loader

អាមេរិកព្រមានពលរដ្ឋខ្លួនឱ្យចាកចេញពីវេណេហ្សូអេឡាមុនហាបាតុកម្មផ្ទុះឡើងនៅថ្ងៃទី៦មេសា

ស្ថានទូតអាមេរិកនៅវេណេហ្សូអេឡា បានចេញសេចក្ដីព្រមាន ជាថ្មីទៀតឱ្យ ពលរដ្ឋអាមេរិក ទាំងអស់ដែលកំពុងនៅក្នុងប្រទេសហែកហួរដោយកម្ដៅនយោបាយនេះ ត្រូវតែចាកចេញ​ពីអោយអស់ពីប្រទេសនេះ គឺនៅមហាបាតុកម្មផ្ទុះឡើងនៅថ្ងៃទី៦មេសា ដើម្បីគាបសង្កត់​ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ចុះចេគពីតំណែង ។

តាមសារព័ត៌មាន រុស្ស៊ី Sputnik ចុះផ្សាយថា សហរដ្ឋអាមេរិក មើលឃើញថា បាតុកម្មនៅ​ថ្ងៃទី៦មេសាអាចជាពេលវេលាចុងក្រោយដើម្បីប្រឆាំងរបបម៉ាឌូរ៉ូដែលមិនមានសមត្ថភាពជួយ ផ្គត់ផ្គង់ថាមពលអគ្គិសនី​ដល់ពលរដ្ឋ។ ការដាច់ចរន្តអគ្គិសនីនេះ បានធ្វើឱ្យសាលារៀន មន្ទីរ​ពេទ្យនិងហាងទំនិញត្រូវបិទទ្វារ។

សូមជម្រាបថាបាតុកម្មនៅថ្ងៃសៅរ៍ចុងាសប្ដាហ៍នេះ នឹងធ្វើឡើងតាមការអំពាវនាវរបស់ មេបក្ស​ប្រឆាំងជួនហ្គៃដូ ដែលគេថាធ្វើឡើងដើម្បីប្រឆាំងលោកម៉ាឌូរ៉ូ កំពុងក្រាញអំណាចទោះបី សេដ្ឋកិច្ចដាំក្បាលចុះធ្ងន់ធ្ងរក៏ដោយ។ចំណែកលោកម៉ាឌូរ៉ូក៏បានប្រកាសថានៅថ្ងៃសៅស្អែកនេះ លោកនឹងដឹកនាំបាតុកម្មផងដែរដើម្បីគាំទ្រ នយោបាយដឹនាំប្រទេសរបស់លោក៕

ព័ត៌មានទាក់ទង

អាមេរិកបញ្ចូនបន្ថែមនាវាចម្បាំងធំមួយគ្រឿងទៅឈូងសមុទ្រពែក្សខណៈកិច្ចប្រជុំនៅ UN គ្មានដំណោះស្រាយ

សហរដ្ឋអាមេរិកកំពុងបង្ហាញកម្លាំងសព្វាវុធដើម្បី[...]

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩

មេដឹកនាំដែលធ្វើឱ្យពិភពលោក តែ​ងតែភ្ញាក់ផ្អើល ន[...]

អង់គ្លេសត្រៀមបញ្ចូនទ័ពសហការជាមួយអាមេរិកវាយអ៊ីរ៉ង់

ខណៈស្ថានការណ៍នៅលើឈូងសមុទ្រពែក្សកំពុងធ្លាក់ក្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត