loader

អាមេរិក អង់គ្លេស អូស្រ្ដាលីចង់ បញ្ចូនក្រុមអ្នកជំនាញទៅស៊ើបអង្កេតកូវីដនៅចិន

យ៉ាងហោចណាស់មានប្រទេសធំៗចំនួនបីក្នុងពិភពលោករួមមាន អាមេរិក​អង់គ្លេស និង អូស្រ្ដាលីនៅតែចចេសមិនទទួលយកចម្លើយពីចិននិងWHOថាមេរោគកូរ៉ូណាមាន ប្រភពមកពីផ្សារបន្លែគ្រឿងសមុទ្រនៅក្រុងអ៊ូហាន។ប្រទេសទាំងបីនេះបានអំពាវនាវនិងជម្នះចង់ទៅស៊ើបអង្កេតរកប្រភពនិងការឆ្លងមេរោគនេះនៅតំបន់ផ្ទុះដំបូង ខណៈប្រទេសរបស់ពួកគេកំពុងរងគ្រោះយ៉ាងដំណំបាត់បង់ ជីវិតមនុស្សច្រើននាក់ដោយសារតែកូវីដ។

ប្រមុខដឹកនាំកំពូលសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាអាមេរិកមានបំណងបញ្ចូនក្រុមអ្នកជំនាញមួយទៅកាន់ចិនក្នុងការស៊ើបអង្កេតរកការរាលដាលមេរោគកូរ៉ូណា។បើតាមAPចុះផ្សាយនៅថ្ងៃទី២០មេសានេះត្រាំបានសម្ដែងការខកចិត្តមួយដង ជាពិរដងជំវិញករណីចិនគ្រប់គ្រងជំងឺកូវីដ១៩មិនបានសហការនឹងក្រុងវ៉ាស៊ីនតុនប្រកបដោយតម្លាភាព។ជាថ្មីម្ដងទៀតត្រាំនិយាយពីគម្រោងការណ៍ទៅស៊ើបអង្កេតនេះគឺបន្ទាប់ពីម្សិលមិញលោកបានព្រមានពីផលវិបាកបើសិនណារកឃើញថាចិនត្រូវទទួលខុសត្រូវលើចេតនារស់ខ្លួនណាមួយករណីកូវីដ១៩ដែលពេលនេះពិភពលោកទាំងមូលគឺដល់ទៅជាង១៦ម៉ឺននាក់ទៅហើយក្នុងនោះ ពលរដ្ឋអាមេរិកកាំងស្លាប់ប្រមាណជាង៤ម៉ឺននាក់ហើយ។បន្ទាប់ពីលោកត្រាំសម្ដេងការមិនពេញចិត្តនឹងប្រទេសចិនដែលជាប្រភពផ្ដើមនៃជំងឺ រាតត្បាតនៅចុងខែធ្នូនាទីក្រុង Wuhan ។

លោកដូណាល់ត្រាំបានប្រាប់អ្នកយកព័ត៌មានថាអាមេរិកបានស្នើចិនចូលជួយតែអាមេរិកមិនទទួលបាលនការអញ្ជើញនោះទេដោយលោកថាកាលណោះលោកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងចិនជាដំណាក់កាលទៅហើយ។

ឥលូវនេះសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតមួយថាតើវីរុសដែលសម្លាប់មនុស្ស បានរត់គេចខ្លួនពីវិទ្យាស្ថានជីវសាស្រ្ដអ៊ូហានពិតឬយ៉ាងណា។ការបើកការស៊ើបអង្កេតនេះទៀតសោតបើតាម Sky News ចក្រភពអង់គ្លេសបានចូលរួម ជាមួយសហរដ្ឋអាមេរិក និងសហគមន៍ស៊ើបការណ៍សម្ងាត់ដទៃទៀត ក្នុងការរកមើលលទ្ធភាពទាំងអស់ ដោយគិតថាចិនបានបង្កើតនិងបំផ្ទុះមេរោគនេះ ទោះចិនថាមេរោគនេះឆ្លងពីប្រជៀវនៃផ្សារបន្លែគ្រឿងសមុទ្រនៅក្រុងអ៊ូហានក៏ដោយក្ដី។ករណីនេះដែរសម្ព័ន្ធមិត្តអាមេរិកមួយរូបទៀតគឺអូស្រ្ដាលី តាមរយៈរដ្ឋមន្រ្ដី ការបរទេសប្រទេសនេះលោកស្រី Marise Payne បានអំពាវនាវឱ្យសកលលោក ទាំងមូលឱ្យបើកការស៊ើបអង្កេតឱ្យឃើញពីប្រភពនៃមេរោគកូរ៉ូណាពោលគឺជាការស៊ើបអង្កេតឯករាជ្យដោយមានការចូលរួមច្រើនប្រទេស។នេះបើតាមបទសម្ភាសលោកស្រីនឹងABC News។តែនៅពេលដែលសួរថាតើគួរពិនិត្យករណីWHOឬទេលោកស្រីបាន សម្ដេងការព្រួយបារម្ភស្រដៀងនឹងអាមេរិកដែរ។បច្ចុប្បន្ននេះកូវីដនៅអូស្រ្ដាលី ស្ថិតក្នុងតួលេខតិចបំផុត បើធៀបនឹងប្រទេសជឿនលឿនដទៃគឺស្លាប់៧១ នាក់ឆ្លងជាង៦ពាន់នាក់ឯអ្នកជាសះស្បើយគឹជាង៧០ភាគរយឯណោះ តែអង់គ្លេសវិញមនុស្សជាង១៦០០០នាក់ស្លាប់ ឆ្លងជាង១២ម៉ឺននាក់ទៅហើយ។ស្របពេលដែលចិនមានអ្នកស្លាប់ជិត៥ពាន់នាក់ឆ្លងជាង៨ម៉ឹននាក់។

ត្បិតប្រធានមន្ទីរពិសោធន៍ជីវសាស្រ្ដនៅក្រុងអ៊ូហានបានជម្រាបថាមិនមានបុគ្គលិកណាម្នាក់របស់ខ្លួនកើតជំងឺកូវីដនេះនៅទេ។Sky News ទទួលបានសេចក្ដីរាយការណ៍ថាមានអ្នកហាត់ការនៅទីនោះ ម្នាក់បានឆ្លងមេរោគ នេះដែលត្រូវបានមន្ទីរពិសោធន៍នេះបំបិទព័ត៌មានដើម្បីមិនចង់ ឱ្យភាពចម្រូងចម្រាស់រាលដាលមកក្នុងមហាជនខាងក្រៅ។
 ជាងនេះទៅទៀតការស៊ើបអង្កេតបឋមរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានបង្ហាញថាមន្រ្តីស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិនធ្លាប់បានលើកឡើងពីការព្រួយបារម្ភអំពីនីតិវិធីសុវត្ថិភាពដូចជាមិនគួរឱ្យទុកចិត្តបាននៅក្នុងបន្ទប់ពិសោធន៍នោះតាំងពីឆ្នាំ ២០១៨ ។
 របាយការណ៍ពីស្ថានទូតនៅពេលនេះបានអះអាងថាក្នុងអំឡុងពេលមានអន្តរកម្មជាមួយអ្នកវិទ្យាសាស្ត្រនៅឯមន្ទីរពិសោធន៍ WIV ពួកគេបានកត់សម្គាល់ថាមន្ទីរពិសោធន៍ថ្មីមានការខ្វះខាតយ៉ាង ខ្លាំងនូវអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវដើម្បីសុវត្ថិភាពខ្ពស់។
សហរដ្ឋអាមេរិកលើកឡើងថាតម្លាភាពនិងគណនេយ្យភាពជាភាពមិនអាចខ្វះបានសម្រាប់សហរដ្ឋអាមេរិកនិងប្រទេសប្រជាធិបតតេយ្យ។អាមេរិកក៏បានបើកការស៊ើបអង្កេតបន្ទាន់មួយទៅលើនាវាUSS ROOSELV ដោយមានពេទ្យស្ម័គ្រចិត្តចំនួន១០០០នាក់ចូលរួមនឹងCDC។ 
បែបណាក៏ដោយក្ដីគម្រោងការចង់បញ្ជូនអ្នកស៊ើបអង្កេតរបស់អូស្រ្ដាលីអាមេរិកនិងអង់គ្លេសទៅកាន់ទឹកដីចិនមកទល់ពេលនេះមិនទាន់មានការអញ្ជើញ ស្វាគមន៍ អ្វីនោះទេ។

យ៉ាងណាក៏ដោយពេលវេលាដែលសហរដ្ឋអាមេរិកត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីនៅចុងខែវិច្ឆិកានេះកាន់តែជិតមកដល់តែលោកត្រាំនិងគណបក្សសាធារណរដ្ឋរបស់លោកត្រូវបានក្រុម បក្សប្រជាធិបតេយ្យថាបង្កើតការទម្លាក់កំហុសស្ដីបន្ទោសគេឯងគឺដើម្បី ឱ្យគេបំភ្លេចកិច្ចបរាជ័យក្នុងការទប់ស្កាត់មេរោគនេះព្រោះរដ្ឋាភិបាលអាំមេរិកក៏អាចប៉ាន់ស្មានថាភាពធ្ងន់ធ្ងរនៃជំងឺនេះកម្រិតណាហើយក៏បានដឹងថាអាមេរិកបានចាត់វិធានការខ្លហដែរតែមិនមានប្រសិទ្ធភាព។យ៉ាងណាត្រាំថាលោកចនបៃដិនអាចជាប់ទាក់ទិននឹងចិនរឿងរ៉ាវកូវីដ១៩ខណៈដែលលោកអូបាម៉ាអតីតប្រធានាធិបតីដែលមានប្រជាប្រិយភាពបំផុតរបស់អាមេរិកក្នុងសតវត្សទី២១បានចេញវីឌីអូសរសើរសមត្ថភាពលោកអតីតអនុប្រធានាធិបតីរបស់ខ្លួនលោកចនបៃឌិនថាក្នុងកាលៈទេសៈនេះប្រទេសនេះគួរតែលោកត្រូវបានគ្រប់គ្រង៕

ប្រែសម្រួល៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កូរ៉េខាងជើងកម្ទេចការិយាល័យទំនាក់ទំនងកូរ៉េខាងត្បូងហើយគ្រោងសង់បន្ទាយនៅតំបន់ គ្មានយោធា

បើតាមសារព័ត៌មានABC Newsស្រង់ពីប្រភពព័ត៌មានកូរ[...]

សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ប្តី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​ស្រុក​ពញាឮ ខេត្តកណ្តាល​បាន​ហើយ

(កណ្តាល) ៖ ដោយសារភ្លើងប្រច័ណ្ឌ អន់ចិត្តស្រ្តី[...]

បទវិភាគ៖ចិនកាន់តែគំរាមតៃវ៉ាន់កាន់តែក្លាហាន ហេតុអ្វីបាន ជាមហាយក្សចិនខ្លាចតៃវ៉ាន់?

នៅពេលពិភពលោកកំពុងសំឡឹងមើល មិនដាក់ភ្នែក ចលនាឆ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត