loader

អាជ្ញាធរខេត្តព្រះសីហនុបន្តប្រមូលគំនរកំប្លោកដែលអណ្តែតពីប្រទេសជិតខាង

ព្រះសីហនុ៖ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ រួមទាំងសិស្សានុសិស្សនិងប្រជាពលរដ្ឋបានបន្តនាំគ្នាប្រមូលគំនរកំប្លោកដែលរសាត់អណ្តែតមកទើតាមឆ្នេរក្នុងខេត្តព្រះសីហនុ ហើយកំទេចកំប្លោកទាំងនេះសង្ស័យថា អណ្តែតមកពីប្រទេសវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តព្រះសីហនុចេញផ្សាយនៅថ្ងៃទី១១ តុលានេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន កំប្លោកទាំងនេះបានរសាត់អណ្តែតមកទើលើឆ្នេរក្នុងខេត្តព្រះសីហនុតាំងពីថ្ងៃទី០៩ តុលាមកម្ល៉េះ ហើយរហូតមកទល់ពេលនេះក្រុមការងាររដ្ឋបាលខេត្ត កងកម្លាំង រដ្ឋបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ សិស្សានុសិស្ស​និងប្រជាពលរដ្ឋកំពុងដុតដៃដុតជើងចុះប្រមូលនិងសំអាតកំទេចកំប្លោកតាមបណ្តាឆ្នេរក្នុងក្រុងព្រះសីហនុ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បញ្ហាគំនរកំប្លោកនេះមិនបានធ្វើឱ្យខូចគុណភាពទឹកសមុទ្រ ឬឆ្នេរខ្សាច់នោះទេ។ តែយ៉ាងណាបញ្ហានេះ គ្រាន់តែធ្វើឱ្យបាត់បង់សោភ័ណភាពឆ្នេរមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយក្រោយពីការសម្អាតរួច ឆ្នេរខ្សាច់នឹងវិលមករកសភាពស្រស់ស្អាតដូចដើមវិញ។

យោងតាមទំព័រហ្វេសប៊ុកសាលាខេត្តព្រះសីហនុដែលស្រង់ប្រសាសន៍អភិបាលខេត្តបានឱ្យដឹងថា កំទេច កំប្លោក និងសំរាម ព្រមទាំងឫសរុក្ខជាតិមួយចំនួន បានរសាត់អណ្តែតលើផ្ទៃសមុទ្រហើយមកទើលើឆ្នេរនានាក្នុងខេត្តព្រះសីហនុ​ មានដូចជា ឆ្នេរអូរឈើទាល ឆ្នេររាម ឆ្នេរអូរត្រេះ និងនៅកោះរ៉ុងជាដើម។

លោកអភិបាលខេត្តព្រះសីហនុពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោកនិងឫសរុក្ខជាតិផ្សេងៗ ដែលសង្សយ័ថា មានប្រភពមកពីប្រទេសជិតខាងហើយទំនងជាហូរតាមទឹកព្រែកចូលសមុទ្រកម្ពុជា។

យ៉ាងណា សភាពបែបនេះ មិនត្រឹមតែមាននៅក្រុងព្រះសីហនុប៉ុណ្ណោះទេ សូម្បីនៅកោះត្រល់ប្រទេសវៀតណាមក៏មានសភាពស្រដៀងនេះដែរ។ ចំពោះមុខនេះ អភិបាលខេត្តរំលេចអោយដឹងថា អាជ្ញាធរខេត្តនឹងទិញគ្រឿងចក្រសំអាតសំរាមតាមឆ្នេរមួយគ្រឿងទុកសំរាប់សំអាតបរិស្ថានឆ្នេរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វត្ថុបុរាណកម្ពុជាចំនួន១៥ គ្រោងតាំងបង្ហាញនៅពិព័រណ៍ក្រុងប៉េកាំង

គេហទំព័រសារព័ត៌មានចិនមានឈ្មោះ ​​china.org.cn [...]

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យស[...]

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត