loader

អ្នកការទូតបន្តជួបលោក កឹម សុខា -អ្នកវិភាគគិតថាមានចំណុចពីរនេះនៃជំនួបនោះ

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា នេះ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី អ៉ីវ៉ា ង្វៀនប៉ិញ ចូលជួបសួរសុខទុក្ខនិងពិភាក្សាលើការងារមួយចំនួនដែលអ្នកវិភាគមើលឃើញពីចំនុចនៃជំនួបនេះ។

លោក មុត ចន្ថា មន្ត្រីជំនិតនឹងលោក កឹម សុខា បានបញ្ជាក់លើ Facebookរបស់លោក ថា ក្នុងជំនួបនេះគឺក្រៅតែពីការសាកសួរសុខទុក្ខ លោក កឹម សុខា  គឺលោកស្រីឯកអគ្គរដ្ឋទូតបារាំងក៏ បានពិភាក្សាគ្នាអំពីបញ្ហាសង្គម និងសេដ្ឋកិច្ចក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាអំពីស្ថានភាពនាពេលអនាគត។

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមថា ក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូតបានកត់សម្គាល់អំពីជំនួបរវាងលោក កឹម សុខា និងសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ។ តាមលោក មុត ចន្ថា គឺលោកស្រីឯកអគ្គរដ្ឋទូតបារាំងបានចាត់ទុកជំនួបនេះ ជាជំហានល្អមួយ។

កាលពីថ្ងៃទី១១ ខែឧសភា លោក កឹម សុខា ក៏បានទទួលជួបការសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

ជំនួបជាបន្តបន្ទាប់រវាងលោក កឹម សុខា ជាមួយតំណាងប្រទេស នៅតំបន់អឺរ៉ុប បានធ្វើឡើងបន្ទាប់ពីមានជំនួបរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា រយៈពេលប្រមាណជា ៥០នាទី កាលពីថ្ងៃទី០៥ ខែឧសភា ក្នុងពេលលោក កឹម សុខា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ មាតាក្មេករបស់សម្តេចនាយករដ្ឋមន្ត្រី។

ប៉ុន្តែអ្នកវិភាគកត់សំគាល់ថា កាលដែល អ្នកការទូតលោកស្រីមកជួប លោកកឹមសុខា គឺប៉ុន្មាន ថ្ងៃ បន្ទាប់ពី ប្រធានអតីតគណបក្សសង្គ្រោះជាតិបានទៅជួបសម្ដេចហ៊ុន​សែន គឺអាចមាន ២ចំណុច គឺទីមួយ អ្នកការទូត ចង់ស្វែករការពិត ពីលោកកឹមសុខា ដែលបានជួបពិភាក្សា​ជា​មួយ​សម្ដេចនាយករដ្ឋមន្ត្រីនិងទីពីរ អ្នកការទូត ចង់ដឹងពីជំហររបស់លោកកឹសុខា ដែល​ជាដៃគូ ពង្រឹងប្រជាធិបតេយ្យជាមួយនឹងលោកសមសរង្ស៊ី ដែល អតីតប្រធាន​របស់​លោក​កឹមសុខា។

​ប្រធាននៃអតីត​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា ​កាលពី​រាត្រី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះ​របស់​លោក ​ស្ថិត​ក្នុង​ខណ្ឌទួលគោក។

ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង ក៏​ចំ​ពេល​គណបក្ស​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​ទៅ​នឹង​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់អំណាចក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ កាលពី​ឆ្នាំ២០១៧ ហើយចំពេល លោកកឹមសុខា និងលោកសមរ​ង្ស៊ី មានការសាមគ្គីភាពនិងស្មោះត្រង់នឹងគ្នា ជាខ្លាំង ក្នុងគោលបំណង ពង្រឹងយុត្តិធម៌សង្គមនិងប្រជាធុបតេយ្យ។

សូមរំលឹកថា អ្នកការទូតលោកសេរី ជាច្រើន ក៏បានមកជួបលោកកឹមសុខា បន្ទាប់ពី​លោក​កឹម​សុខា ​ត្រូវបានដាក់អោយស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ និងអនុញ្ញាតិអោយលោក​ដើរបាន​មួយ​ចំនួន នៅ​ក្នុង​ប្រទេស កម្ពុជា។ តែយ៉ាងណា លោកកឹមសុខា កំពុងឆ្លងកាត់ការជំនុំជម្រះក្ដី ក្នុង​សំនុំរឿង សន្តិដិ្ឋភាព ឬក្បត់ជាតិ ឃុបឃិតជាមួយ​នឹងបរទេស ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ មានការរំពឹងថា ក្រោយសាលក្រម ហើយគឺលោកកឹមសុខា នឹងទទួលបានការប្រទានការ​លើក​​លែងទោស ជាថ្មីម្ដងទៀត ពីព្រះមហាក្សត្រ តាមរយៈសំណើរបស់ សម្ដេច​នាយក​រដ្ឋ​មន្ត្រី។

អ្នកវិភាគមើលឃើញថា ក្រោយពីទទួលបានការលើកលែងទោស​ហើយគឺមិនប្រាកដថា លោក​កឹមសុខា​អាចទៅជួបលោកសមរង្ស៊ីនៅក្រៅប្រទេសបានតាម​ការចង់បានរបស់​លោកសមរង្ស៊ីបានទេដែលអ្នកវិភាគព្រមានពីការបែកបាក់ដៃគូរវាងអ្នកនយោបាយទាំងពីរ៕

ដោយ៖ពៅនិកា

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោកស្រី មូរ សុខហួរ នៅតែបន្តស្វះស្វែងរកមធ្យោបាយវិលចូលមកកាន់កម្ពុជាវិញដើម្បីមកតតាំងក្ដីនៅតុលាការ

អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅតែបន្តស្វ[...]

រដ្ឋាភិបាលកម្ពុជាចេញការណែនាំ១២ចំណុចដើម្បីធ្វើឱ្យការអប់រំកាន់តែល្អប្រសើរសម្រាប់ឆ្នាំ២០២០-២០២១

បវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១[...]

អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០ គឺជាថ្ងៃនៃការ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x