loader

អាមេរិកផ្ញើសារជូនពរពលរដ្ឋកម្ពុជាដោយសង្ឃឹមថាទំនាក់ទំនងកម្ពុជា-អាមេរិកនៅតែរឹងមាំ

ភ្នំពេញ ៖ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេស អាមេរិកលោកJohn Sullivan  ដែលតំណាងអោយរដ្ឋាភិបាល របស់លោក ប្រធា នាធិបតី ដូណាល់ ត្រាំ បានផ្ញើសារជូនពលពលរដ្ឋកម្ពុជា ក្នុងឱកាសប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំ នៅឆ្នាំ២០១៨នេះ។

សារលិខិត របស់រដ្ឋមន្ត្រី John Sullivan  ដែលត្រូវបង្ហោះជាសាធារណៈ លើបណ្ដាញសង្គម នៅថ្ងៃនេះ មានខ្លឹមសារដូចនេះ ថា៖«តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។

លិខិតជូនពររបស់លោករដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេសអាមេរិក បានបញ្ជាក់ទៀតថា៖«ទំនាក់ទំនងរវាងប្រជាជនកាន់តែរឹងមាំ ដែលស្ថាបនាបាននូវសេចក្ដីប្រថា្នទៅវិញទៅមក ដើម្បីសន្តិភាព ភាពរុងរឿងនិងសេរីភាព ។ ក្នុងន័យនេះសង្ឃឹមថា ចំណងទាក់ទងជាមិត្តភាពនឹងត្រូវបានពង្រឹងនៅឆ្នាំបន្តទៀត»។

ទំនាក់អាមេរិកនិងកម្ពជានៅពេលនេះស្ថិតក្នុងស្ថានភាព មួយពុំច្បាស់លាស់ បន្ទាប់ពីការអាមេរិកបានសម្រេចព្យួរសហប្រតិបត្តិការមួយចំនួនជាមួយកម្ពុជា ដូចជាអាមេរិកសម្រេចព្យួរ ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា និងជំនួយមួយចំនួន ក្រោមហេតុផលដែលទីក្រុងវ៉ាស៊ីនតោន ថាបក្សកាន់អំណាចនៅកម្ពុជាកំពុងធ្វើអោយលទ្ធិប្រជាធិបតេយ្យស្លាប់ ដោយសារការចាប់ខ្លួនលោកកឹមសុខា និងការំលាយគណបក្សសង្រ្គោះជាតិ។

បន្ថែមលើសនេះទៀតអាមេរិកក៏សម្រេចព្យួរទិដ្ឋាការនិងរៀបចំចាត់វិធានការបង្កក ទ្រព្យសម្បតិ្តមន្ត្រីបក្សកាន់អំណាច កម្ពុជា មួយចំនួន។

តែបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាច បានហៅជំហររបស់សេតវិមាន និងសភាអាមេរិកថាជាទង្វើលំអៀងទៅរកបក្សប្រឆាំងរបស់ប្រទេសកម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត