loader

អាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ដោយប្រើយន្ដហោះB-52ផ្ទុកនុយក្លេអ៊ែរបើសង្រ្គាមផ្ទុះឡើង

លោកដូណាល់ត្រាំបានសំរេចបញ្ជូនយន្ដហោះB-52ដែលផ្ទុកដោយអាវុធនុយក្លេអ៊ែរទៅដាក់នៅប្រទេស មួយ​ចំនួននៅមជ្ឈឹមបូព៌ា​ដូចជាប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសហ្សក់ដានី  អ៊ីស្រាអ៊ែល អ៊ីរ៉ាក់និងប្រទេសដូហា ដើម្បីវាយប្រហារលើ​ប្រទេសអ៊ីរ៉ង់ប្រសិនបើសង្គ្រាមផ្ទុះឡើង។

នេះបើតាមការចុះផ្សាយរបស់ទីភ្នាងការងារសារព៏ត៌មានReuters កាលចុងសប្ដាហ៏កន្លង​មកនេះ។

យន្ដហោះទំលាក់គ្រាប់បែកB-52របស់អាមេរិកជំនាន់​ថ្មីនេះគឺមួយគ្រឿងៗផ្ទុកនុយក្លេអ៊ែរដល់ ទៅ៦គ្រាប់ដែលមានសមត្ថភាពទំលាក់លើសត្រូវគ្រប់សមរភូមិទាំងអស់ហើយរ៉ាដារបស់សត្រូវក៏មិនអាចចាប់បានឡើយ។

យន្ដហោះមហាយក្សដ៏ធំនេះសព្វថ្ងៃត្រូវអាមេរិកប្រើប្រាស់គំរាមកូរ៉េខាងជើងប្រទេសចិននិង​រុស្ស៊ី។មេបញ្ជាការអាមេរិកម្នាក់នៅតំបន់មជ្ឈឹមបូព៌ា បាននិយាយថាយន្ដហោះទំលាក់គ្រាប់​បែកB-52យ៉ាងតិចបួន គ្រឿងបានទៅដល់ប្រទេស​មួយចំនួននៃ​មជ្ឈឹមបូព៌ាហើយ​កាលពីសប្ដាហ៍មុន។យន្ដហោះB-52មួយគ្រឿងគឺ បើត្រូវហោះហើរលើអាកាសគឺយ៉ាង​តិចណាស់មាន​យន្ដហោះចំបាំងល្បឿន លឿន៦គ្រឿងអមដំណើរ។

តាមប្រភពដដែលលោកដូណាត្រាំកាលពីថ្ងៃ២៤ឧសភាបានសំរេចបញ្ជូនកងទ័ពបន្ថែមទៀតចំនួន១៥០០នាក់ទៅកាន់មជ្ឈឹមបូព៌ាដែលកងទ័ពទាំងនោះសុទ្ធសឹងជាទ័ពប្រយុទ្ធយ៉ាងសកម្ម។អាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះចំនួន២គ្រឿងដែលក្នុងមួយគ្រឿងៗផ្ទុកយន្ដហោះបាន៦០គ្រឿងគឺនាវាទាំង២គ្រឿងនោះបានទៅដល់ឈូងសមុទ្រពែក្សហើយ។

ស្របពេលជាមួយគ្នានេះរដ្ឋមន្ដ្រីការបរទេសអាមេរិកMike Pompeoបាននិយាយថាប្រទេសមួយចំនួននៅ មជ្ឈឹមបូព៌ា​អាចនឹងទិញអាវុធទំនើបៗ​ពីសហ​រដ្ឋអាមេរិកដើម្បីការពារប្រទេសប្រសិនបើសង្គ្រាម អាមេរិកនិងអ៊ីរ៉ង់ផ្ទុកឡើង។យ៉ាងណាក៏ដោយសារព័ត៌មានរុស្ស៊ីSputnikបានចុះផ្សាយនៅថ្ងៃទី២៥ឧសភា នេះថាអ៊ីរ៉ង់បានត្រៀមខ្លួនរួចស្រេចហើយដើម្បីធ្វើសង្គ្រាមជាមួយអាមេរិកហើយបានប្ដេជ្ញាថានឹងប្រើប្រាស់អាវុធសំងាត់ដើម្បីបាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់អាមេរិក២គ្រឿងនេះ។

សូមជំរាប ថាភាពតានតឹងដែលកំពុងឈានទៅរកសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់គឺចាប់តាំងពីខែ ឧសភាឆ្នាំ ២០១៨នៅពេលដែលអាមេរិកបានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឆ្នាំ២០១៥គឺកាលនោះនៅក្រោយរដ្ឋកាលរបស់លោកបារ៉ាក់អូបាម៉ា។ប៉ុន្ដែការផ្ទុះភាពតាន​តឹងកាន់តែខ្លាំងនិងធ្ងន់ធ្ងរនោះគឺនៅ ថ្ងៃ៨ឧសភាឆ្នាំ២០១៩នៅពេលដែលអ៊ីរ៉ង់ប្រកាសបន្ដកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញដែលជាការសងសឹកសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើប្រទេសឥស្លាមមួយនេះ។ ករណីអ៊ីរ៉ង់និងអាមេរិកបានក្លាយជា ប្រធានសំខាន់នៃវេទិកា​អន្តរជាតិនានាលើពិភពលោក៕

2
បញ្ចេញមតិ

avatar
1 Comment threads
1 Thread replies
0 Followers
 
Most reacted comment
Hottest comment thread
2 Comment authors
AdminVannvuthy Recent comment authors
newest oldest most voted
Vannvuthy
Guest
Vannvuthy

អធ្យាស្រ័យបងខ្ញុំអាចចម្លងព័តមានពីវេបសាយបងយកទៅផុសនៅក្នុងBlogspot របស់ខ្ញុំផងបានទេ

Admin
Admin

លោកអាចថតចម្លង​តំណរភ្ជាប់ព័ត៌មានបាន តែមិនអាចយកអត្ថបទបានទេ អាចខុសនឹងកម្មសិទ្ធបញ្ញា សូមអធ្យាស្រ័យ។

ព័ត៌មានទាក់ទង

អាមេរិកផ្ដល់ទិដ្ឋាការដល់មេដឹកនាំអ៊ីរ៉ង់មកនិយាយគ្នានៅUN​​   ហេតុអ្វីបានជាអាមេរិក បង្ហាញ​ជំហរ​ដូចនេះ?

សហរដ្ឋអាមេរិកបានផ្ដល់វីសាអនុញ្ញាតឱ្យមេដឹកនាំអ[...]

ជនផ្ដាច់វេណេហ្សូអេឡាសុំអាមេរិកត្រូវគ្នាវិញ

ជនផ្ដាច់វេណេហ្សូអេឡាសុំអាមេរិកត្រូវគ្នាវិញ

ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩

ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូ[...]

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត