loader

អធិការស្រុកម្នាក់ត្រូវដកចេញពីក្របខណ្ឌនគរបាល ករណីដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិករណី ដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយសម្ដេច ហ៊ុនសែន កាលពីថ្ងៃទី១៥កុម្ភៈ។

សេចក្ដីសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។

បើយោងតាមប្រសាសន៍សម្តេច ហ៊ុន សែន គឺក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ នគគរបាលគឺលោកគឹម ពន្លក ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនបុឡគ្គល រូបនេះ ដាក់ពន្ធនាគារ។

តាមសារព័ត៌មាន Fresh News  មូលហេតុ គឺករណីបុគ្គលនេះ ប្រព្រឹត្តអំពើពុករលួយហើយលោកវរសេនីយ៍ឯក គឹម ពន្លក បានទទួលស្គាល់ថា ខ្លួនលោកពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន-៨១៩ ករណីទីមួយគឺមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរគឺមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ប្រាកដមែន។

តាមប្រភពដដែលនេះ គឺកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងគឺមុនអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្ដេញចេញពីក្រមចខណ្ឌនគរបាល។

តាមព័ត៌មាន ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នឹង​បញ្ជូន​ខ្លួន​អតីត​អធិការ​នគរបាល​ស្រុក​កំរៀង លោក គឹម ពន្លក ទៅកាន់​សាលាដំបូង​ខេត្តនៅ​ថ្ងៃនេះ ក្រោយ​សមត្ថកិច្ច​រក​ឃើញថា បាន​ប្រព្រឹត្ត​ខុស​នីតិវិធី ដោយ​បាន​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។

សម្រាប់លោក​វរសេនីយ៍ឯក គឹម ពន្លក គឺជា​មនុស្ស​ទីមួយ​ហើយដែល​ត្រូវ​បានសម្រេច​ឱ្យ​ផ្អាក​ពី​ការងារ​ជា​បណ្តោះអាសន្ន នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការព្រមាន​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី។

កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ សម្ដេចហ៊ុនសែន បាន​ដាក់​បទបញ្ជា​ឱ្យ​មន្ត្រីនគរបាលនិងមន្ត្រីសមត្ថកិច្ច  ​នៅ​តាម​ច្រកព្រំដែន​កម្ពុជា​-ថៃ រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ចំពោះ​មេខ្លោង​ដែល​នាំ​ផ្លូវ​អ្នក​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ដោយ​មិនបាន​ធ្វើ​ចត្តាឡីស័​ក៕

 

 

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុប អាមេរិក និងអូស្ត្រាលី អំពាវនាវអោយមានការលើកកម្ពស់សេរីភាពបញ្ចេញមតិឡើងវិញនៅកម្ពុជា

​សហគមន៍អន្តរជាតិធំចំនួន៣​ គឺសហរដ្ឋអាមេរិក សហភ[...]

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៣ ខែ មីនា កម្ពុជាតែង[...]

ចក់ សុភាព៖យុវនារីឈឿនដារ៉ាវីសកម្មជនការពារបរិស្ថានកោរសក់ក្នុងពន្ធនាគារគឺលះបង់សម្ផស្ស ដើម្បីយុត្តិធម៌

កាលពីថ្ងៃទី១៦កុម្ភៈ រថយន្តនៃពន្ធនាគារព្រៃសបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x