ភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោតថ្មីនិងចាប់ផ្តើមដំណើរការក្នុងថ្ងៃទី១ខែកញ្ញាតទៅដែលមានរយៈ៩០ថ្ងៃ ។ ការចុះឈ្មោះអ្នកបោះឆ្នោតលើកនេះ ត្រូវកត់ត្រាដោយ ប្រព័ន្ធកុំព្យូទ័រ ជាមួយការប្រើក្រយៅម្រាមដៃនិងអត្តសញ្ញណប័ណ្ណ ទៀតផង ។តែខណៈ បើពលរដ្ឋណាមិនទាន់ទទួលបានអត្តសញ្ញណប័ណ្ណគឺអស់លោកអ្នក អាចចុះឈ្មោះបានតាមរយៈការផ្ដល់លិខិតលិខិតបញ្ជាក់អត្តសញ្ញាណ ។ នេះបើតាមការពន្យល់របស់មន្ត្រីគ.ជ.ប ម្នាក់ដែលឡើងធ្វើការបំភ្លឺនៅឯវេទិកាមួយ ស្ដីពីការស្វែងយល់ដិតដល់បញ្ជានិងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ធ្វើឡើងកាលពីថ្ងៃពុធទី២២មិថុនា ។
ក្នុងវេទិកានេះ វាគ្មិន ដែលជាអ្នកជំនាញកិច្ចការបោះឆ្នោត រួមនឹង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានទទូចឱ្យមានការចុះឈ្មោះបោះឆ្នោត មានតម្លាភាព ដោយផ្ដល់លក្ខណៈងាយស្រួលដល់អ្នកចុះឈ្មោះបោះឆ្នោត ។ តើធ្វើយ៉ាងណាទើបទទួលបានលិខិបញ្ជាក់អត្តសញ្ញាណបាន? កញ្ញា ច្រឹក ស្រីអូនមានសេចក្តីរាយការណ៍លម្អិត៖
ក្នុងកម្មវិធី កិច្ចពិភាក្សាតុមូលស្តីពី ការស្វែងយល់ដិតដល់បញ្ជានិងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ មានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មន្ត្រី គ.ជ.ប សមាជិកបក្សនយោបាយអង្គការសង្គមស៊ីវិលធ្វើការងារខាងកិច្ចការបោះឆ្នោត ។ ពួកគាត់ បានពិភាក្សាគ្នាអំពីនិតិវីធីក្នុងការចុះឈ្មោះបោះឆ្នោតថ្មីនិងមានការធ្វើបទបង្ហាញពីនិតិវិធីដោយ លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោត ។ លោក សោម សូរីដា បានថ្លែងពន្យល់ដូចនេះថា ៖‹‹លើកនេះគឺយើងមានតែ៤ជំហ៊ានទេគឺដោយសារយើងយកឯកសារមួយជាគោលគឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែនៅក្នុងករណីដែលប្រជាពលដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយមូលហេតុធ្វើមិនទាន់ឬបាត់ឬបាត់ឬខូចករណីនេះគឺច្បាប់អនុញ្ញាត្តិឲ្យប្រើឯកសារបញ្ជាក់អត្តសញ្ញាណ» ។
តាម ការពន្យល់របស់អ្នកជំនាញមកពីគណៈកម្មាការជាតិរៀបចំការបោះឆ្នោត គឺបរិយាកាសកាត់តែ ផុសផលថែមទៀត ។
វាគ្មិនម្នាក់ទៀត ជាអ្នកជំនាញ គឺលោក សំ គុណធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថានិចហ្វិច លោកបានចាប់ផ្តើមសំនួរទៅកាន់លោក សោម សូរីដា ថាតើធ្វើយ៉ាងណាដើម្បីឲ្យមានតម្លាភាពក្នុងការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណឲ្យអ្នកដែលគ្មានអត្តសញ្ញាណប័ណ្ណដើម្បីអ្នកទាំងនោះអាចចុះឈ្មោះបោះឆ្នោតបាន ។ លោក សំ គុណធាមី៖«ក្រុមប្រឹក្សាឃុំសង្កាត់គាត់ក្នុងចំនោមតួនាទី៦គាត់អាចចេញលិខិតបញ្ជាក់អត្តសញ្ញាបាន ក្នុងការចេញឲ្យប្រជាពលរដ្ឋមិនបាននិយាយថាអ្នកណាចូលរួមខ្លះក្នុងការពិនិត្យមើល ហាក់ដូចជាអត់ច្បាស់» ។
ក្រោយពីទទួលសំនួរបានយ៉ាងច្រើនពីសំណាក់អ្នកចូលរួម លោកសោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោតក៏ចាប់ដើមឆ្លើយសំនួរអ្នកចូលរួមថាអ្នកដែលមានសិទ្ធក្នុងផ្តល់សិទ្ធិចេញលិខិតបញ្ជាក់អត្តសញ្ញាណ គឺមានអាជ្ញាធរឃុំសង្កាត់ ។ លោក សោម សូរីដា ៖«ច្បាប់បានបញ្ជាក់ថាអជ្ញាធរឃុំសង្កាត់ត្រូវចេញឯកសាលិខិតបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋតាការស្នើរសុំ នៅក្នុងករណីប្រជាពលរដ្ឋ គ្មានអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ។ ឯភាពត្រឹមត្រូវគឺមើលទៅលើការបំពេញបែបបទក្នុងការស្នើរសុំ…»។
ជុំវិការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណនេះក៏តម្រូវឲ្យអ្នកស្នើរសុំត្រូវសុំលិខិតបញ្ជាក់កន្លែងស្នាក់នៅត្រូវ មានសក្សី២នាក់ មានសំបុត្រកំណើត និងរូបថតពីរសន្លឹក និងនិតិវិធីផ្សេងៗទៀត ។ ត្រង់ចំនុចនេះបុរសម្នាក់មានឈ្មោះថា ព្រំ វីរៈ មកពីអង្គការតម្លាភាពកម្ពុជាឡើងថ្លែងថាជានីតិវិធីស្មុកស្មាញដែលជាការលំបាកដល់ពលរដ្ឋ ។ លោក ព្រំ វីរៈ៖‹‹នៅក្នុងនិតិវិធីសុំអត្តសញ្ញាខ្ញុំគម្រោងនេះមើលទៅពិបាកណាស់សម្រាប់អ្នកណាបើគាត់ទោះធ្វើពីដំបូង…» ។
លោកសោម សូរីដាថានិតិវិធីនេះមិនការលំបាកអ្វីច្រើនទេ ។ លោក សោម សូរីដា៖«ក្នុងការចុះឈ្មោះបោះឆ្នោតបាននេះអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណចំពោះឯកសារបញ្ជាក់អត្តសញ្ញាណនេះខ្ញុំគិតថានិតិវិធីវាមិនពិបាកទេ…» ។
ចំណែកវាគ្មិនម្នាក់ទៀត គឺ លោក គល់ បញ្ញា បានឡើងមានប្រសាសន៍ទទូចសុំឱ្យមាន ការចុះឈ្មោះ និងអ្នករស់នៅក្នុងភូមិឃុំ ដែលមានអាយុ ចុះឈ្មោះបោះឆ្នោតត្រូវ គឺមានចំនួនពិតប្រាកដ និងជាក់លាក់ ។ លោកថាតម្លាភាព នាំមកនូវការបោះឆ្នោតមួយ គ្មានការតវ៉ា ។
លោក គល់ បញ្ញា ៖«លោកឯកអគ្គរដ្ឋទូតលោកលើឡើងច្បាស់ណាស់ថាតម្លាភាពសំខាន់ណាស់ដូច្នេះត្រូវតែមានព័ត៌មានថា មានប្រជាពលរដ្ឋប៉ុន្មាននៅកន្លែងណាខ្លះដែលគ្មានអត្តសញ្ញាណប័ណ្ណ…» ។
ទាកទិនបញ្ហានេះ លោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាម្ចាស់ផ្ដល់ជំនួយធំមួយ ក្នុងការបោះឆ្នោត លោក ចង់ឃើញតម្លាភាពក្នុងការចុះឈ្មោះបោះឆ្នោត ដោយមានអ្នកការចូលរួមតាមដានពីគ្រប់អ្នកពាក់ព័ន្ធ ។
លោក ច្សច អេដហ្គា បានលើកឡើងក្នុងវេទិកានេះដែរថា គ.ជ.ប ត្រូវយកចិត្តទុកដាក់ចំពោះតម្លាភាពនៃការចុះឈ្មោះបោះឆ្នោត ដោយធានាឲ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ សង្គមស៊ីវិល បក្សនយោបាយចូលរួមក្នុងដំណើរការនោះគឺប្រាកដដោយមានភាពត្រឹមត្រូវ ។
លោកបានបន្តថា នីតិវិធីក្នុងការចុះឈ្មោះបោះឆ្នោត ហើយដើម្បីចុះឈ្មោះបោះឆ្នោតបានឯកសារគោលគឺអត្តសញ្ញាណប័ណ្ណ។ លោកក៏ចង់ឲ្យមានការធ្វើអត្តសញ្ញាណ្ណ័សញ្ជាតិខ្មែរឲ្យ ប្រជាពលដ្ឋគ្រប់គ្នា សម្រាប់អ្នកអាយុដល់ថៃ្ងបោះឆ្នោត ។
លោកបានថ្លែងតាមរយៈអ្នកបកប្រែភាសា ដូចនេះថា ៖លោក ច្សច អេដហ្គា៖ «ចំនុចមួយទៀត និងគឺបញ្ហាជនជាតិដើមភាគតិចដែលមិនមានអត្តសញ្ញាណប័ណ សញ្ជាតិខ្មែរភាគច្រើន ទាំងអត្តសញ្ញាណប័ណសញ្ជាតិខ្មែរថ្មីនិងអត្តសញ្ញាណប័ណសញ្ជាតិខ្មែរចាស់ ។ អញ្ចឹងរឿងដែលសំខាន់មានតុល្យភាពដំណើរការចុះឈ្មោះបោះឆ្នោតនេះ ឲ្យបានត្រឹមត្រូវប៉ុន្តែរឿងដែលសំខាន់គឺការផ្តល់អត្តសញ្ញាណប័ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានច្រើនជាទីបំផុត» ៕