en     km
en     km

អា​មេ​រិ​ក​ចង់ឱ្យ​កូរ៉េ​ខាងត្បូង​ចាប់ខ្លួន​បងប្រុស​ លោក​ បាន​ គី​មូ​ន​

Share

​ញូ​វ​យ៉​ក​ ៖​ ព្រះរាជអាជ្ញា​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ស្នើ​ឱ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​ តាម​ចាប់ខ្លួន​បងប្រុស​របស់​អតីត​អគ្គលេខាធិការ​អង្គការសហប្រ ជាជាតិ​ លោក​ បាន​ គី​មូ​ន​ ដែល​ជាប់ចោទ​ពី​បទ​សូកប៉ាន់​ ប្រព្រឹត្ត​ទៅ​ក្នុង​ទី​ក​ក្រុង​ញូ​វ​យ៉​ក​។​ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​មន្ត្រី​មួយ​រូប​កាលពី​ថ្ងៃ​សុក្រ​ ទី​២០​ ខែមករា​ ។​

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ។រូបភាពពី Reuters
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ។រូបភាពពី Reuters
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ។រូបភាពពី Reuters[/caption]

​លោក​ បាន​ គី​សាង​(Ban​ Ki​ Sang)​ បងប្រុស​លោក​ បាន​ គី​មូ​ន​ គឺ​ ជានា​យក​ប្រតិបត្តិ​ជាន់ខ្ពស់​នៅ​ក្នុង​ក្រុមហ៊ុន​សំណង់​មួយ​របស់​កូរ៉េ​ខាងត្បូង​ និង​កូនប្រុស​របស់​លោក​ គឺ​លោក​ ចូ​វ​ ហ៊ុន​បាន​(Joo​ Hyun​ Bahn)​ ដែល​ជា​ឈ្មួញកណ្តាល​ផ្នែក​អចលនទ្រព្យ​នៅ​តំបន់​ Manhattan​ ត្រូវ​បាន​ចោទ ប្រកាន់​កាលពី​ថ្ងៃ​ទី​១០​ មក​រា​ ថា​ បាន​ប៉ុនប៉ង​លក់​អគារ​មួយ​ក្នុង​ទីក្រុង​ហាណូយ​ ក្នុង​ទឹកប្រាក់​ ៨០០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​

​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អំពើ​ពុក​រលួយ​ ការ​លាង​លុយ​កង្វក់​ និង​គំនិត​ក្បត់​។​

ក្នុងអំឡុងពេល​សវនាការ​តុលាការ​មួយ​ក្នុង​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ New​ York​ កាលពី​ថ្ងៃ​សុក្រ​ទី​២០​មក​រា​ ម្សិលមិញ​ ជំនួយការ​មេធាវី​អា​មេ​រិ​កបាន​និយាយ​ថា​ សំណើ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ចាប់ខ្លួន​លោក​ បាន​ គី​សាង​។​

ព្រះរាជអាជ្ញា​បាន​ប្រាប់​តុលាការ​ថា​ ជនសង្ស័យ​ដែល​ជានា​យក​ប្រតិបត្តិ​នៃ​សហគ្រាស​ Keangnam​ ដែល​ជា​ក្រុមហ៊ុន​សំណង់​មួយ​របស់​កូរ៉េ​ខាងត្បូង​មួយ​ គឺ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ​៕
​ប្រភព​ ៖​ CNA​

Share

Image Not Found
Image

ព័ត៌មានទាក់ទង