loader

អនុប្រធានCNRP៖ខ្ញុំនឹងឈប់ធ្វើនយោបាយបើសបក្សង្រ្គោះជាតិត្រូវបានរំលាយ

អនុប្រធានគណបក្សសង្រ្គោះជាតិ គឺលោកប៉ុល​ហំមដែលអ្នកសារព័ត៌មានចោមរោមចោទសួរ អំពីជោគវាសនាគណបក្សសង្រ្គោះជាតិ  លោកបាននិយាយថា លោកនឹងឈប់ធ្វើនយោបាយ (ចូលនិវត្តន៍) ព្រោះលោកចាស់ហើយ។ អ្នកសង្កេតការណ៍ចាត់ទុកជំហរលោកប៉ុល ហំម ថាជាអ្នកនយោបាយកំសាក។

លោកសេរីវឌ្ឍនៈរាយការណ៍៖

នៅពេលដែល សហការីរបស់លោកភាគច្រើននៅក្រៅប្រទេស និងខ្លះទៀតធ្វើពហិកា លោកប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលគេថាអ្នកនយោបាយជើងចាស់ផងដែរនោះបាន ប្រាប់អ្នកសារព័ត៌មានថា លោកចង់ឈប់ធ្វើនយោបាយ ឬចូលនិវត្តន៍ បើគណបក្សសង្រ្គោះជាតិ ត្រូវរំលាយ។ អ្វីដែលលោកប៉ុល​ហំម បង្ហាញពីអារម្មណ៍ដូចនេះគឺដោយសារលោក ចាស់ហើយ។

————–សំឡេងប៉ុលហំម————–

លោកប៉ុល ហំម ជាអ្នកនយោបាយ វោហាសាស្ត្រម្នាក់ ក្នុងចំណោមអ្នកនយោបាយ គណបក្សសង្រ្គោះជាតិ។ លោកជាមនុស្សជំនិតលោកកឹមសុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ដែលរដ្ឋាភិបាលចោទលោកថាក្បត់ជាតិ។ លោកជាអនុប្រធានម្នាក់ក្នុងចំណោម ២ផ្សេងទៀត នៃគណបក្សសង្រ្គោះជាតិដែលមានលោកអេ ឆៃអ៊ាង និងលោកស្រីមួរសុខហួរ​ដែលអ្នកទាំង២ កំពុងនៅក្រៅប្រទេស។​

លោកប៉ុល ហំមមិនធ្លាប់ទទួលបានដីការចោទប្រកាន់ ឬ កោះហៅឡើងតុលាការម្ដងណាទេ។លោកធ្លាប់ជាអ្នកតំណាងរាស្ត្រនៃគណបក្សសេរីនិយមព្រះពុទ្ធសាសនា ដឹកនាំដោយ លោកសឺន សាន។ លោកជាអ្នកនយោបាយតស៊ូជាមួយលោកកឹមសុខាដើម្បីសេរីភាព។

បើលោកប៉ុលហំចាកចេញពីជីវិតនយោបាយ នៃក្រុមគណបក្សប្រឆាំងគឺ ជារឿងចម្លែកមួយ នៃប្រវត្តិនយោបាយ កម្ពុជា។

លោក-សំ គន្ធាមី នាយប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិចចាត់ទុកជំហររបស់ អ្នកនយោបាយ ជើងចាស់ប៉ុលហំមថា ជាការកំសាកហើយធ្វើឱ្យអ្នកនយោបាយ ដទៃទៀត ចុះញមតាមលោកដែរ។

សំឡេង———។

តាមលោកប៉ុល ហំ អ្វីដែលនាំឱ្យលោកចង់ឈប់ធ្វើនយោបាយគឺម្យ៉ាងគត់ បើគណបក្ស

សង្គ្រោះជាតិ ត្រូវបានរំលាយ។ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានអះអាងថា គណបក្សសង្រ្គោះជាតិពិតត្រូវរំលាយនៅថ្ងៃទី១៦វិច្ឆិកា ដោយសារអំណាចរបស់តុលាការកំពូល។សម្ដេចចង់ឃើញ អ្នកនយោបាយនិងក្រុមប្រឹក្សាឃុំសង្កាត់បក្សសង្រ្គោះជាតិចុះចូលនឹងគណបក្ស ប្រជាជនកម្ពុជាមុន តុលាការរំលាយ។ តែអតីតមេបក្សប្រឆាំងប្រឆាំងនិរទេសខ្លួន លោកសមរង្ស៊ី ចាត់ទុកថាជាការភូតភររបស់ នាយករដ្ឋមន្ត្រី។ លោកអះអាងថា គ្មានអំណាចណា មករំលាយ គណបក្សសង្រ្គោះជាតិឡើយ៕

 

 

 

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនស្វាគមន៍ពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងសម្ដេចនៅអូស្ត្រាលី⁣ (មានសំឡេង)

សម្តេចហ៊ុន សែន បានថ្លែងថា ការធ្វើបាតុកម្មរបស់[...]

ជប៉ុន​ផ្តល់​ហិប​ឆ្នោត​១​ម៉ឺន​៥​ពាន់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក​

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ហិប​ឆ្នោត​១៥[...]

​ក្រសួងយុត្តិធម៌​៖​អន្តរជាតិ​កុំ​ព្រួយបារម្ភ​ជ្រុល​ពេក​ចំពោះ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ការពារ​ព្រះមហាក្សត្រ​

​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នេះ​មន្ត្រីជាន់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត