en     km
en     km

ស្វាគមន៍​មកកាន់ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាផ្សព្វផ្សាយនូវព័ត៌មានពិត មិនលម្អៀង ព្រមទាំងសារអប់រំ និងការលើកកម្ពស់ការយល់ដឹងទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

គេហទំព័រអង្គការមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ព័ត៌មានពិត មិនលម្អៀង មានក្រមសីលធម៌ និងប្រកបដោយវិជ្ជាជីវៈ។

WMC

អំពីយើង

មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ធ្វើ​ការងារ​ផ្សព្វផ្សាយ​មិន​រក​ប្រាក់​កម្រៃ​ផ្នែក​ព័ត៌មាន​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ដ្រី​ចំនួន​ ៥​ រូប​ ក្នុង​ឆ្នាំ​ ១៩៩៥​ ។​
​រហូត​មក​ដល់​ពេល​នេះ​ ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ បាន​និង​កំពុង​ផលិត​ ព្រមទាំង​ផ្សព្វផ្សាយ​នូវ​កម្មវិធី​វិទ្យុ​ ទូរទស្សន៍​ ហើយនឹង​វី​ដេ​អូ​ថ្មី​ប្លែកៗ​ជា​ច្រើន​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​ គំនិត​ឆ្នៃ​ប្រឌិត​។​ សមិទ្ធិ​ផល​ទាំងនេះ​ ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​អប់រំ​ប្រពល​រដ្ឋ​កម្ពុជា​ ជា​ពិសេស​ស្ដ្រី​ និង​យុវជន​ អំពី​បញ្ហា​ជា​ច្រើន​រួម​មាន​៖​ សមភាព​យេ​ន​ឌ័​រ​ ការ​លើកកម្ពស់​និង​ការ​ការពារ​សិទ្ធិ​របស់​ស្ដ្រី​ ការ​អភិវឌ្ឍ​តាម​លទ្ធិប្រជាធិបតេយ្យ​ អភិបាលកិច្ច​ តម្លាភាព​ គណនេយ្យ​ភាព​សង្គម​ និង​ច្បាប់​ ជាដើម​។​
​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ មិន​ត្រឹមតែ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ មិន​លម្អៀង​ ព្រមទាំង​សារ​អប់រំ​ និង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ទាក់ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​នោះ​ទេ​ ប៉ុន្តែ​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​ទាំងនេះ​ ក៏​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ប្រកបដោយ​វិជ្ជាជីវៈ​ មាន​ដូច​ជា​ គេហទំព័រ​ យូ​ធ្យូ​ប​ ហ្វេ​ស​ប៊ុ​ក​ ជាដើម​៕

ទស្សនៈវិស័យ

“ធ្វើឲ្យមានសមភាពយេនឌ័រនៅកម្ពុជា”

បេសកកម្ម

“ប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ ជាមធ្យោបាយ ដើម្បីលើកកំពស់សិទ្ឋស្ត្រី និង ធានា​បាន សមភាព​យេនឌ័រ ដោយសង្កត់​ធ្ងន់​ទៅ​លើ បញ្ហាសង្គម ដែលទក់ទងនឹងស្ត្រី”

Imprint

This website is supported by the German Federal Ministry for Economic Cooperation and Development (BMZ) by way of DW Akademie. DW Akademie does not accept any responsibility or liability for the accuracy, content, completeness, legality or reliability of the contents of this website.