loader

អាជ្ញាធរបន្តចាប់សកម្មជនអតីតCNRP ក្រោយស្ថានទូតអាមេរិកទទូចឱ្យបញ្ឈប់ទង្វើនេះ

ភ្នំពេញ៖ អាជ្ញាធរចាប់ខ្លួនសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ កក្កដា នៅវេលាម៉ោងប្រមាណ ៨ ល្ងាច និងបញ្ជូនទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពេលដែលស្ថានទូតអាមេរិកប្រចាំកម្ពុជា ទទួចឱ្យបញ្ឈប់សកម្មភាពបែបនេះ ។ យ៉ាងណាគណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួននេះ ។

រាយការណ៍ដោយ លោក សោម លាភ

លោក ម៉ៃ ហុកស្រៀង សកម្មជនអតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​ព្រះសីហនុត្រូវ​បាន​អាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ ។

ការចាប់ខ្លួននេះ ធ្វើឡើងដោយសារសកម្មជនរូបនេះ បានសរសេរក្នុងគណនី​ហ្វេសប៊ុករបស់ខ្លួន ដែលទំព័រហ្វេសបុកនោះឈ្មោះថា «​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​» ក្នុងន័យរិះគន់យ៉ាងខ្លាំងដល់ការដឹកនាំកម្ពុជាសព្វថ្ងៃ ។

ជាក់ស្ដែងកាលពីថ្ងៃទី ២៨ កក្កដា សកម្មជនរូបនេះ បានបង្ហោះសារដែលមានរូបថតសម្ដេច ស ខេង និងសម្ដេច ហ៊ុន សែន ដែលមានអមអត្តន័យដែលជាការសម្រង់អត្តបទដើមពីហ្វេសបុកផ្សេងមួយទៀតក្នុងអត្តន័យដើមថា «ក្តៅៗ!!!! ប្រភពព័ត៌មានច្បាស់ការពី គ៨៥ ទាំងយប់ ដែលស្និទ្ធគណបក្សប្រជាជនបានឲ្យដឹងថា ក្រោយពី ហ៊ុន សែន ផ្ទេរកិច្ចការងារសំខាន់ឲ្យទៅ ស ខេង មិនមែនផ្ទេរដោយចិត្តស្មោះត្រង់ទេ តែធាតុពិត ហ៊ុន សែន ចង់បង្ការឬកម្ចាត់កំលាំង ស ខេង ចោល ដោយដឹងថា ស ខេង ត្រៀមកំលាំងវ៉ៃស្កាត់មកលើកំលាំង ហ៊ុន សែន តែ ហ៊ុន សែន ដឹងមុនកម្ចាត់ ស ខេង មុន»

ជាងនេះទៅទៀត កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កក្កដា លោកក៏បានសរសេររិះគន់នាយករដ្ឋមន្ត្រីកម្ពុជាដូចនេះថា «​ឈឺ​ឱ្យ​ដឹង​ឈឺ ឈឺ​ក៏​នៅតែ​ញញឹម​ព្រម​ទទួល​ការពិត កុំ​ឈឺ​គេចវេះ​ពី​ការងារ​ជាតិ ដើរ​ថតរូប​ជូន​ចៅ​ឆ្កុយ​ទៅ​អញ្ចឹង ម៉េច​ជាតិ​ខ្ញុំ​មិន​ស្មើ​ចៅ​មែន​ទេ? ក្រែង​រស់​ដោយសារ​លួច​ពី​ជាតិ​តើ​​ហ្អី» ។

យ៉ាងណាមិញ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអាជ្ញាធរក្នុងភ្នំពេញចំពោះការចាប់សកម្មជនរូបនេះ ។

ក្នុងសេចក្ដីថ្លែងការណ៍នោះ បញ្ជាក់ថា ការចាប់ខ្លួនលោក ម៉ៃ ហុកស្រៀង នេះធ្វើឡើងក្រោមហេតុផលនយោបាយ, ជាទង្វើដ៏គគ្លើន, រំលោភបំពានសិទ្ធិសេរីភាពបុគ្គល និងរំលោភច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជាជាខ្លាំង ។

ចំពោះករណីនៃការចាប់ខ្លួននេះ អតីតគណបក្សសង្គ្រោះជាតិ ទាមទារឱ្យមានការដោះលែងលោក ម៉ៃ ហុកស្រៀង វិញ និងសកម្មជននយោបាយដទៃទៀតទាំងអស់ដោយឥតលក្ខខ័ណ្ឌ ។ សេចក្ដីថ្លែងការណ៍នោះ ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ធ្វើការតាមដានសកម្មភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងដាក់សម្ពាធដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់នូវទង្វើទាំងនេះ ។

មុនសកម្មភាពនៃការចាប់ខ្លួនលោក ម៉ៃ ហុកស្រៀងនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុបានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយទៅលើប្រជាពលរដ្ឋកម្ពុជា ។

កន្លងមក មានការចាប់ខ្លួនសកម្មជនអតីតគណបក្សប្រឆាំងជាច្រើននាក់ និងមានការកោះហៅសកម្មជនចូលបំភ្លឺក្នុងតុលាការជារឿយៗ ។ មន្ត្រីសិទ្ធិមនុស្សថា ការធ្វើបែបនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។

តែយ៉ាងណា អាជ្ញាធរតែងតែអះអាងថាការចាប់ខ្លួនក្រុមនេះ គឺជាការអនុវត្តតាមស្ថានភាពជាក់ស្ដែងនៅពេលដែលជននោះបានបង្ករភាពចលចល រើសអើង និងញុះញង់សង្គម ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាព[...]

ពលរដ្ឋបុរីកីឡាដាក់សំណើជាថ្មី ឈានទៅបញ្ចប់បញ្ហាតវ៉ារុំារ៉ៃជិត ២០ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីក[...]

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត