loader

អង្គការAIM​៖អំពើជួញដូរស្ត្រីឆ្នាំ ២០១៧ ទប់ស្កាត់បានល្អដោយសារកិច្ចសហការពីសមត្ថកិច្ច

ភ្នំពេញ៖ លោកស្រី ខេង ស៊ីសារ៉ាត់ នាយករងនៃអង្គការមេត្រីអន្តរជាតិAIM បានឱ្យដឹងថា អង្គការមេត្រីអន្ដរជាតិ បានជួយ សង្រ្គោះស្រ្ដីដែលងាយរងគ្រោះ និងរងគ្រោះដោយសារអំពើជួញដូរនៅឆ្នាំ ២០១៧ មានប្រសើរជាងឆ្នាំ២០១៦ ដោយសារមានកិច្ចសហប្រតិបត្តិការល្អជាមួយននឹងសមត្ថកិច្ច។

ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីកាលពីថ្ងៃទី ៤មករា លោកស្រី ខេង ស៊ីសារ៉ាត់ បាននិយាយថា ដោយសារកិច្ចសហការល្អបាននាំឱ្យមានការទប់ស្កាត់ករណីជួញដូរស្ត្រីបានច្រើនជាងបណ្ដាឆ្នាំមុនៗ។

 

លោកស្រី ខេង ស៊ីសារ៉ាត់ ៖«សម្រាប់អង្គការមេត្រីអន្ដរជាតិ យើងទទួលបាន ៤១៦ករណី បើប្រៀបធៀបឆ្នាំ២០១៦ ដែលចំនួនតួលេខនេះ ​គឺកើនឡើង គឺដោយសារតែយើងមានសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ ហើយយើងចុះជួយធ្វើការងារនេះបានច្រើនជាងមុន»។

នាយិការងប្រចាំប្រទេសនៃអង្គការមេត្រីអន្ដរជាតិ AIM បញ្ជាក់ថា នៅឆ្នាំ ២០១៦ មាន ​៣២៨ ករណី។ តាមតួលេខនេះ ស្រ្ដីដែលងាយរងគ្រោះ និងរងគ្រោះនៅក្នុងអំពើជួញដូរនៅតែបន្ដកើតមាន ។

នៅក្នុងសេចក្ដីព្រាងរបាយការណ៍បូក​សរុប​សកម្មភាព និង​លទ្ធផល​ការងារ​បង្ការទប់ស្កាត់និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ រយៈពេល ១០ គឺឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃបានបង្ហាញថា ស្ថានភាពនៃការជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ មានការ

បង្ក្រាបបានច្រើនគួរឲ្យកត់សម្គាល់ ។ តែយ៉ាងណានៅក្នុងរបាយការណ៍នេះក៏បានបង្ហាញថា  ស្ត្រីនៅតែប្រឈមនឹងការជួញដូរ និងរងអំពើអាជីវកម្មផ្លូវភេទ។តែបែបនេះក្ដីអ្នកធ្វើការផ្នែកស្រ្តីយល់ឃើញថា ការប្រឈមមុខរបស់ស្រ្តីនៅក្នុងបញ្ហានេះ បណ្តាលមកពីកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល៕ 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

បទសម្ភាស៖ តើស្រ្ដីនៅពេលអំឡុងពេលពរពោះ និងពេលជិតសម្រាលកូន ត្រូវប្រុងប្រយ័ត្តដូចម្ដេចខ្លះ?

កញ្ញា ហ៊ុយ ស្រីពៅ វេជ្ជបណ្ឌិតឯកទេសទូទៅ នៃមន្ទ[...]

  បទសម្ភាស៖ អ្នកស្រីសួសសុម៉ាលីបង្ហាញអំពីសមត្ថភាពស្រ្ដីក្នុងជំនាញដោះមីននៅកម្ពុជា

ភ្នំពេញ៖ អ្នកស្រី សួស សុម៉ាលី ពីបុគ្គលិកដោះមី[...]

ករណី​ស្មុំ​កូន​៖​ឪពុក​ម្តាយ​ស្វែងរក​ជួប​មុខ​កូន​បន្ទាប់​ពី​បែក​គ្នា​ជិត​២០​ឆ្នាំ​​

យ៉ាងតិច​ឪពុក​ម្តាយ​ប្រាំ​គ្រួ​សារបាន​មក​ស្វះស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត