loader

អាមេរិកសម្រេចបញ្ចូននាវាចម្បាំងទៅប្រឈមនឹងទ័ពនាវាចិននៅសមុទ្រចិនខាងត្បូង

សហរដ្ឋអាមេរិក​បានសម្រេចបញ្ចូននាវាចម្បាំងដ៏ធំរបស់ខ្លួនមួយគ្រឿងដែលផ្ទុកដោយយន្ដហោះចម្បាំង១០គ្រឿង ទៅឈប់សំចតទៅកាន់កោះស្កាបូរ៉ូ នៃប្រជុំកោះ ស្ព្រាតលី នៃសមុទ្រចិនភាគខាងត្បូង ដែលនៅទីនោះ នាវាល្បាតរបស់ចិន រាប់រយគ្រឿង កំពុងបង្ហាញឥទ្ធិពលកម្លាំងរបស់ខ្លួនដើម្បីចូលកាន់កាប់កោះមួយរបស់ហ្វីលីពីន។

តាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន Business Standard បានចុះផ្សាយនៅថ្ងៃពុធទី ១០មេសានេះថា នាវាចម្បាំងដ៏ធំរបស់អាមេរិកនេះ មានឈ្មោះថា​ USS Wasp ។ វាជាប្រភេទនាវាវាយលុក ហើយផ្ទុកយន្ដហោះ F-35 ចំនួន១០គ្រឿង​និង​ផ្ទុកកាំជ្រួចរាប់សិបដើមទៀតផង។​តាមប្រភពដដែលនាវានេះត្រូវធ្វើសមយុទ្ធទ័ពជើងទឹក ជាមួយកងទ័ពជើងទឹកហ្វីលីពីន គឺដំបូងនៅឆកសមុទ្រ Subic bay​ តែក្រោយមក បានត្រឡប់ទៅធ្វើនៅលើដែនទឹក នៃប្រចុំកោះ​ស្កាបូរូល ដែលនាវាល្បាតរាប់សិបគ្រឿងរបស់ចិន កំពុងតែឡោមព័ទ្ទកោះមួយរបស់ហ្វីលីពីននៅតំបន់នោះ។

ការបញ្ចូននាវាចម្បាំងដ៏ធំរបស់អាមេរិក ទៅកាន់តំបន់ សមុទ្រចិនខាងត្បូងនោះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រូហ្គូ ឌូទ័រតេ​បានព្រមានចិន កុំឱ្យចូលកាន់កាប់កោះរបស់ខ្លួនណាមួយឱ្យសោះនៅតំបន់នោះ គឺបើពុំនោះទេអាចប្រឈមមុខនឹងទ័ពជើងទឹករបស់ហ្វីលីពីន ដែលមាននៅទីនោះហើយស្រេច។

មកដល់ពេលនេះគេពុំទាន់ដឹងថា កងទ័ពចិននៅទីនោះបានធ្វើសកម្មភាពឆ្លើយតបនឹងកងទ័ពអាមេរិកនោះនៅឡើយទេ។

ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ឱ្យដឹងទៀតថា អាមេរិក​សម្រេចបញ្ចូននាវាចម្បាំងមួយទៀតទៅសុំចតនៅមូលដ្ឋានទ័ពជើងទឹកប្រទេសវៀតណាមសប្ដាហ៍នេះ គឺតាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងហាណូយ។ កាលពីថ្ងៃម្សិលមិញ ក្រុងហាណូយ សម្ដែងការព្រួយបារម្ភអំបីភាពតានតឹងដែលនាំទៅរកសង្គ្រាមក្នុងតំបន់ ដោយស្នើសុំឱ្យមានកតិកាសញ្ញា អន្ដរជាតិ ជាបន្ទាន់ ជាមួយនឹងប្រទេសចិន គឺដើម្បីឱ្យក្រុងប៉េកាំងបញ្ឈប់ការវាយទីរបស់ខ្លួន។ តាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា ចិនបានស្ថាបនាកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូងបាន៧កោះហើយ កោះទាំងនោះត្រូវគេដឹងថា គឺជាមូលដ្ឋានកងទ័ពជើងទឹករបស់ប្រទេសចិន។​

តែសូមជម្រាបថា ការធ្វើសមយុទ្ធកងទ័ពជើងទឹករបស់ងាមារិកនិង​ហ្វីលីពីន ដេលមានទ្រង់ទ្រាយធំលើកដំបូងនៅតំបន់មានជម្លោះដ៏តានតឹងនេះគឺមានកងទ័ពអាមេរិកនឹងកងទ័ពហ្វីលីពីន រួមគ្នា ៧០០០នាក់។ កងទ័ពប្រទេសហ្វីលីពីន បានចាត់ទុកសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តតែមួយគត់ផ្នែកយោធារបស់ខ្លួនអ្នកសង្កេតការណ៍ព្រមានថា បើស្ថានការណ៍នៅបន្ដតានតឹង ខ្លាំងឡើងៗ​គឺអាចនឹងផ្ទុះសង្គ្រាមនឹងផ្តុះដោយជៀសមិនរួច៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖មេដឹកនាំផ្ដាច់ការលោកម៉ាឌូរ៉ូសល់អ្នកគាំទ្រទូទាំងប្រទេសតែ១៦ភាគរយប៉ុណ្ណោះ

វិទ្យាសា្ថន Datincorp បានចុះផ្សាយនូវលទ្ធផលស្ទ[...]

សេដ្ឋកិច្ចវេណេសូអេឡាក្រឡាប់ហើយ ដោយទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក

ប្រជាជនវេណេសូអេឡាដែលធ្លាក់ក្នុងស្ថានភាពទុរ្ភិ[...]

តើប្រជាជនវេណេហ្សូអេឡាគួរបោះបង់ការតស៊ូរបស់ខ្លួនក្នុងការផ្ដួលរំលំរបបលោកម៉ាឌូរូនៅពេលនេះទេ?

ប្រជាជនវេណេហ្សូអេឡាកំពុងដើរលើផ្លូវជ័យជម្នះហើយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត