loader

អាមេរិកនិងកូឡំប៊ី ពិនិត្យឡើងវិញ យន្តការស្ដារលទ្ធិប្រជាធិបតេយ្យនៅវេណេហ្សូអេឡា

រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo និងប្រធានាធិបតី កូឡំប៊ី Ivan Duque បានឯកភាពនឹងគ្នាក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ នៅវេណេហ្សូអេឡាឡើងវិញ ដោយ​ច្រានចោល ការដឹកនាំរបស់ប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូដែលគេហៅថារបបផ្ដាច់ការ។

ក្នុងទស្សនកិច្ចនៅ កូឡំប៊ី លោករដ្ឋមន្ត្រី Mike Pompeo  បានជួបប្រធានាធិបតីកូឡំប៊ី ហើយបាន សន្យាជួយជនភៀសខ្លួនវេណេហ្សូអេឡា ដែលកំពុងជ្រកកោននៅកូឡំប៊ី។

ប្រធានាធិបតីកូឡំប៊ី Ivan Duque​បានស្នើសុំអាមេរិក អោយឆាប់ជួយអន្តរាគមន៍ ការស្ដារ​ឡើង​វិញ ប្រជាធិបតេយត្យនៅវេណេហ្សូអេឡា តាមគ្រប់រូបភាពដែលអាចធ្វើបាន។ លោកថារបបរបស់លោកម៉ាឌូរ៉ូជារបបផ្ដាច់ការ ដែលនាំអោយមានអស្ថិរភាពតំបន់។

ក្នុងដំណើរទស្សនកិច្ចនេះលោករដ្ឋមន្ត្រី Mike Pompeo  បានទៅជូបសមភាគី ប្រេស៊ីល និង ប៉េរូផងដែរ។ ក្នុងជំនួបនោះ អ្នកទាំងបីបានសន្យាដាក់ការគាបសង្កត់ លោកម៉ាឌូរ៉ូ ខ្លាំងថែមទៀត។

លោក ម៉ាឌូរ៉ូ បានចោទមេដឹកនាំអាមេរិក និងកូឡំប៊ី ថាកំពុងរៀបចំផែនផ្ដួលរំលំលោកពី​អំណាច។

ចាប់ពីតាំងមានវិបត្តិនយោបាយ នៅឆ្នាំ២០១៦ មក ពលរដ្ឋវេណេហ្សូអេឡា ជិត៣លាននាក់ បានភៀសខ្លួនទៅនៅប្រទេសជិតខាង ជាពិសេសនៅប្រទេសកូឡំប៊ី ប្រេស៊ីល និងប៉េរ៉ូ។ ក្នុងរយៈពេលនេះ  សហរដ្ឋអាមេរិក បានផ្ដល់ជំនួយ សម្រាប់ជនភៀសខ្លួន ជាង៩២លាន​ដុល្លារ​។ប្រទេសដែលជួយជនភៀសខ្លួនវេណេហ្សូអេឡា មានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសកាណាដា៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត