loader

អាមេរិកបន្ធូរបន្ថយការរឹតបន្តឹងសេដ្ឋកិច្ចលើប្រទេសស៊ូដង់

សហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានភាពធូរស្រាលឡើងវិញ នូវទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មភាគច្រើនដែលខ្លួនបានដាក់លើប្រទេសស៊ូដង់កាលពីពីរទសវត្សរ៍មុន។

                                                                     កុមារតូចៗស៊ូដង់រស់នៅក្នុងជំរុំ។

ទោះជាមានការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ តែស៊ូដង់នៅតែត្រូវបានជាប់ក្នុងបញ្ជីជាអ្នកឧបត្ថម្ភរដ្ឋរបស់ភេរវកម្មដដែរ។ ចំណែកប្រធានាធិបតី ស៊ូដង់ អូម៉ា អាល់បាសៀរ នៅតែត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិចោទពីបទឧក្រិដ្ឋសង្រ្គាមដដែរ។

ក្រុមមន្ត្រីអាមេរិកបាននិយាយថា ប្រទេសស៊ូដង់ បានព្យាយាមធ្វើឱ្យមានវឌ្ឍនភាពក្នុងការប្រឆាំងភេរវកម្មនិងបញ្ហាសិទិ្ធមនុស្សល្អប្រសើរជាបណ្តើរៗ។ ចំណែកដំណើរការនៃការបន្ធូរទណ្ឌកម្មសេដ្ឋកិច្ចនេះ ធ្លាប់បានចាប់ផ្តើមក្រោមរដ្ឋបាលលោក អូបាម៉ា មកម្ល៉េះ។ តែយ៉ាងណាក្រុមសិទ្ធិមនុស្សបានជំទាស់នឹងការបន្ធូរបន្ថយទណ្ឌកម្ម។

លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរយៈពេល ១៦ ខែដែលប្រទេសនេះ ផ្តោតលើការជំរុញឱ្យមានភាពជឿនលឿននៃបញ្ហាសិទ្ធមនុស្ស និងការប្រឆាំងភរវកម្ម។

លោកស្រីបន្ថែមថា អាមេរិកទទួលស្គាល់នូវសកម្មភាពវិជ្ជមានរបស់ស៊ូដង់ ប៉ុន្តែស៊ូដង់ត្រូវការវឌ្ឍនភាពច្រើនថែមទៀត៕ប្រភពBBC

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ហ្វីលីពីន៖ស្ត្រីបម្រើតាមផ្ទះម្នាក់ស្លាប់ដោយសារម្ចាស់ផ្ទះចាប់ញាត់ដាក់ក្នុងទូទឹកកក

សាកសពស្ត្រីជនជាតិហ្វីលីពីន ម្នាក់​ដែលជាកម្មករ[...]

អតីតនាយករដ្ឋមន្ត្រីហ្សិមបាវ៉េទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ

លោក Morgan Tsvangirai ដែលជាមេដឹកនាំគណបក្ស និង[...]

អា​មេ​រិ​ក​ រិះគន់​ថៃ​ ករណី​ចាប់បង្ខំ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​មក​កម្ពុជា​

​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត