលមកជួយរំដោះពលរដ្ឋកម្ពុជា ពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ចំណែក សម្ដេច ហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជា បានហៅទង្វើមេដឹកនាំសិង្ហបុរី ថាមានចិត្ត គាំទ្រ របបប៉ុលពល សម្លាប់ពលរដ្ឋច្រើនលាននាក់រស់ឡើងវិញ។ ស្របពេលនោះ ក្រសួងការ បរទេស វៀតណាមក៏បានចេញូសេចក្ដីថ្លែងការណ៍ទាមទារយុត្តិធម៌ពីលោកលីផងដែរ។ តែយ៉ាងណា ក្រសួងការបរទេស សិង្ហបុរីក៏បានព្យាយាមបកស្រាយដែរ តែមិនបានសុំទោស កម្ពុជានិងវៀតណាមឡើយ។ មកដល់ពេលនេះ ភាពរកាំចិត្តរបស់កម្ពុជានិង វៀតណាម ចំពោះ មេដឹកនាំសិង្ហបុរីហាក់នៅមាន ក្នុងចិត្តនៅឡើយថ្វិតបើរលកសង្រ្គាមការទូតថប់ថយក្ដី។

តើមេដឹកនាំ សិង្ហបុរីចាំបាច់ណាស់ឬបានជារំលឹករឿងនេះឡើងវិញ?

ជាការពិតស្ថានភាពតានតឹងរវាងមហាអំណាចពីរនៅក្នុងតំបន់ គឺអាមេរិកនិងចិនកំពុង កើត មាន ជាខ្លាំង។ កិច្ចប្រជុំសន្ដិសុខប្រចាំឆ្នាំនៃថ្នាក់រដ្ឋមន្ដ្រីការពារជាតិតំបន់ធ្វើឡើងនៅសិង្ហបុរីកាលពីសប្ដាហ៍មុនគឺជាការរំលឹកឡើងវិញពីការទាញប្រទេសមួយចំនួនក្នុងតំបន់ធ្លាក់ក្នុងសង្គ្រាមត្រជាក់។លោក លីស៊ានឡុង ក្នុងនាមជាម្ចាស់ផ្ទះបានរំលឹកមុនគេពីតំបន់អាស៊ានធ្លាក់ក្នុងសង្គ្រាមត្រជាក់កាលពីអាមេរិកនិងសហភាពសូវៀតមានជំលោះនឹងគ្នា។លោកលី ទំនងមើលទៅព្រួយបារម្ភជាខ្លាំងអំពីជំលោះអាមេរិកនិងចិននៅក្នុងតំបន់ក្នុងស្ថានភាពសព្វថ្ងៃនេះ។អ្វីដែលនាំឲ្យលោកលី ផ្ដើមលើករឿងវៀតណាមនាំទ័ពចូលកម្ពុជាដែលលោកហៅថាឈ្លានពាននោះគឺបន្ទាប់ពីរដ្ឋមន្ដ្រីការពារជាតិអាមេរិក និងរដ្ឋមន្ដ្រីការពារជាតិចិនប៉ះទង្គិចគ្នានៅឯកិច្ចប្រជុំនោះ។ប្រមុខការពារជាតិអាមេរិក បានប្រមានពីឥទ្ធិពលចិននៅក្នុងតំបន់ហើយបានប្រាប់ទៅប្រទេសក្នុងតំបន់កុំឲ្យធ្លាក់ក្នុងល្បែងរបស់ចិនដែលពង្រីកសក្ដានុពលយោធានៅក្នុងតំបន់។ចំណែកឯរដ្ឋមន្ដ្រីការពារជាតិចិនសម្ដែងកំហឹងខ្លាំងណាស់ប្រឆាំងអាមេរិកដោយគំរាមថាបើសង្គ្រាមអាមេរិកចិនផ្ទុះឡើងគឺពិតជាធ្ងន់ធ្ងរណាស់។ក្នុងហេតុផលនេះហើយមើលទៅដែលនាយករដ្ឋមន្ដ្រីសិង្ហបុរីលើកឡើងអំពីគុណតំលៃអាស៊ានកាលពីពិភពលោកផ្ទុះសង្គ្រាមត្រជាក់។លោកបានភ្ជាប់ឃ្លាមួយថាអាស៊ានខិតខំខ្លាំងណាស់ជួយបញ្ចប់សង្គ្រាមត្រជាក់នៅក្នុងតំបន់ហើយពេលនោះថៃជារណសិរ្យជួរមុខ ដែលទប់ទល់កងទ័ពវៀតណាមនៃប្រទេសសង្គមនិយមមួយនេះដោយបានជោគជ័យ។លោកថាវៀតណាមលើកទ័ពចូលឈ្លានពានហើយដាក់នឹមត្រួតត្រាលើកម្ពុជាទៀតផង។លោកបញ្ជាក់ទៀតថាអាស៊ានកាលនោះមាន៥ប្រទេសប៉ុណ្ណោះបានដើរតួនាទីសំខាន់ខ្លាំងណាស់ទប់ទល់ ឲ្យជួយបញ្ចប់សង្គ្រាមត្រជាក់ក្នុងតំបន់ទៀតផង។លោកក៏បានលើកឡើងពីការដកកងទ័ពវៀតណាមចេញពីកម្ពុជាហើយធ្វើឲ្យកម្ពុជាមានអធិបតេយ្យជាតិឡើងវិញ។យ៉ាងណាក៏ដោយអត្ថបទបរិយាមួយមួយរបស់គេហទំព័រ cgtn.com បានស្រង់សំដីអ្នកវិទ្យាសាស្ដ្រនយោបាយម្នាក់គឺ Barry Desker នៃវិទ្យាស្ថានសិក្សាអន្ដរជាតិសិង្ហបុរីនិយាយអំពីគុណ តំលៃអាស៊ាន ជំរុញ ឲ្យ អង្គការសហប្រជាជាតិគៀបសង្កត់វៀតណាមដកទ័ពចេញពីកម្ពុជានៅឆ្នាំ1989។គេហទំព័រនេះ បានចុះផ្សាយទៀតថារដ្ឋមន្ដ្រីការបរទេសថៃនៅគ្រានោះគឺលោក Thanat Khoman ជា អ្នក ស្ថាបនិកអាស៊ាន បាន លើកឡើងពីការដាក់នឹមត្រួតត្រារបស់វៀតណាមនៅកម្ពុជាហើយ ក៏ទាញឲ្យមានការ ចាប់ អារម្មណ៍ពីសហគមន៍អន្ដរជាតិជាពិសេសនៅពេលដែលលោកបាន ថ្លែងករណី វៀត ណាម នៅឯអង្គការសហប្រជាជាតិ។លោក Khoman ចាត់ទុកវៀតណាមជាគូប្រជែងខ្លាំងណាស់ ក្នុងតំបន់ដែលអាស៊ានត្រូវរួមគ្នា ទប់ទល់។

អ្នកវិទ្យាស្ត្រ នយោបាយ Barry Desker បានរំលឹកថានៅក្នុងខែធ្នូឆ្នាំ១៩៧៨  អាស៊ាន ចាប់ ផ្ដើម ប្រឈម ខ្លាំងណាស់នៅពេល វៀត ណាមចូលឈ្លានពាននិ ងដាក់នឹមត្រួតត្រា លើក ម្ពុជា។

Desker បានបន្ថែមទៀតថា អាស៊ានបានបំភ្លឺរឿងវៀតណាមនាំទ័ពលុកលុយកម្ពុជានៅឯអង្គការសហប្រជាជាតិ ហើយ ថាអាស៊ានបាន ដាក់សំណើឱ្យវៀតណាមដកទ័ពចេញពីកម្ពុជា។ ដូចសារមានការចាប់អារម្មណ៍ សហគមអន្តរជាតិ បានទទួលស្គាល់អាស៊ាន មានឥទ្ធិពលក្នុងតំបន់និងពិភពលោក។ Desker បានបញ្ជាក់ថាទីបផុតអាស៊ានពិតជារួមចំណែកក្នុងការបញ្ជប់សង្រ្គាមត្រជាក់ ហើយកម្ពុជា ក៏បានបញ្ចប់សង្រ្គាមស៊ីវិលដែរ។

យ៉ាងណា ភាគី តំណាងដោយរដ្ឋកម្ពុជា ដែលមានសម្ដេចហ៊ុនសែនជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស គឺជាភាគីមួយដែរនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា១៩៩១។

ថ្នាក់ដឹកនាំរដ្ឋកម្ពុជា តែងតែអះអាងថា វៀតណាមបានសម្រេចដកកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនចេញពីកម្ពុជានៅឆ្នាំ១៩៨៩ ដោយឯកតោភាគីគឺពុំមានការគាបសង្គតពីអន្តរជាតិឡើយ៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

 ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទមួយទឹកបង្ហាញបទពិសោធន៍ការងារដោយមិនពឹងកម្លាំងស្វាមីទាំងស្រុង​

ស្ត្រីជាម្ចាស់ហាងលក់ទូរស័ព្ទមួយរូបក្នុងស្រុកម[...]

ស្ត្រីមេផ្ទះឆ្លៀតពេលទំនេរធ្វើការស្ម័គ្រចិត្តជួយសង្គមទោះមិនទទួលបានកម្រៃ

ទំនេរពីកិច្ចការផ្ទះស្ត្រីមេផ្ទះវ័យក្មេងមួយរូប[...]

Facebook សម្ដេច ហ៊ុន សែន៖នាយករដ្ឋមន្ត្រីហុង គ្រី គាំទ្រកម្ពុជាតស៊ូដើម្បីEBA

ទំព័រហ្វេសបុករបស់ សម្ដេចហ៊ុនសែនបានចុះផ្សាយថាល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត