loader

អាមេរិក ចង់ឃើញកម្ពុជាគោរពសំឡេងនយោបាយពលរដ្ឋគ្រប់និន្នាការ

ភ្នំពេញ៖ ទាំងក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អបអរសាទរទិវាបុណ្យឯករាជ្យជាតិ​កម្ពុជា ដោយផ្ដោតសំខាន់ទៅលើវប្បធម៌សន្ទនា និងគោរពសំឡេងនយោបាយរបស់ប្រជាជនកម្ពុជាគ្រប់និន្នានយោបាយទាំងអស់ ។ មន្ត្រីកម្ពុជាថា កម្ពុជានឹងធ្វើអ្វីដែលខ្លួនគិតថា ជាប្រយោជន៍ដល់ប្រជាជាតិកម្ពុជា ។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយថា បើកម្ពុជាមិនចរចាគ្នាទេ កម្ពុជានឹងរងសម្ពាធពីអន្តរជាតិជាមិនខាន ។

រាយការណ៍ដោយលោក សោម លាភ

បើតាមសេចក្ដីប្រកាសព័ត៌មានលើគេហទំព័របស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ៧ វិច្ឆិកា បានសម្ដែងការសារទរចំពោះ​ប្រជាជន​កម្ពុជា​ក្នុង​ខួប​ទី​៦៦​នៃ​ទិវា​ឯករាជ្យ​ជាតិ ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ ២០១៩ ។

លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះដោយបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា នាឱកាសបុណ្យឯករាជ្យជាតិនៃកម្ពុជា អាមេរិកសង្ឃឹមថា កម្ពុជានឹងផ្ដោតសំខាន់ទៅលើការផ្សះផ្សារជាតិ ធ្វើឱ្យកើតមានឡើងនូវកិច្ចសន្ទនាសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម ។

លោក Mike Pompeo ថាក្នុងនាម​រដ្ឋាភិបាល​អាមេរិក ក៏បាន​អបអរ​សាទរ​ដល់​ប្រជាជន​កម្ពុជា ក្នុង​ឱកាស​ខួប​៦៦​ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា ឆ្នាំ២០១៩ ។

ជាងនេះផ្ញើទៅកាន់ប្រជាជនកម្ពុជាទាំងអស់នេះ  លោកបន្ថែមថា សហ​រដ្ឋ​អាមេរិក​​សាទរ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​សហ​រដ្ឋ​អាមេរិក និង​កម្ពុជា ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ឯក​រាជ្យ ប្រជា​ធិបតេយ្យ និង​វិបុល​សុខ ។

ដោយឡែក លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក៏បានមានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក W.Patrick Murphy មានប្រសាសន៍បន្ទាប់ពីជំនួបនេះ ដោយប្រាប់អ្នកសារព័ត៌មានថា លោក អបអរសាទរ និងជូនពរប្រជាជាតិកម្ពុជានាទិវាបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។ ដោយលោកសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងរក្សាឱ្យបាននូវសន្តិសុខ សុវត្តិភាពនៅពេលប្រារព្វពិធីនេះ ។

លោក W.Patrick Murphy ថាលោកបានលើកឡើងដោយស្នើរឱ្យរាជរដ្ឋាភិបាលកម្ពុជាគោរព និងឱ្យមានការចូលរួម ដំណើរការនយោបាយពីពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាកម្ពុជានឹងធ្វើអ្វីដែលខ្លួនគិតថាសមស្របនឹងជាប្រយោជន៍ដល់ប្រជាជាតិ ។

លោក ផៃ ស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថាវប្បធម៌សន្ទនា ត្រូវបានក្រុមប្រឆាំងបំផ្លាញអស់ហើយ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ប្រជាពលរដ្ឋកម្ពុជា កុំបាច់ព្រួយបារម្ភហើយ ចូលរួមទិវាបុណ្យឯករាជ្យជាតិឱ្យបានគ្រប់គ្នា  ។

លោក ឯម សុវណ្ណារ៉ា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា ការចង់ឃើញកម្ពុជាបែបនេះពីមន្ត្រីអាមេរិក គឺជាការចង់ឱ្យកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យបានល្អ ។ លោកថា ប្រសិនបើកម្ពុជាគ្មានការចរចាទេ កម្ពុជាអាចនឹងទទួលរងសម្ពាធសេដ្ឋកិច្ចពីអាមេរិក និងអឺរ៉ុប ។

លោក ឯម សុវណ្ណារ៉ាបន្ថែមថា កម្ពុជានឹងមានការចរចា នៅពេលដែលមានសម្ពាធអន្តរជាតិខ្លាំង ។

យ៉ាងណាព្រះមហាក្សត្រ ក៏បានបញ្ចេញព្រះរាជសារថាមានតែការរួបរួមសាមគ្គីគ្នាជាធ្លុងមួយនោះទេ ដែលអាចស្រោចស្រង់កម្ពុជាបាន ។

គួររំលឹកថា ពាក់ព័ន្ធនឹងការចរចានេះ នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់អះអាងរៀងៗខ្លួនថា នឹងគ្មានការចរចានយោបាយជាមួយគ្នាឡើយ ។

មកទល់ពេលនេះ សម្ដេច ហ៊ុន សែន នៅតែប្រកាសថាកំទេចក្រុមលោក សម រង្ស៊ី ឬចាប់យកមកអនុវត្តទោស ។ ដោយឡែក លោក សម រង្ស៊ីក៏អះអាងថានឹងមកកម្ពុជាដើម្បីចាប់សម្ដេច ហ៊ុន សែន​ វិញដែរ ៕

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីថា វប្បធម៌លាបពណ៌កើតឡើងដោយក្រុមប្រឆាំង

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថាវប្បធម៌លាបពណ៌[...]

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិ[...]

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត