loader

អាមេរិកប្រាប់ទៅ UN ត្រូវរក្សាការដាកា់ទណ្ឌកម្មលើកូរ៉េខាងជើងរហូតដល់មានការរំលាយអាវុធនុយក្លេអ៊ែរ

ទីប្រឹក្សាសន្ដិសុខរបស់សហរដ្ឋអាមេរិក លោក ម៉ាត់ ម៉ាស្ទ័រ ដែលបានទៅជួបលោកស្រីឯក អគ្គរដ្ឋទូតអាមេរិក នីកគី ហាឡេ នៅទីក្រុងញ៉ូយ៉ក បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកបានទទូចអោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនៅបន្ដការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងរហូតដល់មានការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា​ ការបញ្ជាក់របស់តំណាងសហរដ្ឋអាមេរិកធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំបានយល់ព្រមជួបចរចាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅចុងខែឧសភា ឆ្នាំ ២០១៨។

ទីប្រឹក្សាសន្ដិសុខជាតិរបស់សេតវិមានរូបនេះ បានបញ្ជាក់ទៀតថា​ នៅពេលនេះគ្មានការរុះរើស ឬបន្ថយការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងនោះទេ។ តែផ្ទុយទៅវិញការដាក់ទណ្ឌកម្មនេះ នៅតែមានសភាពរឹងមាំ  រហូតដល់ក្រុងព្យុងយ៉ាងរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនជាស្ថាន ពរ។ ជាមួយគ្នានេះ លោកស្រី នីកគី ហាឡេ បានបញ្ជាក់ដែរថា របៀបវារៈនៃជំនួ​បរវាងដូណាល់ត្រាំ និងគីម ជុងអ៊ុន ត្រូវតែផ្ដោតលើការរំលាយអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង។

យ៉ាងនេះក្ដីទាំងលោក ម៉ាត់ ម៉ាស្ទ័រ និងលោកស្រី នីកគី ហាឡេ មានសុទិដ្ឋិនិយមថា ជំនួបគីមជុងអ៊ុន និងដូណាល់ត្រាំ អាចនិងកើតឡើង ហើយក្រុងព្យុងយ៉ាងនឹងទទួលយករបៀបវារៈរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ស្របពេលនេះដែរ ប្រទេសចិនដែលប្រកាសស្វាគមន៍ដោយភាពស្ទាក់ស្ទើរនៃជំនួបកំពូលត្រាំ – គីម ជុងអ៊ុន​ បានទទូចអោយមានការចរចាដោយផ្ទាល់រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ដោយមិនត្រូវពន្យាពេលនោះទេ ។

ជំនួបដែលអាចកើតមានរវាងលោកត្រាំ និងលោក គីម ​​ជុងអ៊ុន បន្ទាប់ពីមេដឹកនាំប្រទេសកុម្មុយនីសរូបនេះ បានប្រាប់ទៅប្រេសិតទៅប្រធានា ធិបតីកូរ៉េខាងត្បូងថា ខ្លួនពិតជាមានឆន្ទៈចង់ចរចាជាមួយសហរដ្ឋអាមេរិកពិតបា្រកដមែន គឺ ដើម្បីអោយមានភាពជឿលឿនដោយធានាអោយបាននូវសន្ដិភាពពេញលេញនៅលើឧបទ្វីបកូរ៉េ។

បែបនេះក្ដី កងទ័ពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសថា ពួកគេនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយលើកទៀតនៅពាក់កណ្ដាល ខែមេសាខាង​មុខនេះ ដែលព័ត៌មាននេះទំនងនឹងធ្វើអោយក្រុងព្យុងយ៉ាងពិចារណាឡើងវិញចំពោះសំណើទៅរកការចរចាកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប៉េរ៉ូស្នើឱ្យក្រុមប្រទេស Lima កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយវេណេហ្សូអេឡា

រដ្ឋមន្ត្រីការបរទេសប៉េរ៉ូ លោក Nestor Popolizi[...]

ឯកអគ្គរដ្ឋទូតEUថាGDPពលរដ្ឋកម្ពុជានៅទាបគឺកម្ពុជាគួរខំការពារប្រព័ន្ធអនុគ្រោះពន្ធEBA(មានសំឡេង)

ភ្នំពេញ៖សភាសហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុបបាន[...]

ស្រ្តីអ្នកនាំពាក្យនឹងក្លាយជាអ្នកការទូតអាមេរិកនៅUNជំនួសលោកស្រី Nikki Haleyត្រៀមជាបេក្ខជនប្រធានាធិបតី

លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នឹងតែងតាំង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត