loader

អាមេរិកប្រកាសដកទូតនិងបុគ្គលិកទូតទាំងអស់ចេញពីវេណេហ្សូអេឡា

រដ្ឋាភិបាល អាមេរិក តាមរយៈក្រសួងការបរទេស​របស់ខ្លួន បានប្រកាសជាចំហអោយមន្ត្រីទូត និងបុគ្គលិកទូតទាំងអស់ អោយត្រឡប់មកអាមេរិកជាបន្ទាន់ ដែលសេតវិមានថា ស្ថាន​ភាពនៅប្រទេស អាមេរិកខាងត្បូងមួយនេះ អាក្រក់និងធ្ងន់ធ្ងរខ្លាំងណាស់។

បណ្ដាញផ្សាយព័ត៌មាន របស់រុស្ស៊ី RT បានចុះផ្សាយថា សេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួង​ការ​បរទេសអាមេរិកធ្វើឡើងតាមរយៈលោករដ្ឋមន្ត្រីMike Pompeo  ជាការបញ្ជាក់ថា ប្រទេស​វេណេហ្សូអេឡា នឹងមានរឿងមួយផ្ទុះឡើងពុំខាន។

ការប្រកាសនេះ ក៏ធ្វើឡើងចំពេល ទីប្រឹក្សាសន្តិសុខជាតិ លោកJohn Bolton បានអោយ​ដឹងថា កងទ័ពដែលស្មោះត្រង់នឹងលោកប្រធានាធិបតីម៉ាឌូរ៉ូ កំពុងរៀបចំផែនការផ្ដួលរំលំ លោកម៉ាឌូរ៉ូ ជាថ្មីម្ដងទៀត។ លោកថាមានឧត្តមសេនីយ៍ជាច្រើនបាន ទាក់ទងនឹងលោក​ជួនហ្គៃដូ មេបក្សប្រឆាំងដើម្បី រៀបចំផែនការនេះ។

យ៉ាងណា សហរដ្ឋអាមេរិក ត្រូវបានលោកម៉ាឌូរ៉ូថា បានធ្វើវិច្ឆេទកម្ម ផ្ដាច់ប្រព័ន្ធអគ្គីសនី ប្រទេស​វេណេហហ្សូអេឡាដែលនាំអោយប្រទេសនេះ ធ្លាក់ក្នុងភាពងងិតរយៈពេល២ថ្ងៃ។

សហរដ្ឋបានបញ្ជូនកងកម្ម៉ង់ដូពិសេស ជាង៨០០០នាក់ទៅកាន់ ព្រំដែនកូឡីប៊ីនិងវេណេហ្សូអេឡា រួចហើយ។ កងទ័ពទាំងនេះ ត្រូវបានបញ្ជាអោយ ធ្វើប្រតិបត្តិការណ៍ភ្លាមៗដើម្បីចូលទៅរដ្ឋធានីការ៉ាកាស ក្នុងគោលបំណង ជួយមេបក្សប្រឆាំង ប្រសិនបើ មេបក្សប្រឆាំងជួយហ្គៃដូរងការចាប់ខ្លួនឬ រងការវាយប្រហារ៕

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត