loader

អាមេរិកព្រមានចិនប្រយ័ត្នផ្ទុះសង្រ្គាមបើហ៊ានវាយប្រហារលើនាវាល្បាតហ្វីលីពីន

រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានព្រមាន ប្រទេសចិនឱ្យប្រយ័ត្នផ្ទះសង្រ្គាមជា​មួយ​អាមេរិកបើក្រុងប៉េកាំង វាយប្រហារទៅលើនាវាចម្បាំងរបស់ប្រទេសហ្វីឡីពីន ដែលបើកបរ​នៅ​សមុទ្រចិនខាងត្បូង។

លោករដ្ឋមន្ត្រី Mike Pompeo បានប្រាប់រដ្ឋាភិបាលលីពីនថា ការវាយប្រហារណាមួយពីសំណាក់ ប្រទេសចិន ទៅលើនាវាឬយន្តហោះហ្វីលីពីន ប្រៀបបានជាការវាយប្រហារទៅលើសហរដហរដ្ឋ​អាមេរិកដែរ។ លោកធានាថា អាមេរិកនឹងឆ្លើយតបភ្លាម។

តាមសារព័ត៌មាន The American Conservative   លោក Mike Pompeoបានទៅធ្វើ​ទស្សកិច្ច នៅប្រទេសហ្វីលីពីនកាលពីថ្មីៗនេះ បន្ទាប់លោកអមដំណើរលោកប្រធានាធិបតីត្រាំ​ទៅ​ជួប​ជាមួយមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនកាលពីថ្ងៃទី៣៨កុម្ភៈនៅប្រទេសវៀតណាម។

ប្រទេសហ្វីលីពីន វៀតណាម កំពុងប្រឈមមុខជាមួយចិន ករណីជម្លោះសមុទ្រចិនខាងត្បូង ដែលក្រុង​ប៉េកាំងកំពុងទន្ទា្រនកាន់កាប់។

ប្រទេសហ្វីលីពីននិងអាមេរិក មានកិច្ចព្រមព្រៀងជួយរក្សាការពារគ្នាចំពោះការឈ្លានពាន​ណា​មួយពីប្រទេសក្នុងតំបន់ដែលបើកអោយអាមេរិកជួយវាយប្រហារដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន។ កិច្ច​ព្រមព្រៀងនេះធ្វើឡើងតាំងពីឆ្នាំ១៩៥១។

ករណីសមុទ្រចិនខាងត្បូង ក្រុងប៉េកាំងតែងតែប្រឆាំង​អាមេរិកដែលបានបើកនាវាចម្បាំងឆ្លង​កាត់ទី​នោះដោយចាត់ទុកថាជាការឈ្លានពានដែនទឹករបស់ខ្លួន ហើយពេលខ្លះចិនគំរាមវាយ​ប្រហារ​លើនាវាអាមេរិក តែមិនដែលកើតមានម្ដងឡើយ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ក្រុមយុវជនអេកូយុវទូតគ្រោងរៀបចំកម្មវិធី«ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត»

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី[...]

មន្ត្រីពាណិជ្ជកម្មចុះរុះរើស្លាកយីហោហាងចិនប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត