loader

អាមេរិករៀបចំដាក់ពង្រាយនាវាចម្បាំងបិទច្រកសមុទ្រវេណេហ្សូអេឡា

ប្រភពចារកម្មរបស់រុស្ស៊ី បានបង្ហើបអោយដឹងថា សហរដ្ឋអាមេរិក កំពុងរៀបចំដាក់​ពង្រាយ នាវាចម្បាំងរបស់ខ្លួនដើម្បីបិទច្រកសមុទ្រនៃប្រទេសវេណេហ្សូអេឡា ខណៈ​ការត្រៀម​ទ័ពដើម្បីចូលលុយលុយវេណេហ្សូ​អេឡាក៏អាចនឹងកើត​ឡើងដែរក្នុង​ពេលឆាប់ៗ​នេះ។

តាមសារព័ត៌មានរុស្ស៊ី Sputnik បានស្រង់ សម្ដីលោក Sergey Naryshkin មន្ត្រីនៃទីភ្នាក់​ងារ​ចារកម្ម បរទេសរុស្ស៊ី បានអោយដឹងថា ការរៀបចំ អន្តរាគមន៍ដោយកងទ័ពប្រឆាំងរបបម៉ាឌូរ៉ូ ចាប់ផ្ដើមហើយ។

ជាមួយគ្នា គេហទំព័រ axios.com ចុះផ្សាយដោយស្រង់ការព្រមានរបស់ប្រេសិត​ពីសេស​អា​មេរិក​​សម្រាប់​ប្រទេសវេណ្សូអេឡា មកចុះផ្សាយ ការទំលាក់លោកម៉ាឌូរ៉ូ គឺត្រូវតែធ្វើឡើង ទោះក្នុងកាលៈទេសៈណាក៏ដោយគឺដើម្បីដោះដូររបបនេះ។លោកបានបន្ដទៀតថា បើទុករបបនេះបន្ដទៀតគឺប្រជាជនវេណេហ្សូអេឡាជួបតែការឈឺចាប់ប៉ុណ្ណោះហើយសូម្បីតែសេដ្ឋកិច្ចក៏របបលោកម៉ាឌូរ៉ូមិនអាចស្ដាររួចដែរ។យ៉ាងណាក៏ដោយប្រេសិតរូបនេះបាននិយាយថា គេត្រូវរង់ចាំការដើរចេញរបស់កងទ័ពវេណេហ្សូអេឡាលែងគាំទ្រលោកម៉ាឌូរ៉ូជាមុនសិន។

ស្របពេលដូចគ្នានេះដែរ លោកជួនហ្គៃដូបានអំពាវនាវឱ្យអ្នកគាំទ្រលោក និង កងទ័ពចេញធ្វើបាតុកម្មទ្រង់ទ្រាយធំនិងនៅទូទាំងប្រទេសនៅថ្ងៃទី១ឧសភាដែលជាថ្ងៃឈប់សម្រាបនៃទិវាពលកម្មអន្ដរជាតិ។ លោកជួនហ្គៃដូបានព្រមានថា ថ្ងៃ១ឧសភានោះគឺអាចជាការគ្រប់គ្រងរបស់លោកម៉ាឌូរ៉ូ។សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកដូណាល់ត្រាំបានប្រកាសកាលពីខែកុម្ភៈថា ការដាក់ទណ្ឌកម្មដោយបិទការនាំប្រេងចូលពីវេណេហ្សូអេឡានឹងចូលជាធរមាននៅថ្ងៃ២៨មេសា ហើយពេលនោះអាមេរិកបានព្រមានដល់ប្រទេសដែលមកដឹកប្រេងឆៅពីវេណេហ្សូអេឡាត្រូវផ្អាកមុខជំនួញនេះមួយរយៈសិន។

ឆ្លើយតបទៅនឹងការព្រមានរបស់អាំមេរិកប្រទេសឥណ្ឌាដែលជាអ្នកទិញប្រេងធំទី ៣បន្ទាប់ពីចិន និង អាមេរិកបានឱ្យដឹងថាខ្លួននឹងផ្អាកការទិញប្រេងហើយបង្វិលការទិញប្រេងនេះទៅប្រទេសអារ៉ាប់ប៊ីសាអូឌីតវិញ។អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថាប្រសិនបើអាមេរិកយកនាវាចម្បាំងទៅបិទច្រកសមុទ្ររបស់វេណេហ្សូអេឡាគឹជាការបិទដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសសង្គមនិយមនេះតែម្ដង។

កាលពីសប្ដាហ៍មុនចិន បានអំពាវនាវឱ្យអាមេរិកកុំមានវិធានការណ៍ដូចនេះហើយបានព្រមានថាវាដូចជាសម្លាប់ប្រជាជន វេណេហ្សូអេឡារាប់លាននាក់។សូមជម្រាបថា ចិនជាម្ចាស់បំណុល ៧០ពាន់លានដុល្លារនៃរបបម៉ាឌូរ៉ូ។ចិនក្នុងមួយថ្ងៃមួយថ្ងៃប្រទេសធំនេះត្រូវការប្រេងឆៅពីវេណេហ្សូអេឡាប្រមាណ៣សែនបួនម៉ឺនធុង។ទាំងរុស្ស៊ីនិងចិនបានព្រមានអាមេរិកកុំឱ្យប៉ុនប៉ងផ្ដួលរលំរបបលោកម៉ាឌូរ៉ូដោយស្នើឱ្យមានដំណោះស្រាយនយោបាយ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្ត្រីជានាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសចុះចេញពីតំណែងបន្ទាប់ពីរងសម្ពាធ

  នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theres[...]

មន្ត្រីរុស្ស៊ីថាអាមេរិកអាចនឹងធ្វើរដ្ឋប្រហារឬលុកលុយវេណេហ្សូអេឡាឆាប់ៗនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Serge[...]

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត