loader

អ្នកជំនាញ​សេដ្ឋកិច្ច​៖​ ការ​បញ្ចុះ​ការ​ប្រាក់​កម្ចី​ នឹង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​

​ភ្នំពេញ​ ៖​ ធនាគារជាតិ​ កាលពី​ថ្ងៃ​១៣​ មីនា​ម្សិលមិញ​ បាន​ដាក់​កំហិត​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ កម្រិត​អត្រា​ការ​ប្រាក់​កម្ចី​នៅ​ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ​។​ ធនាគារជាតិ​ពន្យល់​ថា​ការ​ដាក់​កំហិត​នេះ​ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ការពារ​អតិថិជន​ចំពោះ​ការ​យក ការប្រាក់​ខ្ពស់​ កាត់​បន្ថយ​បំណុល​វ័​ណ្ណ​ក​ របស់​ក្រុម​ប្រជាពលរដ្ឋ​ជាដើម​។​

​វិធានការ​នេះ​នឹង​ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​ ១​ ខែមេសា ​តទៅ​។​

102 លោក ឃឹម ចិន្ត្រា ប្រធានផ្នែកទីផ្សារនៃអង្គការបន្ទាយព្រាប(ស្តាំ)កំពុងផ្តល់សម្ភាសន៍ដល់វិទ្យុស្រ្តី
102 លោក ឃឹម ចិន្ត្រា ប្រធានផ្នែកទីផ្សារនៃអង្គការបន្ទាយព្រាប(ស្តាំ)កំពុងផ្តល់សម្ភាសន៍ដល់វិទ្យុស្រ្តី
នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​ធនាគារជាតិ​កម្ពុជា​ បាន​ធ្វើ​អន្តរាគមន៍​ ចំពោះ​ការ​កំណត់​អា​ត្រា​ការ​ប្រាក់​កម្ចី​នៅ​កម្ពុជា​ដូច្នេះ​ ស្រប​ពេល​ដែល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​យកការប្រាក់​ខ្ពស់​រហូត​ដល់​២០​ទៅ​៣០​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កញ្ញា​ ឆេ​ង​ ណា​តា​ ពី​វិទ្យុ​ស្ត្រី​ FM​ 102​ លោក​ ឃឹម​ ចិ​ន្ត្រា​ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​អង្គការ​បន្ទាយ​ព្រាប​បាន​លើក​ឡើង​ថា​ នេះ​ គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រី​នៅ​តាម​តំបន់​ជនបទ​ដែល​ភាគច្រើន​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​

តទៅ​នេះ​ សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​រវាង​ កញ្ញា​ ឆេ​ង​ ណា​តា​ និង​លោក​ ឃឹម​ ចិ​ន្ត្រា​ ប្រធាន​ផ្នែក​ទីផ្សារ​ នៃ​អង្គការ​បន្ទាយ​ព្រាប​ដូច​តទៅ​៖

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការ Actionaid ៖ យុទ្ធនាការ មួយសែនកោងកាងដាំដើមកោងកាងបន្តនិរន្តភាពឆ្នេរសមុទ្រ

កំពត៖ អង្គការ Actionaid បានរៀបចំយុទ្ធនាការមួយ[...]

មគ្គុទេសទេសចរណ៍ខ្មែរបារម្ភអំពីគោលនយោបាយទេសចរណ៍ ChinaReady ថាអាចថយចុះទេសចរណ៍អឺរ៉ុប

ថ្មីៗនេះខេត្តសៀមរាបមានព័ត៌មានលេចឡើងអំពីក្រុមហ[...]

ជំងឺប៉េស្តជ្រូក៖អ្នកលក់សាច់មាន់ គោ កើបលុយ ខណៈអ្នកទទួលទានមិនទាន់ហ៊ានបរិភោគសាច់ជ្រូក

​(ភ្នំពេញ)៖ សាច់ជ្រូក គឺជាសាច់សត្វមួយប្រភេទ ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត